ក្រុមហ៊ុន Apple មិនទាន់បានបញ្ជាក់ពីការចេញ iPhone 14 ច្បាស់ជាផ្លូវការនៅឡើយទេ ពោលគឺត្រូវទន្ទឹងរង់ចាំទាល់តែរហូតដល់ខែ កញ្ញា ក៏ប៉ុន្តែនៅតាមប្រព័ន្ធអុិនធឺណេត មានពាក្យចចាមអារ៉ាម ពត៏មានបែកធ្លាយនិង ការសន្និដ្ធានជាច្រើនបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត។ ពួកគេបានធ្វើការទស្សទាយអំពីតម្លៃ ការរចនា និង ប្រភេទ ជាពិសេសដោយយោងទៅតាមអ្នកវិភាគកំពូលរបស់ Apple លោក Ming-Chi Kuo បានឲ្យដឹងថា iPhone ១៤ នឹងមានបួនគ្រឿង ដោយរួមមានទាំង ម៉ូដែល “Pro” ដែលបានអាប់ដេតចំនួនពីរ ដូច្នេះបើទោះបីជាការព្យាករណ៍នេះមិនផ្លូវការក៏ដោយ ក៏វាអាចចាត់ទុកថាជាពត៏មានសំខាន់ដែរសម្រាប់អតិថិជនរបស់ Apple។ ការព្យាករណ៍នេះ ធ្វើឡើងទៅលើ ៦ ចំណុចធំៗ ដូចជា ថ្ងៃបរិច្ឆេទនៃការចេញ តម្លៃ ការរចនា កាមេរ៉ានិង ឈ្មោះ។
Release Date
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Apple តែងតែប្រកាសអំពីថ្ងៃបរិច្ឆេទនៃការចេញលក់ដូចៗគ្នា ដូច្នេះហើយពួកយើងអាចនឹងរំពឹងថា វានឹងមកដល់នៅក្នុងថ្ងៃទី ៦ ឬ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ នេះដែរ។
Price
សម្រាប់តម្លៃរបស់ iPhone 14 ក៏មិនទាន់មានពត៏មានផ្លូវការចេញផ្សាយឲ្យដឹងដែរ។ ប៉ុន្តែដោយពឹងផ្អែកទៅលើតម្លៃ iPhone 13 គេអាចប៉ាន់ប្រមាណថា តម្លៃ iPhone 14 ក៏ស្រដៀងគ្នានេះដែរ។ សម្រាប់តម្លៃស្តង់ដា iPhone 14 គេអាចវាយតម្លៃថាចាប់ពី៧៩៩ ដុល្លារ ហើយ iPhone 14 Max អាចនឹងឡើងដល់ ៨៩៩ ដុល្លារ។ ចំណែកឯ iPhone Pro អាចឡើងដល់ ១០៩៩ដុល្លារ និង iPhone Pro Max អាចឡើងដល់ ១១៩៩ដុល្លារ។
Design
iPhone 14 ត្រូវបានគេឲ្យដឹងថានឹងមានការផ្លាស់ប្តូរដ៏ធំមួយ ហើយវានឹងមានលក្ខណៈខុសប្លែកពី ម៉ូដែល ១៣។ដោយយោងទៅតាម លោក Ming-Chi Kuo បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបញ្ចេញ iPhone 14 ចំនួនបួនគ្រឿង ដោយរួមទាំង iPhone Max ថ្មី ហើយតម្លៃសមរម្យ និងមានទំហំធំជាងមុន ដូចជា iPhone 14 មាន 6.1 inch display iPhone 14 Max មាន 6.7 inch display iPhone 14 Pro មាន 6.1 inch 120Hz display ហើយនិង iPhone 14 Pro Max មាន 6.7 inch 120Hz display។
Camera
សម្រាប់កាមេរ៉ារបស់ iPhone 14 វាត្រូវបានបង្ហាញដោយលោក John Prosser របស់ FrontPage Tech បានបង្ហាញថា iPhone 14 Pro, Max និង Pro Max នឹងមានកាមេរ៉ា Triple-lens ហើយ iPhone 14 ស្តង់ដា នឹងមាន មានកាមេរ៉ាភ្លោះ។ បើតាមលោក Ming-Chi Kuo បានឲ្យដឹងថា iPhone 14 Pro នឹងមានឧបករណ៍ចាប់សញ្ញាមេថ្មីទំហំ ៤៨ MP។
Name
ក្រុមហ៊ុន Apple បានសន្មតិឈ្មោះថ្មីឲ្យទូរស័ព្ទរបស់ខ្លួនថា X, Xs, Xr, Pro, Pro Max ហើយ
ទូរស័ព្ទ iPhone សម្រាប់ឆ្នាំ២០២២ ត្រូវបានគេចែកចេញជាបួនគឺ iPhone 14, iPhone 14 Max, iPhone 14 Pro, ហើយនិង iPhone 14 Pro Max។
អត្ថបទដោយ KuyDorng