BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

iOS 15.4 beta សម្រាប់អ្នកអភិវឌ្ឍន៍នាំយកការស្កេន Face ID ពេលពាក់ម៉ាសបាន

ថ្ងៃអាទិត្យ, 30 ខែមករា 2022 09:54  BeeTube News

photo_2022-01-30_09-44-54

កំណែបន្ទាប់នៃកម្មវិធីរបស់ Apple សម្រាប់ iPhones អាចនឹងភ្ជាប់មកជាមួយមុខងារថ្មីៗជាច្រើន។

ប្រព័ន្ធប្រតិបត្តិការ iOS 15.4 beta របស់ Apple ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកអភិវឌ្ឍន៍កាលពីថ្ងៃព្រហស្បតិ៍ ហើយលក្ខណៈពិសេសមួយនៅក្នុងការអាប់ដេតនេះគឺអាចប្រើ Face ID ខណៈពេលដែលពាក់ម៉ាសបាន។ មុខងារនេះនឹងដំណើរការសម្រាប់អ្នកដែលពាក់ម៉ាស់ និងវ៉ែនតាក្នុងពេលតែមួយ នៅក្នុងមុខងារ  "Add Glasses" ប៉ុន្តែវាមិនដំណើរការទេនៅពេលពាក់ម៉ាស និងវ៉ែនតាខ្មៅ។
Universal Control ដែលជាមុខងាររបស់ Apple ដែលអនុញ្ញាតឱ្យអ្នកផ្លាស់ទីមាតិការវាងឧបករណ៍ Apple ជាច្រើន ត្រូវបានណែនាំផងដែរនៅក្នុង beta សម្រាប់ iPadOS 15។ មុខងារនេះត្រូវបានប្រកាសដំបូងជាផ្នែកមួយនៃ MacOS Monterey  ប៉ុន្តែត្រូវបានពន្យារពេលនៅរដូវស្លឹកឈើជ្រុះ។

វាក៏មាន emojis ថ្មីផងដែរ ដូចជាដៃបេះដូង ខាំមាត់ និងអ្នកមានផ្ទៃពោះនៅក្នុងការអាប់ដេតនេះ។ មាន emojis ថ្មីជាង 37 នៅក្នុងការធ្វើបច្ចុប្បន្នភាព។ Emojis ត្រូវបានបង្ហាញកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ហើយថែមទាំងមាន Emoji មុខរលាយ មុខទប់ទឹកភ្នែក សំបុកបក្សី ផ្កាថ្ម ផ្កាឈូក និងថាមពលថ្មសល់តិច។

photo_2022-01-30_09-44-50

មុខងារមួយទៀតដែលរួមបញ្ចូលក្នុងការអាប់ដេតគឺ សមត្ថភាពក្នុងការចម្លងអត្ថបទពីវត្ថុផ្សេងៗដោយប្រើកាមេរ៉ា ខណៈពេលដែលនៅក្នុងកម្មវិធី Notes ឬ Reminders ។
សម្រាប់ព័ត៌មានរបស់ក្រុមហ៊ុន Apple បន្ថែមទៀត សូមអានអំពីរបៀបដែលក្រុមហ៊ុន Apple អនុញ្ញាតឱ្យ iPhone របស់អ្នកជាកន្លែងទូទាត់ប្រាក់ និងរបៀបដែលក្រុមហ៊ុន Apple កំពុងរៀបចំផលិតផលថ្មីសម្រាប់រដូវស្លឹកឈើជ្រុះនេះ៕

photo_2022-01-30_09-44-44

អត្ថបទដកស្រង់ពី Zachary McAuliffe
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃអាទិត្យ, 30 ខែមករា 2022 09:54  BeeTube News