BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ណែនាំនាវាចម្បាំង និងទូកល្បឿនថ្មី,បន្ទុះគ្រាប់បែក IED បានសម្លាប់មន្រ្តីកងកម្លាំង IDF, ក្រុមហ៊ុនចិនផ្អាកដឹកជញ្ជូន

ថ្ងៃចន្ទ, 08 ខែមករា 2024 15:19  BeeTube News

Untitled design - 2024-01-08T145922.486 (1)

នៅក្នុងពិធីមួយនៅឯទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ កងទ័ពជើងទឹក IRGC បានណែនាំយកនាវាចម្បាំងទំនើបមួយគ្រឿង ដែលមានឈ្មោះដាក់តាមលោក Abu Mahdi al-Muhandis ដែលជាមេបញ្ជាការអ៊ីរ៉ាក់នៃអង្គភាពចល័តប្រជាប្រិយ។ មន្ត្រីប៉ូលិសព្រំដែនអ៊ីស្រាអែលម្នាក់ត្រូវបានស្លាប់ និង3នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះឧបករណ៍គ្រាប់បែក IED ខណៈពេលដែលកំពុងប្រតិបត្តិការនៅក្នុងទីក្រុង Jenin ក្នុងតំបន់ West Bank។ ក្រុមហ៊ុនដឹកជញ្ជូនរបស់ចិន COSCO បានផ្អាកការដឹកជញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមគេហទំព័រព័ត៌មានហិរញ្ញវត្ថុរបស់អ៊ីស្រាអែល Globes បានរាយការណ៍កាលពីថ្ងៃអាទិត្យ។

  1. អ៊ីរ៉ង់ណែនាំនាវាចម្បាំង និងទូកល្បឿនថ្មី

យោងតាមសារព័ត៌មាន MEHR News Agency ចុះផ្សាយថ្ងៃទី០៦ ខែមករាបានអោយដឹងថា នៅក្នុងពិធីមួយនៅឯទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ កងទ័ពជើងទឹក IRGC បានណែនាំយកនាវាចម្បាំងទំនើបមួយគ្រឿង ដែលមានឈ្មោះដាក់តាមលោក Abu Mahdi al-Muhandis ដែលជាមេបញ្ជាការអ៊ីរ៉ាក់នៃអង្គភាពចល័តប្រជាប្រិយ (PMU) ដែលត្រូវបានធ្វើទុក្ករកម្មដូចនឹងលោកឧត្តមសេនីយរបស់អ៊ីរ៉ង់ Qassem Soleimani នៅក្នុង​ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​នៅទី​ក្រុង​ Baghdad កាលពី​ខែ​មករា​ឆ្នាំ ២០២០។

មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ឧត្តមសេនីយ៍ទោលោក Hossein Salami មេបញ្ជាការកងទ័ពជើងទឹក IRGC លោកឧត្តមនាវីឯក Alireza Tangsiri និងមន្ត្រីមួយចំនួនទៀតនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានចូលរួមក្នុងពិធីនេះ។

កងទ័ពជើងទឹក IRGC ក៏បានណែនាំនាវាឈ្លបយកការណ៍ថ្មី ក៏ដូចជាទូកល្បឿនលឿន និងនាវាទម្លាក់គ្រាប់ torpedo កាលពីថ្ងៃសៅរ៍នេះផងដែរ។

4806470

 

  1. បន្ទុះគ្រាប់បែក IED បានសម្លាប់មន្រ្តីកងកម្លាំង IDF

យោងតាមសារព័ត៌មាន Haaretz ចុះផ្សាយថ្ងៃទី០៧ ខែមករាបានអោយដឹងថា មន្ត្រីប៉ូលិសព្រំដែនអ៊ីស្រាអែលម្នាក់ត្រូវបានស្លាប់ និង3នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះឧបករណ៍គ្រាប់បែក IED ខណៈពេលដែលកំពុងប្រតិបត្តិការនៅក្នុងទីក្រុង Jenin ក្នុងតំបន់ West Bank។ ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​បញ្ជាក់​ថា ដ្រូន IDF មួយ​គ្រឿង​បាន​សម្លាប់​ជន​សង្ស័យ​ជា​ភេរវករ​៧នាក់ ដែល​បាន​ដាក់​ដំណើរការ​គ្រឿង​ផ្ទុះ​លើ​កង​កម្លាំងនេះ។

ស្ត្រី​ប៉ូលិស​ព្រំដែន​អ៊ីស្រាអែល​ដែល​ត្រូវ​បាន​សម្លាប់​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ឈ្មោះ Shai Garmai អាយុ 19 ឆ្នាំ​មក​ពី​ទីក្រុង Carmiel ដែល​កំពុង​បម្រើ​កាតព្វកិច្ច​របស់​នាង។ រថយន្ត​ដែល​នាង​ជិះ​ត្រូវ​បាន​បុក​ជាមួយគ្រាប់​បែក​លើផ្លួវ​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​ក្នុង​ទីក្រុង​ West Bank។

ខណៈដែលជនសង្ស័យភេរវករមាន ៤នាក់ជាបងប្អូននឹងគ្នា ដោយគ្មានប្រដាប់អាវុធ ហើយកំពុងអង្គុយនៅលើចិញ្ចើមផ្លូវ។ សាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយថា ការវាយប្រហារដោយដ្រូននេះបានកើតឡើងនៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានចាកចេញពីទីកន្លែងនោះភ្លាម។

download (24)

 

  1. ក្រុមហ៊ុន COSCO របស់ចិនផ្អាកការដឹកជញ្ជូនទៅកាន់អ៊ីស្រាអែល

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៧ ខែមករាបានអោយដឹងថា ក្រុមហ៊ុនដឹកជញ្ជូនរបស់ចិន COSCO បានផ្អាកការដឹកជញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមគេហទំព័រព័ត៌មានហិរញ្ញវត្ថុរបស់អ៊ីស្រាអែល Globes បានរាយការណ៍កាលពីថ្ងៃអាទិត្យ។

របាយការណ៍នេះ មិនបានបញ្ជាក់ពីព័ត៌មានលម្អិតនៅពីក្រោយការសម្រេចចិត្តនេះទេ ប៉ុន្តែការសន្និដ្ឋានអាចទាញឡើងពីកត្តាផ្លូវដឹកជញ្ជូនសមុទ្រក្រហមដែលត្រូវបានរំខានឡើងដោយការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ Houthi គាំទ្រឡើងដោយអ៊ីរ៉ង់នៅយេម៉ែន។

ខណៈដែលការិយាល័យក្រុមហ៊ុន COSCO នៅអ៊ីស្រាអែលបានបដិសេធការធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ ដោយមន្ត្រីកំពង់ផែអ៊ីស្រាអែលបាននិយាយថា ពួកគេកំពុងពិនិត្យមើលពីរបាយការណ៍នេះ។

wetR-b9O





 

 


ថ្ងៃចន្ទ, 08 ខែមករា 2024 15:19  BeeTube News