BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] រុស្ស៊ីពន្លែងរថក្រោះប្រយុទ្ធថ្មើរជើង (IFVs) កម្រិតខ្ពស់ទៅកាន់ទីតាំងជួរមុខ!

ថ្ងៃព្រហស្បតិ៍, 13 ខែមិថុនា 2024 09:44  BeeTube News

photo_1_2024-06-13_09-31-03

សង្គ្រាម​នៅ​អ៊ុយក្រែន​កំពុង​ឈាន​ដល់ដំណាក់កាលគ្រោះថ្នាក់។ រុស្ស៊ីបានកំពុងដាក់ពង្រាយនូវរថក្រោះទ័ពថ្មើរជើងជំនាន់ថ្មីទៅកាន់ទីតាំងជួរមុខ ហើយរថក្រោះទាំងនេះមិនមែនជារថក្រោះដឹកទ័ពថ្មើរជើងធម្មតាៗនោះទេ។ រថក្រោះ BMP 3 និងរថក្រោះ bmd 4m ថ្មីគឺជារថក្រោះជួរមុខដែលមានកំលាំងបាញ់ដ៏អស្ចារ្យ អាចការពារទាហានដែលនៅលើគោកបាន។ ជំហាននេះគឺត្រូវនឹងសេចក្តីរាយការណ៍ដែលលើកឡើងថាមានកំណើនឡើង 20% នៃការផលិតនៃរថក្រោះ bmp3 ដោយក្រុមហ៊ុន Kurganmashzavod ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មការពារជាតិរុស្ស៊ី។ មានន័យថាកងកម្លាំងរុស្ស៊ីកំពុងទទួលបានបន្ថែម 50% ​​​នៃរថក្រោះទាំងនេះនៅក្នុងឆ្នាំ2024 បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើម្បីយល់ពីម៉ាស៊ីនទាំងនេះ យើងត្រូវក្រឡេកទៅមើលការគិតនៅក្នុងសម័យយោធាសូវៀតវិញដែលបណ្តាលអោយពួកវាមានរូបរាងដូចសព្វថ្ងៃ។ នៅក្នុងសម័យសង្គ្រាមលោកលើកទី២ កងទ័ព​ក្រហម​សូ​វៀត​បានអោយតំលៃលើការបង្កើតនូវទម្រង់រថពាសដែកធុនធ្ងន់ដែលអាចជ្រៀតជ្រែកចូលទៅក្នុងខ្សែបន្ទាត់ការពាររបស់សត្រូវបាន។ 

ការគិតនេះបែបនេះហើយបានបញ្ជូនទៅកាន់រថក្រោះទ័ពថ្មើរជើងរបស់ពួកគេ ឧទាហរណ៍ដូចជារថក្រោះ bmp1 ដែលប្រដាប់ជាមួយអាវុធ ប៉ុន្តែ​មិនអាចធ្វើដំណើរក្នុងទឹកបាន មានតែតាំងខ្លួននៅលើសមរភូមិ ដែលធ្វើឱ្យវាក្លាយជាគោលដៅរបស់សត្រូវដោយងាយស្រួល។ រថក្រោះ bmp3 ក៏បានចាប់ផ្តើមរមៀលចេញពីខ្សែសង្វាក់ផលិតកម្មក្នុងទសវត្សរ៍ឆ្នាំ 1980 និងបានដោះស្រាយបញ្ហា​ទាំង​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អាចត្រួតត្រាបាន ទាំង​ផ្លូវទឹក​និងលើ​ភ្នំ ហើយ​វា​មាន​​កាំភ្លើងធំ 100 មីលីម៉ែត្រដ៏ខ្លាំងក្លាដែលបាញ់ប្រហារអគារ ឬកាំជ្រួចប្រឆាំងរថក្រោះរបស់សត្រូវបាន។ ដើម្បីត្រួតត្រានៅលើទន្លេ រឺបឹង រថក្រោះ bmp3 បានប្រើនូវម៉ាស៊ីនកាត់ទឹក រឺហៅថា water jet ដើម្បីពុះជ្រែកផ្លូវទឹក និងកម្រិតឡើងចុះនៃសំពាធរបស់វាថែមទាំងអាចធ្វើអោយកាត់បោសសំអាតលើថ្ម និងដីមិនស្មើគ្នាផងដែរ។ ចំណែកឯរថក្រោះ bmd 4M វិញ មានលក្ខណៈផ្សេងគ្នា។ 

