BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Jady Collab បទ“Lost Remix” ft Meezy24k & YCN Tomie

ថ្ងៃព្រហស្បតិ៍, 27 ខែមិថុនា 2024 10:49  BeeTube News

6 (1)-1

Pink Pink មកទៀតហើយ! “បទ Lost” Version 2 របស់អ្នកចម្រៀងរ៉េបដ៏សំលេងផ្អែម លោក Jady បានទំលាក់ជាផ្លូវការហើយកាលពីយប់មិញនេះ។ ដោយកាលពីថ្ងៃទី២៦​​​ ខែមិថុនាកន្លងទៅនេះ លោក Jady អ្នកចម្រៀងរ៉េបនៃផលិតកម្ម Amatak បានធ្វើការទំលាក់នូវបទចំរៀង«Lost» Version Remix របស់លោកមួយបទ ដែលជាការសហការរួមគ្នាឡើងជាមួយនឹងកំពូលតារាចម្រៀងរ៉េបពីររូបទៀតនៃក្រុមចម្រៀង La Cima Cartel ដែលអ្នកទាំងពីរគឺជាលោក Meezy24k និងលោក YCN Tomie។ 

photo_3_2024-06-27_10-42-01

គួរបញ្ជាក់ផងដែរថា បទចម្រៀងមួយនេះត្រូវបានមហាជនមានការទន្ទឹងរង់ចាំជាខ្លាំង ដោយបទ«Lost» និងបទ«អូន» របស់លោក Jady សុទ្ធសឹងតែជាបទដ៏ផ្អែមល្ហែម និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងគួរអោយកត់សម្គាល់ ខណៈថែមទាំងត្រូវបានសហការឡើងជាមួយនឹងកំពូលតារាចម្រៀងរ៉េបល្បីៗ និងសំលេងផ្អែមថែមទៀតផង។ ដោយគួររំលឹកបានថា កាលពីបទ«អូន» លោក Jady បានសហការបទ«អូន Remix»​​​ ឡើងជាមួយនឹងលោក Yuhai នៃផលិតកម្មបារមី ហើយនៅលើបទចម្រៀងនេះផងដែរ លោកបានសហការជាមួយនឹងសមាជិករបស់ក្រុម La Cima Cartel វិញម្តង។ តើទស្សនិកជនបានស្តាប់បទ Lost Remix នេះហើយរឺនៅ? ហើយពេញចិត្តខ្លាំងកម្រិតណា? និងយល់ថាមានភាពខុសប្លែកគ្នាដូចម្តេចខ្លះរវាងបទដើម និងបទ Version Remix នេះ? 

photo_1_2024-06-27_10-42-01

photo_2_2024-06-27_10-42-01

photo_4_2024-06-27_10-42-01


 


ថ្ងៃព្រហស្បតិ៍, 27 ខែមិថុនា 2024 10:49  BeeTube News