BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កញ្ញា IU បានបរិច្ចាគសំភារៈប្រើប្រាស់ដែលមានតម្លៃ ៨៥០លានវ៉ុន ក្នុងឳកាសប្រារព្ឋខួប១៣ឆ្នាំ ក្នុងការក្លាយជាតារា

ថ្ងៃសុក្រ, 17 ខែកញ្ញា 2021 15:51  Purple Fullmoon

កញ្ញា IU បានបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ២០០៨ រហូតមកដល់ពេលនេះមានរយៈពេល ១៣ឆ្នាំហើយនៃការក្លាយខ្លួនជាតារាកូរ៉េទោលម្នាក់ដែលមានប្រជាប្រិយភាពយ៉ាងច្រើនក្នុងពេលបច្ចុប្បន្ននេះ។ កញ្ញា IU បានបរិច្ចាគសំភារៈប្រើប្រាស់ប្រចាំថ្ងៃដែលមានតម្លៃ ៨៥០លានវ៉ុន ដល់អ្នកខ្វះខាត ដូចជា ក្មេងៗនិងយុវជនដែលរស់នៅក្នុងជំរុំ ចាស់ជរាដែលរស់នៅម្នាក់ឯង និងស្រ្តីដែលចិញ្ចឹមកូនដោយខ្លួនឯង (Single Mom) ជាការប្រារព្ឋពិធីខួប ១៣ឆ្នាំនៃការក្លាយជាតារារបស់កញ្ញា។ 

iu (1)

ក្រៅពីនេះ កញ្ញា IU បានស្នើឲ្យខាងផលិតផលដែលនាងបានផ្សាយពាណិជ្ជកម្មឲ្យ ចូលរួមក្នុងការបរិច្ចាគនេះផងដែរ។ ព្រោះកញ្ញាគិតថា ការធ្វើបែបនេះ វាមានន័យខ្លាំងណាស់ក្នុងការជួយបរិច្ចាគពាក់កណ្តាល និងជួយលើកឈ្មោះផលិតផលទៀតផង។

photo_2021-09-17_15-42-23

សំភារៈដែលបរិច្ចាគទាំងអស់មានតម្លៃ ៨៥០ លានរ៉ុន រួមមាន៖

1. ស្បែកជើងប៉ាតាចំនួន ១,០០០គូរបស់ New Balance 

2. ភីហ្សាចំនួន ២,០០០ភីហ្សាមកពី Banolim 

3. សំភារៈផ្សេងៗ និងអាវរងាសម្រាប់កុមារចំនួន ២,០០០ មកពី Black Yal

4. ឈុតភួយ ៣០០សម្រាប់មកពី Evezari

5. ឳសថនិងសំភារៈសង្គ្រោះបឋមចំនួន ២,០០០ឈុតពី Kyungdong

6. បំពង់ទឹកក្តៅចំនួន ៣០,០០០បំពង់ពី Jeju Samdaso ៕

photo_2021-09-17_15-46-09

អត្ថបទនិងរូបភាពពី kpopstarz

កែសម្រួលដោយ Purple Fullmoon


ថ្ងៃសុក្រ, 17 ខែកញ្ញា 2021 15:51  Purple Fullmoon