លោក នាយករដ្ឋមន្ត្រីប៉ាគីស្ថាន អុីម្រា ខាណាន (Imra Kanan) នឹងថ្លែងទៅកាន់ប្រជាជាតិនៅថ្ងៃសុក្របន្ទាប់ពីតុលាការកំពូលបានចេញសេចក្តីសម្រេចថាលោកបានប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញ ដោយបានរារាំងការប៉ុនប៉ងដើម្បីទម្លាក់រូបលោកចេញពីតំណែង វាជាសេចក្តីសម្រេចដែលនឹងបញ្ចប់នូវមុខតំណែងរបស់លោកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ កាលពីថ្ងៃអាទិត្យមុន សម្ព័ន្ធភាពនយោបាយនៃអតីតតារាCricket រូបនេះបានរំលាយសភាដើម្បីដើម្បីបំបែកនូវការធ្វើញត្តិមិនទុកចិត្តរបស់គណបក្សប្រឆាំងទៅលើខ្លួន ដែលរំពឹងថាចាញ់បន្ទាប់ពីដៃគូរក្នុងរដ្ឋាភិបាលចម្រុះបានចាកចេញពីលោក ធ្វើឲ្យលោកបាត់បង់នូវសម្លេងភាគច្រើនក្នុងរដ្ឋាភិបាល។
តុលារការកំពូលបានចេញសេចក្តីសម្រេចជាចុងក្រោយកាលពីថ្ងៃព្រហស្បត៍ថា លោក Imra Khan បានធ្វើមានអធម្មនុញ្ញភាពដោយបានបញ្ជាឲ្យសភាកោះប្រជុំឡើងវិញមុនថ្ងៃសៅរ៍និងការបោះឆ្នោតក្នុងការធ្វើញត្តិមិនទុកចិត្តលើរដ្ឋាភិបាលត្រូវតែបន្តធ្វើទៅតាមផែនការ។សេចក្តីសម្រេចរបស់តុលាការគឺជាការសម្រេចចុងក្រោយនៅក្នុងវិបត្តិដែលបានគំរាមកំហែងមកលើស្ថិរភាពនយោបាយសន្តិសុខនិងសេដ្ឋកិច្ចមកលើប្រទេសដែលមានអាវុធនុយក្លេអ៊ែរនិងមានប្រជាពលរដ្ឋ២២០លាននាក់ ដែលប្រាក់រូពីបានធ្លាក់ចុះទាបគ្រប់ពេលនិងទុនបម្រុងមានការខ្វះខាត។
សារព័ត៌មាន Down បានស្វាគមន៍ចំពោះការកាត់សេចក្តីរបស់តុលាការកំពូល ដោយបាននិយាយថា តុលាការបានដាក់បញ្ចូលខ្លួនឯងឲ្យទៅជាអ្នកថែរក្សាររដ្ឋធម្មនុញ្ញ។វាជាក្តីសង្ឃឹមថា ការកាត់សេចក្តីនេះបាននាំមកនូវរឿងរ៉ាវជាច្រើនដែលហាក់ដូចជាពុះជ្រែកចំពោះភាពវឹកវរដែលនឹងអាចទាញប្រទេសឲ្យត្រឡប់ចេញពីការវីនាសអន្តរាយ ។ ភាពវឹកវរនៃនយោបាយនឹងធ្វើឲ្យមានការព្រួយបារម្ភដល់ក្រុមយោធាដែលមានអំណាច ដែលធ្លាប់បានឈានជើងចូលដើម្បីរំលាយរដ្ឋាភិបាលស៊ីវិលនិងគ្រប់គ្រងអស់៣លើកមកហើយ ដោយបានបញ្ជាក់ថាដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់នៃផ្នែកនយោបាយ។
Khan បាននិយាយនៅក្នុង Twitter កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា លោកបានកោះប្រជុំគណរដ្ឋមន្ត្រីសំរាប់ថ្ងៃសុក្រ បន្ទាប់មកលោកនឹងថ្លែងទៅកាន់ប្រជាជាតិ។លោកបានផ្តល់ជាសញ្ញាថា “សាររបស់ខ្ញុំទៅកាន់ប្រជាជាតិគឺ ខ្ញុំនឹងប្រយុទ្ធជានិច្ចរហូតដល់តំណាក់កាលចុងក្រោយ” ។បន្ទាប់ពីសេចក្តីសំរេចរបស់តុលាការកំពូល អ្នកគាំទ្រ Khan នៅតាមដងផ្លូវបានស្រែកពាក្យស្លោកប្រឆាំងទៅនឹងអាមេរិក ខណៈដែលក្រុមអ្នកគាំទ្រពួកប្រឆាំងបានអបអរសាទរ ហើយប៉ូលីសបានបំបែកក្រុមអ្នកគាំទ្រទាំង២ឲ្យនៅឆ្ងាយពីគ្នា។