BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សភាជាតិប៉ាគីស្ថាននឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃច័ន្ទ បន្ទាប់ពី Imra Khan ត្រូវបានបោះឆ្នោតបណ្តេញចេញពីតំណែង

ថ្ងៃចន្ទ, 11 ខែមេសា 2022 17:58  គុន ច័ន្ទរដ្ឋា

shahbaz-sharif-and-imran-1648980865

Shahbaz Sharif មេដឹកនាំនៃគណបក្សប្រឆាំងចម្រុះដែលបានធ្វើការងារទម្លាក់លោក Khan ចេញពីតំណែងត្រូវបានគេរំពឹងថានឹងឈ្នះសម្លេងភាគច្រើននៅក្នុងការបោះឆ្នោត។ សភាមានគម្រោងនឹងបោះឆ្នោតនៅវេលាម៉ោង១៤,០០ម៉ោង នៅក្នុងប្រទេស (09,00GMT) លោក Khan អាយុ ៦៩ឆ្នាំត្រូវបានគេបោះឆ្នោតបណ្តេញចេញពីតំណែង បន្ទាប់ពីមានវិបត្តិនយោបាយ និងអន្តរាគមន៍ពីតុលាការកំពូល។ លោកបានប៉ុនប៉ងក្នុងការរាំងខ្ទប់នូវការបោះឆ្នោតមិនទុកចិត្តក្នុងការប្រឆាំងនឹងលោកនូវលើកដំបូង ដោយបានរំលាយសភា និងបានប្រកាសឲ្យមានការបោះឆ្នោតទូទាំងប្រទេស។

ទោះជាយ៉ាងណាតុលាការកំពូលនៃប្រទេសបានគាំទ្រញត្តិរបស់ក្រុមគណបក្សប្រឆាំង ដោយប្រកាសថា ទង្វើររបស់លោក Khan ក្នុងការរំលាយសភាវាជាអធម្មនុញ្ញភាព ព្រមទាំងបានបញ្ជាឲ្យមានការបោះឆ្នោតមិនទុកចិត្តលើរដ្ឋាភិបាលអាចបន្តធ្វើទៅបាន។ លោក Sharif ដែលមានអាយុ៧០ឆ្នាំ ធ្លាប់បំរើការជារដ្ឋមន្ត្រីនៃរដ្ឋ Punjab ដែលជាខេត្តមានប្រជាប្រីយ៍ភាពជាងគេក្នុងប្រទេសប៉ាគីស្ថាន។ លោកត្រូវជាប្អូនរបស់អតីតនាយករដ្ឋមន្ត្រី Nawaz Sharif ប៉ុន្តែការបោះឆ្នោតរបស់លោកនេះនឹងមិនអាចធានាថា នឹងអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប៉ាគីស្ថានបានដែរឬទេ។

khan ដែលជាអតីតតារា Cricket ដែលមានមនោគមន័វីជ្ជាអុីស្លាម និងមានចរិតឯករាជ្យបានស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ៣ឆ្នំា៨ខែ ត្រូវបានបណ្តេញចេញពីតំណែងកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីបានចាញ់ឆ្នោតក្នុងការបោះឆ្នោតមិនទុកចិត្តរដ្ឋាភិបាលនៅក្នុងសភា និងការចាកចេញរបស់សម្ព័ន្ធមិត្តក្នុងគណបក្សរបស់លោក និងដៃគូរសំខាន់នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក គណបក្សប្រឆាំងបានបណ្តេញលោកចេញពីតំណែងជាមួយនឹងសម្លេង ១៧៤សម្លេង ច្រើនជាងតម្រូវការនៅក្នុងចំណោមកៅអីសភាចំនួន៣៤២កៅអី។ គណបក្សប្រឆាំងបានជ្រើសរើសយក Shahbaz Sharif ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយបានអះអាងថា ពួកគេមានសម្លេងគ្រប់គ្រាន់ក្នុងការគាំទ្រលោក។ គណបក្សរបស់លោក Khan ដែលមានឈ្មោះថាគណបក្សយុត្តិធម៌ប៉ាគីស្ថានបានដាក់បេក្ខភាពអតីតរដ្ឋមន្ត្រីក្រសួងការបរទេស Sloan Mammod Quareshi ជាបេក្ខភាពរបស់ខ្លូន។ ប៉ុន្តែ Quareshi កាលពីថ្ងៃអាទិត្យបាននិយាយថាសមាជិកសភាជាច្រើននៃគណបក្សយុត្តិធម៌របស់ប៉ាគីស្ថានរបស់ Khan បានប្រុងប្រៀបនឹងលាចេញពីតំណែងសភា បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីរួច៕


ថ្ងៃចន្ទ, 11 ខែមេសា 2022 17:58  គុន ច័ន្ទរដ្ឋា