photo_3_2024-06-13_09-30-44

ដោយកើតនៅក្នុងសម័យសង្គ្រាមត្រជាក់ដែលផ្តោតលើការវាយលុកតាមអាកាស ស៊េរីនៃរថក្រោះ bmd នេះត្រូវបានផ្តល់អាទិភាពលើភាពស្រាលរបស់វា ដែលធ្វើអោយងាយស្រួលសំរាប់ការទំលាក់របស់ពីលើអាកាស និងអាចងាយស្រួលបត់បែនបាននៅលើសមរភូមិ។ វាមានទំរង់ការរចនាដែលអាចអោយងាយស្រួលដាក់របស់ទំលាក់ពីលើអាកាសប៉ុន្តែក៏បញ្ចូលនូវទំរង់ម៉ាស៊ីនថាមពលដ៏ខ្លាំងក្លាទទួលបានពីរថក្រោះ bmp3 ផងដែរ ដោយសារតែឧត្តមភាពនៃភាពចល័តដ៏អស្ចារ្យរបស់វា។ ខណៈពេលដែលរក្សានូវកាំភ្លើងកាណុង100 មីលីម៉ែត្រ និង​កាំភ្លើងកាណុង​ស្វ័យប្រវត្តិរបស់វា ​រថក្រោះ bmd 4M បានបង្កើនសមត្ថភាពប្រព័ន្ធបាញ់របស់វា ដែលធ្វើអោយវាកាន់តែមានភាពជាក់លាក់នៅលើសមរភូមិ។ រថក្រោះ bmp3 និង bmd 4m គឺដូចជាផ្នែកទាំងសងខាងដែលនៅលើកាក់សម្រាប់យោធារុស្ស៊ី។ វាមានសមត្ថភាពជំនាញនៅលើភាពផ្សេងគ្នា។ 

រថក្រោះ bmp3 គឺជារថក្រោះពាសដែកខ្លាំងល្អបំផុតសម្រាប់សមត្ថភាពរស់រាននៅលើសមរភូមិដែលមានរយៈពេលវែង។ ខណៈរថក្រោះ bmd 4m គឺជាអ្នកចម្បាំងផ្នែកអាកាស ដែលមានស្រាល និងងាយស្រួលទំលាក់របស់ពីក្នុងអាកាសនៅខាងក្រោយខ្សែបន្ទាត់ការពាររបស់សត្រូវ ហើយវាមាន​បំពាក់​នូវ​ឧបករណ៍​ពិសេសប្រព័ន្ធចម្រោះខ្យល់ NBC ដែលអាចការពារនាវិកពីសារធាតុគីមី ជីវៈ និងនុយក្លេអ៊ែរដែលគំរាមកំហែងបាន។ ប៉ុន្តែរូបថតថ្មីៗចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា បានបង្ហាញ​ពីកំណែប្រែ​លើរថក្រោះ BMP 3 និង bmd 4m ដែលទំនងជាត្រូវបានអនុវត្តឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលជួបប្រទះនៅលើសមរភូមិ។ ការផ្លាស់ប្តូរដែលអាចមើលឃើញច្រើនបំផុតគឺការបន្ថែមពាសដែកនៅសងខាង និងការរចនាសម្ព័ន្ធទ្រុងនៅលើដំបូលប៉ម ហើយក៏មានដាក់នូវប្រព័ន្ធក្លែងបន្លំកំដៅផងដែរហៅថា Nakidka thermal camouflage ដើម្បីអោយសត្រូវដែលប្រើប្រាស់ប្រព័ន្ធបង្កើតរូបភាពកំដៅពិបាកស្វែងរកពួកគេឃើញ។ មិនតែប៉ុណ្ណោះ វាក៏បានបញ្ចូលនូវប្រព័ន្ធ RP 377 vm1 L ផងដែរ ដែលជួយរំខាន និងរារាំងបណ្តាញទំនាក់ទំនងរបស់ដ្រូន និងប្រតិបត្តិកររបស់វា។ 

photo_4_2024-06-13_09-30-44

photo_2_2024-06-13_09-30-44

photo_1_2024-06-13_09-30-44


 

 


ថ្ងៃព្រហស្បតិ៍, 13 ខែមិថុនា 2024 09:44  BeeTube News