Reuters-
ស្រីលង្ការបានស្នើរសុំឲ្យអង្គការមូលនិធិរូបិយប័ណ្ណពិភពលោក (IMF) សំរាប់ជំនួយហិរញ្ញវត្ថុឲ្យបានលឿន ហើយអង្គការដែលឲ្យខ្ចីពិភពលោកមួយនេះអាចនឹងពិចារណាវា បន្ទាប់ពីមានការស្ទាក់ស្ទើរពីដំបូង អ្នកជំនួយការរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រចាំប្រទេសបាននិយាយកាលពីថ្ងៃអង្គារ៍។ ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រជាជាតិដីកោះ ខណៈដែលប្រទេសនេះកំពុងតែតស៊ូទៅនឹងវិបត្តិនៃហិរញ្ញវត្ថុ ដែលនាំមកដោយសារឥទ្ធិពលនៃ COVID-19 និងការចាត់ចែងមិនត្រឹមត្រូវរបស់រដ្ឋាភិបាលផ្នែកហិរញ្ញវត្ថុនិងការឡើងថ្លៃនៃតម្លៃប្រេង និងខ្វះខាតនូវរូបិយប័ណ្ណបរទេស។
គណៈប្រតិភូមួយដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្ការ លោក Ali Sabre បានចាប់ផ្តើមជួបជជែកជាផ្លូវការជាមួយនឹង IMF នៅក្នុងទីក្រុង វ៉ាស៊ិនតោន កាលពីថ្ងៃច័ន្ទសំរាប់កម្មវិធី ដែលរដ្ឋាភិបាលសង្ឃឹមថានឹងដាក់បញ្ចូលនូវទុនបម្រុងរបស់ខ្លួន និងអាចជាស្ពានក្នុងការផ្តល់ជា សាច់ប្រាក់ក្នុងការបង់ថ្លៃសំរាប់ការនាំចូលប្រេង ម្ហូបអាហារនិងថ្នាំពេទ្យ។ "រដ្ឋមន្ត្រីក្រសួងការបរទេសបានសំណូមពរឲ្យមានការផ្តល់នូវហិរញ្ញវត្ថុឲ្យបានឆាប់រហ័ស ដើម្បីពន្លឿនសង្វាក់នៃចរន្តផ្គត់ផ្គង់ ដែល IMF បានមើលឃើញថាមិនទាន់បំពេញនូវលក្ខណរបស់គេនៅឡើយ" Shamir Zavahir បាននិយាយនៅក្នុង Twitter ។
“ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌាដែលដើរតួជាតំណាងក្នុងការផ្គត់ផ្គង់ឲ្យបានឆាប់រហ័សរបស់ស្រីលង្ការ និង IMF នឹងពិចារណានូវសំណូមពរនេះ ដោយយោលទៅតាមកាលៈទេសៈតែមួយ។ ស្រីលង្ការបានស្វែងរកទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ក្នុងរយៈពេលខែខាងមុខពីប្រភពជាច្រើនរួមទាំង IMF ធនាគារពិភពលោក និងឥណ្ឌា ដើម្បីដោះស្រាយនូវវិបត្តិ Sabre បានប្រាប់ Reuters កាលពីដើមខែនេះ។ សប្តាហ៍មុន ធនាគារកណ្តាលរបស់ប្រទេសបាននិយាយថា គេបានព្យួរនូវការសងចំពោះបំណុលបរទេស ដែលរង់ចាំការរៀបចំធ្វើកាលវិភាគឡើងវិញ។
នៅក្នងទីក្រុងពាណិជ្ជកម្ម កូឡុមបូ ការតវ៉ាបានទាមទារឲ្យបណ្តេញលោកប្រធានាធិបតី Gotabaya Rajaspaska បានអូសបន្លាយរហូតដល់ទៅជាងមួយសប្តាហ៍។ លោកប្រធានាធិបតី Gotabaya និងបងប្រុសរបស់លោក ដែលជានាយករដ្ឋមន្ត្រីនឹងស្ថិតនៅក្នុងអំណាច ទោះបីជាមានការទាមទារពីក្រុមអ្នកតវ៉ា និងគណបក្សប្រឆាំងបានសុំឲ្យលោកចុះចេញពីតំណែង។ Rajaspaska បានចូលកាន់កាប់អំណាចចាប់តាំងពីឆ្នាំ២០១៩ ជាមួយនិងសមាជិកគ្រួសារនៅក្នុងតំណែងជាន់ខ្ពស់ក្នុងរដ្ឋាភិបាល៕