ម្ចាស់បទ«អូន»ដ៏រ៉ូមែនទិចបានត្រៀមនឹងទំលាក់បទដ៏រ៉ូមែទិចទី២របស់លោកហើយ ដោយកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ លោកបានធ្វើការបង្ហើបបទចម្រៀងទី២របស់លោកនៅលើបណ្តាញសង្គម Tik Tok ផ្ទាល់។ នៅលើបទថ្មីរបស់លោកនេះ លោកបានសរសេរឡើងជាមួយនឹងខេបសិនថា«But women always right» ដែលជាឃ្លាប៉ារ៉ូលចំរៀង Hook ដ៏ទាក់ទាញមួយផងដែរ។ គួរបញ្ជាក់ផងដែរថា លោក Jady គឺជាដៃគូចម្រៀងម្នាក់ដ៏ស្និទ្ធស្នាលជាមួយនឹងលោកយូហៃ ហើយពួកគេក៏ធ្លាប់បានបញ្ចេញបទចម្រៀង«អូន» Version 2 ជាមួយគ្នាផងដែរ។ លោក Jady ក៏ជាសមាជិកមួយរូបរបស់ផលិតកម្ម Amatak ផងដែរ ដែលមានអក្សរកាត់ថា Amt។ ម្យ៉ាងទៀតលោកJadyក៏មានគណនីហ្វេសប៊ុក និង Instagram ឈ្មោះម្យ៉ាងទៀតថា Jaden Nak។
លោកគឺជាសិល្បករមួយរូបស្ថិតនៅក្នុងជំនាន់៩៣ ហើយបានបញ្ចប់ការសិក្សាពីសាលា Western International School។ ចំណែកកាលពីពេលថ្មីៗនេះ លោកទើបតែបានទំលាក់ Hightlight បទថ្មីខ្លះៗនៅលើទំព័រហ្វេសប៊ុក All About Jady នោះទេ ដែលមានចំណងជើងដូចជា Take me home, Till I say goodbye, Unknown title, Prettie, និង Heartbroken ដែលបទទាំងនោះសុទ្ធសឹងជាបទចម្រៀងភាសាអង់គ្លេស។ ចំណែកបទ«Women always right» គឺជាបទភាសាខ្មែរតែមួយគត់ ដែលទំនងជាលោកគ្រោងនឹងទំលាក់នៅក្នុងពេលឆាប់ៗនេះ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបទខ្មែរមួយនេះ ទៅនឹងបទភាសាបរទេសផ្សេងៗរបស់លោក?