ក្រុម Influencer ប៉ះក្រុម Talent ចេញផ្កាភ្លើង រឺផ្កាស្ពៃ? បើចង់ដឹងមានតែមកមើលក្រុម Influencer របស់យើងទាំងអស់គ្នា! គេថាបុគ្គលល្បីទៅដល់ណាក៏ល្បីពិតជាមិនខុសមែន ព្រោះសូម្បីតែលោក LeeMyko ដែលជា Influencer ម្នាក់ស្រស់សង្ហា ហើយលោកតែងតែដើរនៅក្នុងក្រុមរបស់ Peypey Dy នោះទោះលោកបានទៅដល់កម្មវិធី Big Mountain Music Festival នៅក្នុងប្រទេសថៃទៅហើយ ក៏នៅទៅស្គាល់ដល់លោក OG Bobby ទៀត ដែលទំនងជាពួកគេបានចែករំលែកការសំណេះសំណាលជាមួយគ្នា ព្រមទាំងលឺគ្នីគ្នារបស់លោក LeeMyko និយាយឡើងថាលោក OG Bobby បានក្លាយជា New Friend របស់លោក LeeMyko ហើយ យោងទៅតាមការបង្ហោះវិដេអូ និងរូបភាពនៅក្នុងគណនី Instagram របស់លោកផ្ទាល់កាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅនេះ។
ក្រៅពីនេះផងដែរលោក LeeMyko ក៏បានធ្វើការចែករំលែក Story នៅលើបណ្តាញសង្គមរបស់លោកជាមួយនឹងរូបភាពការសម្តែងរបស់លោក OG Bobby ដោយលោកបានប្រើពាក្យថា "Proud of you fri" យ៉ាងគួរអោយកត់សម្គាល់ផងដែរ។ ដូច្នេះអាចនិយាយបានថាបុគ្គលល្បី និងបុគ្គលល្បីតែងតែដើរប៉ះគ្នាដោយងាយៗអ៊ីចឹង ចំណែកឯ Team Influencer ក៏ដោយ Team Talent ក៏ដោយ មិនសំខាន់នោះទេ អ្វីដែលនៅខាងក្នុងគឺ Character របស់យើងម្នាក់ៗទេ ដែលធ្វើអោយចំណងមិត្តភាពនោះរឹតបន្តឹងបានយូរ។ ចុះអ្នកទាំងអស់គ្នាចង់ឃើញមិត្តភាពរបស់ពួកគេបន្តចេញជាផ្កាភ្លើងបែបនេះទៅមុខដែរទេ?