BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមអ្នកជំនាញការ ICC-Preah Vihear​ ចុះត្រួតពិនិត្យការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ

ថ្ងៃចន្ទ, 21 ខែមីនា 2022 18:32  មានជ័យ

275802309_1663132037412258_7398044145929394734_n (1)

ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និង​ការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear) កាលពី​ថ្ងៃអាទិត្យ​ ទី២០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ ​បានចុះត្រួតពិនិត្យការងារអភិរក្សក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ 

ការ​​ចុះត្រួតពិនិត្យនេះ មានការចូលរួមពីអ្នកជំនាញការអាដហុក ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារផងដែរ ​នេះបើតាមការបញ្ជាក់ពីមន្រ្តី​អាជ្ញាធរជាតិព្រះវិហារ​។

គម្រោងអភិរក្សនោះ​រួមមាន ការអភិរក្ស និងការប្រមូលបំណែករូបបដិមានៅរាយប៉ាយខាងមុខតួប៉មប្រាសាទចិន ការធ្វើកំណាយស្រាវជ្រាវស្វែងរកបំណែកបដិមា និងការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទក្រចាប់ ការធ្វើកំណាយ និងទល់ទ្រប្រាសាទដងទង់ ការអភិរក្ស និងទល់ទ្រប្រាសាទតាម៉ែន ការអភិរក្សជួសជុលបដិមាព្រះឥសូររាំនៅក្នុងប្រាសាទក្រហម និងសិក្សាពីទីតាំងតម្កល់ ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទថ្មបាយក្រៀម ការកំណាយជួសជុល និងចងក្រងឯកសារនៅស្ពានហាលខាងកើតប្រាសាទរួម ស្ថានីយបន្សុទ្ធទឹកស្អាតសម្រាប់ផ្គត់ផ្គង់ក្នុងសហគមន៍កោះកេរ និងគម្រោងសាងសង់ចំណតរថយន្តថ្មីនៅក្បែរច្រកចូលប្រាសាទធំ។

275884801_1663131980745597_5541469948627449583_n

275892399_1663132004078928_2635798407984973806_n

275897746_1663131910745604_1825333360166538372_n

សូមបញ្ជាក់ថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

​អគ្គនាយកអាជ្ញាធរព្រះវិហារ លោក គង់ ពុទ្ធិការ ធ្លាប់បាន​ថ្លែងថា តាម​ការវាយ​តម្លៃរបស់អ្នកជំនាញការអន្តរជាតិមើលឃើញថា កម្ពុជាមានសង្ឃឹមថា ប្រាសាទកោះកេរ នឹងអាចដាក់បញ្ចូល​ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយសារការស្នើសុំមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ទាំងលក្ខណៈលេចធ្លោររបស់ប្រាសាទជាសាកល ទាំងការការពាររមណីដ្ឋាន ចំណែកឯកសារស្នើសុំក៏រៀបចំបានត្រឹមត្រូវ។ លោក​ថា បច្ចុប្បន្នកម្ពុជាគ្រាន់តែរង់ចាំ​គណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និងទាក់ទងមកខាងកម្ពុជាវិញ ប្រសិនឯកសារនៅខ្វះខាត ឬមានចម្ងល់អ្វីបន្ថែម។​

​លោក គង់ ពុទ្ធិការ មាន​សង្ឃឹមថា ប្រសិនបើ​វិបត្តិកូវីដ-១៩ បានធូរស្រាលឡើងវិញ នោះអ្វីៗនឹងអនុវត្តតាមកម្មវិធីគ្រោង​ទុក៕ (មានជ័យ)​

275987992_1663132397412222_782932476372534102_n

276137887_1663132167412245_6332890904490930464_n

276152345_1663132304078898_7463786324793334818_n

 


ថ្ងៃចន្ទ, 21 ខែមីនា 2022 18:32  មានជ័យ