នាព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១នេះសមាគមន៍កម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) បានសហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មនិងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងមានការគាំទ្រដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាពនិងសុវត្ថិភាពសង្គម (C.C.C.C) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី "ការពង្រីកអាជីវកម្មរបស់អ្នកតាមវិស័យកម្មសិទ្ធិបញ្ញា" ដោយមានការចូលរួមពីលោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមន៍កម្មសិទ្ធបញ្ញាកម្ពុជានិងលោក Petter Willimott មន្រ្តីទទួលបន្ទុកនៃអង្គការកម្មសិទ្ធបញ្ញាពិភពលោកប្រចាំនៅប្រទេសសឹង្ហបុរី ព្រមទាំងមានការថ្លែងសុន្ទរកថាបើកកម្មវិធីដោយអធិបតីកិត្តិយសឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្មប្រធានលេខាធិកាដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធបញ្ញានិងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានិងមានការឈ្មោះចូលរួមពីសិក្ខាកាមចំនួន ៣៦៩នាក់ ផងដែរ ។
គួរបញ្ចាក់ថាសិក្ខាសាលាតាមប្រព័ន្ធអនឡាញនេះមានគោលបំណងជួយឱ្យម្ចាស់អាជីវកម្មនិងសាធារណជនទាំងអស់ស្វែងយល់ពីកិច្ចការពារម៉ាកយីហោនិងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកិច្ចការពារម៉ាកយីហោនៅក្រៅប្រទេសនិងរបៀបនៃការចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធMadrid ព្រមទាំងតួនាទីរបស់មេធាវីជំនាញកម្មសិទ្ធិបញ្ញានៅក្នុងអាជីវកម្មរបស់អ្នកផងដែរ ។