BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនវាយប្រហារនាវាចម្បាំងរុស្ស៊ីនៅឧបទ្វីបគ្រីមៀ,បន្ទុះផ្ទុះឡើងជិតស្ថានទូតអ៊ីស្រាអែលនៅឥណ្ឌា, កងកម្លាំង IDF រកឃើញអាវុធនៅក្នុងបន្ទប់គេងកុមារនៅហ្គាហ្សា

ថ្ងៃពុធ, 27 ខែធ្នូ 2023 11:57  BeeTube News

Untitled design - 2023-12-27T115540.565 (1)

អ៊ុយក្រែនបាននិយាយថាខ្លួនបានវាយប្រហារនាវាចម្បាំងដែលដឹករថក្រោះ និងទាហានរបស់រុស្ស៊ីនៅក្នុងឧបទ្វីបគ្រីមៀដោយជាមួយនឹងមីស៊ីលគ្រូសនៅក្នុងការវាយប្រហារមួយកាលពីយប់ថ្ងៃទី២៦ ខែធ្នូកន្លងទៅនេះ។ ស្ថានទូតអ៊ីស្រាអែលនៅទីក្រុងញូឌែលីបាននិយាយថា មានបន្ទុះមួយបានកើតឡើងនៅក្បែរស្ថានទូតកាលពីថ្ងៃអង្គារ។ កងកម្លាំង IDF បាននិយាយថា កងទ័ពរបស់ខ្លួនបានរកឃើញអាវុធមួយចំនួនដូចជាកាំភ្លើងវែង គ្រាប់បែកដៃ និងកាំភ្លើង RPGs នៅក្នុងបន្ទប់គេងរបស់កុមារនៅក្នុងទីក្រុងហ្គាហ្សា។

  1. អ៊ុយក្រែនវាយប្រហារនាវាចម្បាំងរុស្ស៊ីនៅឧបទ្វីបគ្រីមៀ

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៦ ខែធ្នូបានអោយដឹងថា អ៊ុយក្រែនបាននិយាយថាខ្លួនបានវាយប្រហារនាវាចម្បាំងដែលដឹករថក្រោះ និងទាហានរបស់រុស្ស៊ីនៅក្នុងឧបទ្វីបគ្រីមៀដោយជាមួយនឹងមីស៊ីលគ្រូសនៅក្នុងការវាយប្រហារមួយកាលពីយប់ថ្ងៃទី២៦ ខែធ្នូកន្លងទៅនេះ។

មានមនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួស ខណៈដែលនាវាចម្បាំង Novocherkassk បានរងការបំផ្លាញនៅក្នុងការវាយប្រហារនេះ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ឡើង។

ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់ការលើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ីថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីលដឹកនាំដែលបាញ់ចេញពីយន្តហោះដើម្បីវាយប្រហារលើកំពង់ផែគ្រីមៀនៃទីក្រុង Feodosia នេះ។

រុស្ស៊ីបាននិយាយថាការវាយប្រហារនេះអាចពន្យារពេល រឺទប់ស្កាត់ការប្រឹងប្រែងរបស់រុស្ស៊ីបាននៅក្នុងការដណ្តើមយកទឹកដីមួយចំនួនទៀតរបស់អ៊ុយក្រែននៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅ។

រុស្ស៊ីបាននិយាយថាយន្តហោះចម្បាំងរបស់អ៊ុយក្រែនចំនួនពីរគ្រឿងត្រូវបានបំផ្លាញដោយអគ្គីភ័យប្រឆាំងនឹងយន្តហោះនៅក្នុងការវាយប្រហារនេះ ថ្វីបើទីក្រុងគៀវក៏បានធ្វើការបដិសេធឡើង។ 

5b4f69afe54448b7c4d3677b101de487

 

  1. បន្ទុះផ្ទុះឡើងជិតស្ថានទូតអ៊ីស្រាអែលនៅឥណ្ឌា

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៧ ខែធ្នូបានអោយដឹងថា ស្ថានទូតអ៊ីស្រាអែលនៅទីក្រុងញូឌែលីបាននិយាយថា មានបន្ទុះមួយបានកើតឡើងនៅក្បែរស្ថានទូតកាលពីថ្ងៃអង្គារ។

មន្រ្តីអ៊ីស្រាអែលបាននិយាយថា មូលហេតុនៃបន្ទុះនេះកំពុងតែស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ និងមិនមាននរណារងរបួសឡើយ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២១ ក៏មានហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងផងដែរ ដោយមានគ្រាប់បែកតូចមួយបានផ្ទុះឡើងនៅជិតស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងញូឌែលី ដោយអ៊ីស្រាអែលបានចាត់ទុកថាជាអំពើភេរវកម្ម។

3DWDZ7A3YFJONLDDYI4PU7PZPY

 

  1. កងកម្លាំង IDF រកឃើញអាវុធនៅក្នុងបន្ទប់គេងកុមារនៅហ្គាហ្សា

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី២៦ ខែធ្នូបានអោយដឹងថា កងកម្លាំង IDF បាននិយាយថា កងទ័ពរបស់ខ្លួនបានរកឃើញអាវុធមួយចំនួនដូចជាកាំភ្លើងវែង គ្រាប់បែកដៃ និងកាំភ្លើង RPGs នៅក្នុងបន្ទប់គេងរបស់កុមារនៅក្នុងទីក្រុងហ្គាហ្សា។

កងទ័ពនៃកងវរសេនាតូចលេខ៩៣១នៃកងពលតូច Nahal បានរកឃើញអាវុធនៅខាងក្នុងផ្ទះមួយនៅតំបន់ Daraj និង Tuffah យោងទៅតាមកងទ័ព IDF ម្នាក់បានអោយដឹងឡើង។ 

កងកម្លាំង IDF បាននិយាយថា«ការរកឃើញនេះគឺជាឧទាហរណ៍មួយទៀតដែលបង្ហាញពីការប៉ុនប៉ងរបស់ក្រុមភេរវករហាម៉ាសក្នុងការលាក់អាវុធ និងសកម្មភាពសាហាវព្រៃផ្សៃនៅក្រោមរូបភាពជាជនស៊ីវិលធម្មតាម្នាក់»។ 

WhatsApp_Image_2023-12-26_at_12.09.23


 


ថ្ងៃពុធ, 27 ខែធ្នូ 2023 11:57  BeeTube News