Islamabad-
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imra Khan ត្រូវបានបណ្តេញចេញកាលពីថ្ងៃអាទិត្យ នៅពេលដែលលោកបានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតមិនទុកចិត្តនៅក្នុងរដ្ឋសភា បន្ទាប់ត្រូវបានទុកឲ្យនៅតែឯងដោយដៃគូរចម្រុះ ដែលបានបន្ទោសលោកពីចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចនិងបរាជ័យក្នុងកាករដែលលោកបានសន្យានៅក្នុងយុទ្ធានាការបោះឆ្នោត។ លទ្ធផលនៃការបោះឆ្នោត ដែលបានឡើងដល់កម្រិតមួយដ៏ក្តៅបំផុតក្នុងការប្រជុំសភាដែលមានរយៈពេលដល់ទៅ១៣ម៉ោងរួមបញ្ចូលទាំងការពន្យារពេល ដែលនៅក្រោមអធិបតីភាពនៃប្រធានរដ្ឋសភា Ayaz Sadie។
Khan អាយុ៦៩ឆ្នាំ ត្រូវបានបណ្តេញចេញបន្ទាប់ពីកាន់តំណែង ៣ឆ្នាំកន្លះនៅក្នុងប្រទេសដែលមានអាវុធនុយគ្លេអ៊ែរនិងមានប្រជាជន២២០លាននាក់ ដែលពួកយោធាបានកាន់អំណាចអស់រយៈពេលពាក់កណ្តាលក្នុងប្រវត្តិសាស្ត្រ៧៥ឆ្នាំ។ សភានឹងជួបប្រជុំនៅថ្ងៃច័ន្ទ ដើម្បីជ្រើសរើសនាយករដ្ឋមន្តីថ្មី។ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យមានការផ្អាកជាបន្តបន្ទាប់នៅក្នុងសភា ដោយសារតែមានការជជែកវែកញែកដេញដោលយ៉ាងវែងអន្លាយពីសមាជិកនៃគណបក្សរបស់ Khan ដែលបាននិយាយថា មានការឃុបឃិតពីសហរដ្ឋអាមេរិកដើម្បីបណ្តេញតារា Cricket ដែលក្លាយជាអ្នកនយោបាយ។
គណបក្សប្រឆាំងមានសមត្ថភាពដើម្បរក្សារនូវសម្លេង១៧៤ នៅក្នុងចំណោមសមាជិកទាំងមូលរបស់សភាដែលមាន៣៤២នាក់ ក្នុងការគាំទ្រញត្តិនៃការមិនទុកចិត្តចំពោះរដ្ឋាភិបាល Sadiq បាននិយាយ ដែលធ្វើឲ្យវាមានសម្លេងភាគច្រើន។ "ដែលជាលទ្ធផល ញត្តិដែលប្រឆាំងទៅនឹងលោក Imra Khan បានអនុមត្តិ" លោកបានថ្លែងនៅក្នុងវេទិការនៃសភា Khan ដែលមិនបានមកចូលរួមក្នុងការបោះឆ្នោត នៅមិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗនៅឡើយ។ មានតែសមាជិកសភារបស់គណបក្ស Kanan ២,៣នាក់ប៉ុណ្ណោះ ដែលជាគណបក្សសកម្មភាពប៉ាគីស្ថានដើម្បីយុត្តិធម៌ បានចូលរួមនៅក្នុងការបោះឆ្នោតនេះ។
រដ្ឋសភាបានបោះឆ្នោតបន្ទាប់ពីអគ្គមេបញ្ជាការកងទ័ពដ៏មានអំណាច លោកឧត្តមសេនីយ Qatar Javed Bojwa បានជួបជាមួយ Khan ប្រភព២បាននិយាយក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះ ខណៈដែលការរិះគន់បានកើនឡើងចំពោះការដែលពន្យារក្នុងតំណើរការបោះឆ្នោត។ អ្នកដែលនាំមុខនឹងក្លាយទៅជានាយករដ្ឋមន្ត្រី គឺលោក Shehbaz Sharif បាននិយាយថាការបណ្តេញ Khan ចេញគឺជាឱកាសមួយនៃការចាប់ផ្តើម។ "ពេលព្រឹកព្រលឹមបានចាប់ផ្តើមហើយ សម្ព័ន្ធមិត្តនឹងកសាងប៉ាគីស្ថានឡើងវិញ Sharif ដែលមានអាយុ៧០ឆ្នាំ បាននិយាយ"។