NCA-Washington
មូលនិធិរូបីយ៍វត្ថុអន្តរជាតិ (IMF) បាននិយាយថា ក្រុមប្រឹក្សារនាយករបស់គេកាលពីថ្ងៃពុធបានអនុម័ត្តជំនួយក្នុងគ្រាមានអាសន្នសំរាប់អ៊ុយក្រែនក្នុងទឹកប្រាក់ចំនួន ១,៤ពាន់លានដុល្លារ ដើម្បីឲ្យអ៊ុយក្រែនយកទៅប្រើការក្នុងសេចក្តីត្រូវការចាំបាច់ក្នុងការចំណាយដើម្បីសម្រាលនូវបន្ទុកសេដ្ឋកិច្ចដែលចេញមកពីផលប៉ះពាល់នៃការឈ្លានពានរបស់រុស្សី។ មេដឹកនាំពិភពលោកបាននិយាយថាអាជ្ញាធរអ៊ុយក្រែន បានផ្អាកនូវការរង់ចាំខ្ចីប្រាក់ដែលមានគំរោងរៀបចំជាមួយនឹង IMF,ប៉ុន្តែនឹងធ្វើការជាមួយនឹងមូលនិធីនេះដើម្បីរៀបគំរោងដ៏ត្រឹមត្រូវមួយក្នុងកម្មវិធីសេដ្ឋកិច្ចផ្តោតទៅលើការធ្វើឲ្យមានភាពប្រសើរឡើងវិញនិងការរីកចម្រើននៅពេលដែលលក្ខ័ខណ្ឌអនុញ្ញាតិ។
“ការឈ្លានពានផ្នែកយោធារបស់រុស្សី វាត្រូវមានការទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចនិងមនុស្សធម៌ដ៏ធំធេង” នាយកចាត់ចែង IMF Kristalina Georgieva បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីមានការប្រជុំដោយបានទស្សន៍ទាយថានឹងមានការធ្លាក់ចុះយ៉ាងច្រើននៅក្នុងអ៊ុយក្រែនឆ្នាំនេះ។ “សេចក្តីត្រូវការខាងហិរញ្ញវត្ថុនឹងមានចំនួនច្រើន ជាបន្ទាន់ និងអាចកើនឡើងគួរឲ្យកត់សំគាល់ខណៈដែលសង្រ្គាមនៅតែបន្ត” លោកស្រីបាននិយាយ។ នៅពេលដែលសង្រ្គាមបានបញ្ចប់ អ៊ុយក្រែនអាចនឹងត្រូវការបន្ថែមទៀតនូវការឧបត្ថម្ភដ៏ធំសម្បើម
IMF បាននិយាយថា សង្រ្គាមបានផ្តល់លទ្ធផលរួចជាស្រេចនូវផលវិបាកដ៏ធ្ងន់ធ្ងរ ដោយបាននិយាយសំដៅទៅលើការចាកចេញរបស់ជនភៀសខ្លួនចំនួន ២លាននាក់ ចេញពីប្រទេសក្នុងរយៈពេល១៣ថ្ងៃនិងការបំផ្លាញនូវហេដ្ឋារចនាសម្ព័នសំខាន់ៗដ៏ធំមហិមារ។ រុស្សីបានប្រកាសថាការវាយលុកនេះជា “ប្រតិបត្តិការយោធាពិសេសមួយ”។ ការចំណាយប្រាក់របស់ IMF នៅក្នុងផែនការជួយជាបន្ទាន់នេះ វាមានតម្លៃស្មើនឹង ៥០% នៃបរិមាណភាគរបស់អ៊ុយក្រែននៅក្នុង IMF ដែលនឹងជួយផ្តល់មូលនិធីជាបន្ទាន់ក្នុងសេចក្តីត្រូវការនៃចំណាយនៅក្នុងតំណាក់កាលខ្លី ដែលនឹងជួយផ្តល់នូវការជំរុញពីដៃគូរដ៏ទៃទៀត។
វានឹងផ្តល់មកជាដំបូងនូវការបញ្ចេញទឹកប្រាក់ចំនួន ៧០០លានដុល្លារ ទៅឲ្យអ៊ុយក្រែននៅក្នុងខែធ្នូ និង២,៧ពាន់លានក្នុងសិទ្ធដកប្រាក់របស់ IMF ឬក៏ជាទុនបម្រុងក្នុងគ្រាមានអាសន្ន ដែលអ៊ុយក្រែនត្រូវបានទទួល ដែលជាផ្នែកមួយនៃការបែងចែករបស់ IMF នៅក្នុងខែសីហា។ ក្រុមប្រឹក្សារនាយកនៃធនាគារពិភពលោក កាលពីថ្ងៃច័ន្ទបានអនុម័ត្តជាទឹកប្រាក់ជាកញ្ចប់ចំនួន ៧២៣ លានដុល្លារសហរដ្ឋអាមេរិកក្នុងការផ្តល់ជាអំណោយនិងកម្ចីទៅដល់អ៊ុយក្រែន។