BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទចម្រៀងថ្មីបន្ទាប់ទៀត! I’m Bored ឬ ANH TUNH NAS នៃអាល់ប៊ុម Passion របស់ G-Devith​ នឹងត្រូវបានចេញផ្សាយនៅថ្ងៃសៅរ៏នេះ! 

ថ្ងៃចន្ទ, 25 ខែកក្កដា 2022 10:55  BeeTube News

កាល់ពីពេលថ្មីៗនេះ លោក ​​G-Devit ធ្វើអោយមហាជនជាពិសេសអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើលសារជាថ្មីបន្ទាប់បានចេញផ្សាយនៅ​ Teaser កន្ត្រាន់អារម្មណ៏ថ្មីៗចំនួន២ដែលបានចេញកាលពីថ្ងៃទី២១​និងព្រឹកថ្ងៃទី២២ អំពីការចេញផ្សាយបទចចម្រៀងវីដេអូជាផ្លូវការនៃបទចម្រៀងលេខរៀងទី១២ ដែលមាននៅក្នុងអាល់ប៊ុមទី៣ Passion របស់ខ្លួន។ គួរបញ្ជាក់ផងដែរថា​ បទចម្រៀងមួយបទនេះ ដំបូងឡើយមានចំណងជើងតែមួយគត់ប៉ុណ្ណោះគឺអញធុញណាស់ តែក្រោយពីមានមតិយោបល់ជាច្រើនពីមហាជន រូបលោកក៏បានសម្រេចប្តូរចំណងជើងបទចម្រៀងនេះទៅជា‘’ I’m Bored ‘’វិញនិងថែមទៀត អរគុណដល់ការបញ្ចេញមតិល្អៗរបស់ទស្សនិកជនគ្រប់គ្នាផងដែរ។ អ្វីកាន់តែមិននឹកស្មានទៅទៀតនោះបទចម្រៀងវីដេអូនេះក៏ត្រូវបានចូលរួមដឹកនាំសម្តែងដោយលោក Athika និងលោក Tep Nimith ដែលជាប្អូនប្រុសបង្កើតរបស់កញ្ញាទេពបូព្រឹក្សក៏ត្រូវបានចូលរួមដឹកនាំប្លង់ថតផងដែរ។

294627070_649329929889668_221642506652388110_n

មិនតែប៉ុណ្ណោះ លោក ជីដេវីត ក៏ផុសវីដេអូមួយអំពីដំណើរការនៃការផលិតបទចម្រៀងនេះនៅតាមបណ្តាញសង្គមតិកតុកផ្លូវការរបស់ខ្លួនដែលមានការដាកបង្ហាញនូវប្លង់ថតមួយនៃបទចម្រៀងនេះដែលសង្កេតឃើញថា រូបលោកកំពុងច្រៀងនៅឆាតដែលមានភ្លើងព័ណ៌ចម្រុះនិងមានមនុស្សមួយក្រុមដែលកំពុងស្លៀកសម្លៀកបំពាក់ព័ណ៌ខ្មៅកំពុងមើលទៅកាន់រូបលោកផងដែរ។ ចង់ដឹងថាចម្រៀងថ្មីក្រោមចំណងជើងថា I’m bored ដែលនឹងចេញក្រោយមួយសប្តាហ៏បន្ទាប់ពីបទចម្រៀង How about now? ដែលទើបតែបញ្ចេញបានរយៈពេល១សប្តាហ៏កន្លងទៅនេះនឹងអាចឆក់យកចំណាប់អារម្មណ៏មិត្តយុវវ័យកម្រិតណាកុំភ្លេចតាមដានទាំងអស់គ្នានៅលើឆាណែលផ្លូវការដែលមានឈ្មោះថា Ditway របស់លោក។

294006636_647943746694953_2789509048119158732_n

អត្ថបទដោយ Calvin Nann


ថ្ងៃចន្ទ, 25 ខែកក្កដា 2022 10:55  BeeTube News