BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

IDP Education ​មានគម្រោង​ពង្រីកសាខាបន្ថែមទៀតនៅតាមបណ្ដាខេត្ត ក្រុង មួយ​ចំនួន​នៅ​កម្ពុជា

ថ្ងៃចន្ទ, 04 ខែមីនា 2024 16:02  មានជ័យ

photo_2024-03-03_07-47-09 (2) - choek sopon (2)

គម្រោង​ពង្រីកសាខា​នេះ ត្រូវបាន​បង្ហើបឲ្យដឹង ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ​លោកស្រី Tennealle O’Shannessy នាយក​ប្រតិ​បត្តិ IDP Education ចូល​​ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​ឱកាសចូល​រួមកិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន-អូស្រ្តាលី ខណៈបំពេញទស្សនកិច្ច នៅ​ទីក្រុង​​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី កាលពី​អាទិត្យថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ​។

photo_2024-03-03_07-47-09 - choek sopon

នៅក្នុង​ជំនួបនោះ លោកស្រីនាយកប្រតិបត្តិ បាន​ឲ្យដឹង​ថា IDP Education នឹងបន្តនូវកិច្ច​សហ​​កា​រ​ល្អបន្ថែមទៀត​ជាមួយ​ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ ទន្ទឹមនឹងនោះ លោក​ស្រី​​​ជម្រាប​ជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកមុ្មរបស់ IDP Education ដែលរួម​មាន សាលា​បណ្ដុះបណ្ដាលភាសាអង់គ្លេស ACE នៅកម្ពុជា ដែល​ជាសាលាឈានមុខមួយ និង​មាន​ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ​។

photo_2024-03-03_07-47-11 (2) - choek sopon

ជាងនេះទៅទៀត លោកស្រី​ក៏បាន​ជម្រាបជូនសម្ដេចធិបតីផងដែរថា IDP Education ក៏បាន​ផ្ដល់​នូវ​សេវាកម្ម​ប្រឹក្សា​យោបល់​សម្រាប់សិស្ស និស្សិត ក្នុងការ​ដាក់​ពាក្យ​ចូលរៀន​នៅតាម​បណ្ដា​​សាកល​វិទ្យាល័យ​នានា​នៅក្រៅប្រទេស ដែលរួមមាន៖ អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក នូវែលហ្សេឡង់ ជាដើម។ កន្លងមក IDP Education បានផ្ដល់នូវការ​ប្រឹក្សា​យោបល់ និង​សម្រប​សម្រួលចំពោះការបន្តការសិក្សារបស់សិស្ស និស្សិត នៅក្រៅប្រទេស ចន្លោះពី១៥០០ ទៅ​២០០០ នាក់ ក្នុងមួយឆ្នាំៗ។

photo_2024-03-03_07-47-11 - choek sopon

ក្រៅពីនេះ IDP Education ក៏បានផ្ដល់នូវសេវាកម្មក្នុងការរៀបចំចង​ក្រងសមាគម​​អតីត​និស្សិត (Alumni) ព្រម​ទាំង​បានសហការជាមួយបណ្ដា​សាកលវិទ្យាល័យ​មួយចំនួនក្នុង​ការផ្ដល់​ជំនួយ​ផ្នែកបច្ចេកទេសលើការគ្រប់គ្រងប្រព័ន្ធទិន្នន័យកម្មវិធីសិក្សាផងដែរ។ លោកស្រីនា​យកប្រតិ​បត្តិ ក៏បាន​បង្ហាញបំណង​ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយ IDP Education មាន​ផែន​ការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដែលក្នុងពេលឆាប់ៗខាងមុខនេះ IDP គ្រោង​​នឹង​បើក​​​សាខាថ្មីបន្ថែមមួយទៀតនៅ​ខេត្តសៀមរាប ហើ​យក្រុមហ៊ុនក៏មានផែនការ​ពង្រីកសាខា​ជា​បន្ត​បន្ទាប់នាពេលអនាគតនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួននៅកម្ពុជា ដែលរួមមាន​ខេត្ត​បាត់​ដំបង កំពង់ចាម កំពត ព្រះសីហនុ និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ​។

photo_2024-03-03_07-47-09 (2) - choek sopon (1)

photo_2024-03-03_07-47-09 (2) - choek sopon (1)

ការឆ្លើយតប សម្តេចធិបតី បាន​​វាយតម្លៃខ្ពស់ចំពោះ​វឌ្ឍនភាពប្រតិបត្តិ​កា​រ​​អាជីវកម្ម របស់ IDP Education និងការរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ និង​កសាង​​ធនធាន​មនុស្ស​​នៅ​កម្ពុជា។ សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ការ​បណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើជំនាញផ្នែកភាសា​អង់​គ្លេសនេះ មាន​សារៈ​សំខាន់ខ្លាំង​ណាស់ ក្នុងយុគ​សម័យ​សកល​ភាវូបនីយកម្មនៃពិភពលោក ដោយភាសា​អង់​គ្លេស​ជាស្ពាន​ នៃការផ្សារ​ភ្ជាប់នូវ​ទំនាក់​ទំនងទាំងក្នុងបរិបទការងារ ធុរកិច្ច និងសង្គម​។

សម្ដេចធិបតី​បាន​បញ្ជាក់ដែរថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃ​រដ្ឋសភា គឺផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែកលើធនធានមនុស្ស ហើយរាជរដ្ឋាភិ​បាល​​បាន​យកចិត្តខ្លាំងលើការពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស និង​ជំនាញវិជ្ជាជីវៈ ដល់​​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះវាជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

បន្ថែមលើនេះ សម្ដេចធិបតី ​ក៏បានលើកទឹកចិត្ត​ឱ្យ IDP Education បន្តគាំទ្រ និងសហការ​ជា​មួយក្រសួងពាក់ព័ន្ធរបស់​កម្ពុជា ជាពិ​សេសក្រសួងអប់រំ ​ក្នុងការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ដើម្បីពិនិត្យ​លទ្ធភា​ព​​បណ្ដុះបណ្ដាលលើកម្មវិធីផ្សេងៗបន្ថែមទៀត ដូចជាជំនាញ​បច្ចេក​វិទ្យាឌីជីថលជាដើម សំដៅ​បន្តចូលរួមចំណែកក្នុង​ការកសាងធនធាន​មនុស្សនៅ​ព្រះ​រាជាណា​ចក្រកម្ពុជា​៕

 


ថ្ងៃចន្ទ, 04 ខែមីនា 2024 16:02  មានជ័យ