BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គុណភាពការប្រគំតន្រ្តី #iGoPleng2.0 មិនធ្វើអោយហ្វេនៗខកចិត្តទេ ជាមួយតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា

ថ្ងៃអង្គារ, 25 ខែតុលា 2022 17:28  BeeTube News

 

312936576_1096016367949492_5160932609831512697_n

កាលពីថ្ងៃទី 22 តុលា 2022 នេះ Pleng បានរៀបចំកម្មវិធីប្រគំតន្ត្រី #iGoPleng 2.0 ដ៏ធំ ល្បីកក្រើកនៅ OCIC អាគារ D ជាមួយនឹងការប្រមូលផ្តុំនូវវត្តមានសិល្បករ និងបុគ្គលសង្គមល្បីៗជាច្រើនគួរអោយកត់សម្គាល់ឃើញថា ភ្ញៀវដែលបានចូលរួមទាំងអស់ សុទ្ធតែមកជាឈុតសម្លៀកបំពាក់ពណ៌ខ្មៅគ្រប់គ្នាតែម្តង។

312832696_1096018101282652_6752946543408544288_n

ការប្រគំតន្ត្រីនេះដែរ នេះ​គឺមាន​ការ​ចូលរួមសម្តែងពី​តារា​ល្បីៗ​ក្នុង​កម្ពុជា​ដូច​ជា ៖ ឱក សុគន្ធកញ្ញា, G-Devith ,ស៊ូលី ផេង, 4T5,ម៉ម ពេជ្ជរិទ្ធ, តី, HENG, La Cima Cartel និងឌីជេអន្តរជាតិ 22 Bullets បានធ្វើអោយអ្នកចូលរួមផ្ទាល់ជាង 2000 នាក់ និងមើលការផ្សាយផ្ទាល់តាមហ្វេសបុកច្រើនជាង 1ម៉ឺន3ពាន់នាក់ជាមួយការសម្តែងពិសេសៗរបស់ខ្លួន ជាមួយការ​ច្រៀងបទចម្រៀងក៏ពីរោះ ការសម្ដែងរួមគ្នាក៏ពិសេសៗមិនអាចបំភ្លេចបានទេ ហើយឆាកនិងភ្លើងវិញ​ទៀត​​គឺ​ពិត​ជា​រៀប​ចំជាមួយគុណភាព​​ពិសេស​អស្ចារ្យ​មិន​ចាញ់​ការ​ប្រគំតន្ត្រីល្បីៗអន្តរជាតិ​នោះទេ។

312867099_1096020714615724_6263680902409292712_n

ក្រោយបញ្ចប់ការ Live ផ្ទាល់ ចំនួនការមើលវីដេអូពេញពីការប្រគំតន្រ្តីក៏ឡើងចំនួនមើលដល់ទៅច្រើនជាង 1 លាននាក់ភ្លាមៗដោយសារតែការរៀបចំការសម្តែងដ៏អស្ចារ្យរបស់តារាចម្រៀងខ្មែរយើងម្នាក់ៗ!

312955618_1096018164615979_2211867980771768860_n

មិនតែប៉ុណ្ណោះ ក្នុងការ​ប្រគំតន្ត្រីនេះ​ទស្សនិកជន​ក៏បាន​ឃើញ​ពីការ​ចូលរួម​របស់​តារា​កិត្តិយសស្អាតៗ សង្ហារ​ជាច្រើន​ ដែងមានទាំង សិល្បករ សិល្បការិនី ក្រុមអ្នកបង្កើតមាតិកា​ តារា​ TikTok តារាសម្តែង ក្រុម Gamers និង ហ្វេន Pleng ជាច្រើនអ្នកទៀត ។ Pleng ធ្វើកម្មវិធីការប្រគំតន្ត្រី #iGoPleng2.0 ដ៏ធំនេះគឺដើម្បីសម្ពោធមុខមាត់ថ្មីរបស់កម្មវិធីស្តាប់ចម្រៀង​ Pleng ដែលនឹងត្រូវដាក់អោយអ្នកគាំទ្រទាំងអស់ប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ! 

307977080_1096019451282517_7195035337511975045_n

 

309922777_1096019924615803_741873285983713220_n

 


ថ្ងៃអង្គារ, 25 ខែតុលា 2022 17:28  BeeTube News