BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ត្រូវបានស៊ើបអង្កេត ដោយប៉ូលីសនៅក្រោមច្បាប់ប្រឆាំងនឹងភេវរករ

ថ្ងៃចន្ទ, 22 ខែសីហា 2022 18:16  គុន ច័ន្ទរដ្ឋា

photo_2022-08-22_17-42-27

Islamabad (CNN)-

អាជ្ញាធរប៉ាគីស្ថានកំពុងតែធ្វើការស៊ើបអង្កេតថា តើអតីតនាយករដ្ឋមន្ត្រី Imran Khan បានរំលោភទៅលើច្បាប់ប្រឆាំងនឹងភេវរករ និងបានហាមប្រាមលោកមិនឲ្យនិយាយដោយផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ នៅក្នុងទង្វើរដែលទំនងជាដែលធ្វើឲ្យមានការក្តៅក្រហាយ និងមានភាពតានតឹងរវាង Khan ដែលបានថែរក្សានូវការគាំទ្រ ដែលប្រកបទៅដោយប្រជាប្រីយ៍ភាពយ៉ាងធំជាមូយនិងរដ្ឋាភិបាលចម្រុះ។ បើយោលទៅតាមឯកសាររបស់ប៉ូលីស ដែលបានឃើញដោយ CNN  ប៉ូលីសបានបើកការស៊ើបអង្កេតបន្ទាប់ពី Khan បានប្តេជ្ញា ដើម្បីចាត់វិធានការប្រឆាំងទៅនឹងមេប៉ូលីស និងចៅក្រមស្រីម្នាក់ ក្នុងអម្លុងពេលធ្វើសុន្ទរកថាក្នុងទីក្រុង Islamabad កាលពីថ្ងៃសៅរ៍។

Khan បានចោទប្រកាន់ប៉ូលីសបានធ្វើទណ្ឌកម្មទៅលើ Gill ខណៈដែលនៅក្នុងមន្ទីរឃុំឃាំង បានអះអាងថា មានការកើនឡើងនូវការទាក់ទាញនៅក្នុងចំណោមអ្នកគាំទ្រនាយករដ្ឋមន្ត្រី ប៉ូលីសទីក្រុង Islamabad បានប្រកែកនូវការចោទប្រកាន់របស់ Khan បានប្រាប់ CNN កាលពីថ្ងៃសៅរ៍ថា Gill មិនបានធ្វើទណ្ឌកម្មទេ។កាលពីថ្ងៃអាទិត្យប៉ូលីស Islamabad បាន Tweeted នៅវីឌីអូនៃសុន្ទរកថារបស់ Khan ដោយនិយាយថា “អ្នកណាម្នាក់ដែលបានធ្វើការគំរាមកំហែង ឬក៍ការចោទប្រកាន់ត្រូវតែមានការធ្វើទំនាក់ទំនងដោយយោលទៅតាមច្បាប់។ Khan មិនបានត្រូវចាប់ខ្លួននោះទេ ហើយមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើការស៊ើបអង្កេតនោះទេ។ គណបក្ស PTI របស់លោកបាននិយាយថា ការស៊ើបអង្កេតបានឈរនៅលើមូលហេតុ ដែលចោទប្រកាន់ដែលមិនមានមូលដ្ឋានច្បាប់។

កាលពីថ្ងៃច័ន្ទក្រុមរបស់ Khan បានដាក់ពាក្យស្នើសុំនូវការសុំដោះលែង មុនការចាប់ខ្លួនទៅកាន់តុលាការកំពូលក្នុងក្រុង Islamabad អ្នកសម្របសម្រួលខាងផ្នែកប្រព័ន្ធផ្ស័ព្វផ្សាយរបស់គណបក្ស PTI បានប្រាប់ CNN ។ "ឥឡូវនេះ បើសិនជាពួកគេត្រូវចាប់ខ្លួនគាត់ ពួកគេត្រូវតែមានការច្រានចោលនូវការសុំឲ្យនៅក្រៅឃុំមុនចាប់ខ្លួនជាមុនសិន ឥឡូវនេះវាបានក្លាយទៅជាសមរភូមិនៅក្នុងផ្លូវច្បាប់ទៅហើយ" Hassan បាននិយាយ។ អ្នកគាំទ្ររបស់ Khan ជាច្រើនរយនាក់បានប្រមូលផ្តុំគ្នា នៅខាងក្រៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីមានរបាយការណ៍របស់ប៉ូលីសអំពីការស៊ើបអង្កេត ព្រមទាំងបាននិយាយថានឹងកាន់កាប់ទីក្រុងបើសិនជា Khan ត្រូវបានឃុំឃាំង។

"Imran Khan ជាបន្ទាត់ក្រហមរបស់យើង អ្នកនយោបាយជាន់ខ្ពស់នៃគណបក្ស PTI និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេស Shah Mahmoud Qureshi បាននិយាយកាលពីថ្ងៃអាទិត្យ" រាល់កូនក្មេងនិងមនុស្សចាស់ក្នុងប៉ាគីស្ថាននឹងឆ្លើយតបទៅកាន់ការអំពាវនាវរបស់ Khan និងនាយករដ្ឋមន្ត្រី Shabbat Sharif នឹងត្រូវតែទទួលខុសត្រូវទៅលើផលវិបាកដែលនឹងកើតឡើងបន្ទាប់មក។ ខណៈដែលភាពតានតឹងបានកើនឡើង អាជ្ញាធរប៉ាគីស្ថានបានចេញនូវបទបញ្ជាកាលពីល្ងាចថ្ងៃសៅរ៍ មិនឲ្យ Khan ថ្លែងសុន្ទរកថាដែលនឹងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ដោយបញ្ជាក់ថាជាសុន្ទរកថាសម្អប់៕


ថ្ងៃចន្ទ, 22 ខែសីហា 2022 18:16  គុន ច័ន្ទរដ្ឋា