កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅនេះ លោក Harayuth ដែលជា Influencer ម្នាក់នៅក្នុងប្រទេសកម្ពុជាបានធ្វើការចែករំលែកវិដេអូរបស់លោកទៅទទួលកញ្ញា CL នៅឯព្រលានយន្តហោះជាមួយនឹងមិត្តភក្តិម្នាក់ទៀតរបស់លោក។ លោក Harayuth បានរៀបរាប់អោយដឹងថានេះជាពេលវេលាដែលលោករង់ចាំជាង១០ឆ្នាំមកហើយដើម្បីមកទទួលបានហត្ថលេខាដ៏ស្រស់ស្អាតរបស់កញ្ញា CL ហើយមិនថាលោករឺអ្នករង់ចាំនៅទីនោះទាំងអស់គ្នាពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ និងនាំគ្នាស្រែកហ៊ោកញ្ជ្រៀវច្រើនអស់ជាច្រើនដងពេលម្នាក់ៗស្មានតែ CL ចុះមកហើយ។ លោក Harayuth បន្តទៀតថានៅពេលដែលCL ចេញមកភ្លាម លោកបានប្រញាប់ទៅទទួលនាងនិងព្យាយាមហុចអាល់ប៊ុមទៅកាត់មុខ CL ដើម្បីអោយ CL ចុះហត្ថលេខាអោយលោកតែខណៈពេលនោះប៊ិចរបស់លោកក៏ជ្រុះបាត់ទើបធ្វើអោយលោកត្រូវដួលច្រងាប់ច្រងិលនៅទីនោះ។
ប៉ុន្តែមិនថ្វីនោះទេលោក Harayuth នៅតែងើបឡើងវិញមកបំពេញបំណងរបស់លោក ហើយនៅទីបំផុតកញ្ញា CL ក៏អាចចុះហត្ថលេខមកអោយលោកបានផងដែរក្រោមការពារដ៏ស្អិតរមួតពីក្រុមសន្តិសុខ។ រូបភាពទាំងនេះបានធ្វើអោយមនុស្សមួយចំនួនលេងនៅលើបណ្តាញសង្គមមានការរិះគន់ចំពោះ Influencerរ បស់យើងខ្លះដែរ ថាធ្វើរហូតទៅដល់ថ្នាក់នេះអាចជាការរំខានដល់កញ្ញា CL បន្តិចទៅហើយ ប៉ុន្តែក៏នៅមានមតិយល់ចិត្តជាច្រើនទៀតបានជួយការពារលោក Harayuth វិញថានេះមកពីជាក្តីស្រលាញ់ពិតរបស់ហ្វេនមកកាន់អាយដល។ ចុះទស្សនិកជនទាំងអស់គ្នាគិតថាទង្វើរបស់លោក Harayuth នេះខុសឆ្គងមិនសមរម្យរឺមិនអីនោះទេ? សូមធ្វើការបង្ហាញគំនិតរបស់អ្នកទាំងអស់គ្នានៅខាងក្រោមនេះណា!