BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គណៈកម្មាធិការ ​ICC-Angkor ​​បើកកិច្ច​ប្រជុំបច្ចេកទេសលើកទី៣៧ នៅខេត្តសៀមរាប

ថ្ងៃចន្ទ, 12 ខែមិថុនា 2023 14:07  មានជ័យ

 

 ICC666117318672290_3415436314812251636_n (2) - choek sopon

គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណី​យដ្ឋានប្រវត្តិ​សាស្ត្រ​​អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ​ (ICC-Angkor)​ និងសំបូរព្រៃគុក បានបើកកិច្ច​ប្រជុំ​បច្ចេក​ទេស​លើកទី៣៧ របស់ខ្លួននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដើម្បី​ពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័ត​នៅក្នុងសម័យ​ប្រជុំបច្ចេកទេស​ទី៣៦។​

កិច្ចប្រជុំបច្ចេកទេសនេះ ធ្វើឡើង​ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធាន​ក្រុមប្រឹក្សា​ភិបាល​អាជ្ញាធរ​ជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។ សហប្រធាន​នៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមាន​ការចូលរួមពីលោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ គណ:កម្មាធិការអន្តរជាតិ ​អាយស៊ីស៊ី-អង្គរ​ នឹង​​ពិភាក្សា និង​ពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុង​សម័យ​​ប្រជុំ​​បច្ចេកទេសទី៣៦ និងកិច្ចប្រជុំ​ពេញ​​អង្គទី២៩ នៅ​ខែធ្នូ ឆ្នាំ​២០២២ ​កន្លង​មក ព្រម​ទាំង​​​ពិនិត្យ​​​របាយការណ៍​សកម្មភាព​​​ក្រុម​​បច្ចេកទេស ការជួសជុល និងការ​អភិរក្ស​ ​ដើម្បីធ្វើ​របាយ​ការណ៍ ស្តីពីការអនុវត្តអនុសាសន៍ ​​និង​ដើម្បី​សង្ខេបផែនការ​ការងារសម្រាប់​រយៈពេល​ប្រាំមួយ​ខែបន្ទាប់។

ជាមួយគ្នានេះដែរ ​ក៏មាន​ការ​តាមដានលើអនុសាសន៍នៃការជួសជុលប្រាសាទបុរាណជាច្រើន ដូចជា ប្រាសាទទ្រម៉ូង ការជួសជុលពិដានរបស់ប្រាសាទអង្គរវត្តនៅថែវកូរសមុទ្រទឹកដោះ ការជួសជុលប៉ម​ភាគ​និរតី​នៃរោងទងទី៣ ការជួសជុលខ្លោងទ្វារ​ខាងកើតរបស់​ប្រាសាទ​អង្គរវត្ត ការជួសជុលរោង​ទង​ទី៣ នៅភាគនិរតី ការជួសជុលពិ​ដាននៅស្លាបរោង​ទង​ភាគ​អាគ្នេយ៍ ការជួសជុលបណ្ណាល័យ​ខាង​ត្បូង និងផ្លូវចូលរោងទងទី២ និងការជួសជុល​បង្កាន់ដៃ​នៅ​រោង​ទងទី២។

បន្ថែមលើនេះ​ដែរ គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​អង្គរ ក៏បានតាមដានអនុសាសន៍​ព្រមទាំង​ពិនិត្យ​​មើលបរិក្ខារធារាសាស្ត្រ និងការបំពេញទឹកបារាយណ៍លលៃ និងបារាយណ៍ខាងកើត ការជួសជុលប្រាសាទបន្ទាយធំ ការ​ជួសជុល​ខ្លោង​ទ្វារតាកាវរបស់ក្រុងអង្គរធំ ការជួស​ជុល​ប្រាសាទព្រះគោ ការជួសជុលប្រាសាទបាយ័ន ការជួសជុលប្រាសាទចៅសាយទេវតា ការ​តាម​​ដានលើអនុសាសន៍ជួសជុលប្រាសាទបន្ទាយសំរ៉ែនិងការបណ្តុះបណ្តាល ការងារ​ជួស​ជុល​អតីតព្រះបរមរាជវាំងអង្គរធំ ប្រាសាទបន្ទាយប្រី ព្រមទាំងតាមដានលើអនុសាសន៍ នៃ​ការ​អនុវត្តន៍លើសំណង់ខុសច្បាប់នៅរមណីយដ្ឋានអង្គរជាដើម។

បើតាមអាជ្ញាធរ​ជាអប្សរា ចំពោះ​របាយការណ៍ដែល​បានពិនិត្យក្នុងកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំ​ង​ចំពោះ​សកម្មភាព​របស់​គណកម្មាធិការចំពោះកិច្ច (AdHoc) ដែលបានចុះតាម​ការដ្ឋាន ចាប់​តាំង​ពីថ្ងៃទី០៧ រហូតដល់​ថ្ងៃទី១១ ខែមិថុនា ២០២៣ ហើយ​របាយការណ៍នានា នឹងដាក់​បញ្ចូល​​ទៅក្នុង​កិច្ច​ពិភាក្សា​ក្នុង​កិច្ចប្រជុំពេញអង្គ នៅថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

គួររំលឹកថា ​​ក្រុមអ្នកជំនាញ​នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និង​អភិវឌ្ឍន៍​តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) ដោយ​មានការចូលរួមពីលេខាធិការដ្ឋាន អាយ​ស៊ី​ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តី​អាជ្ញាធរជាតិ​អប្សរាផងនោះ ចាប់តាំងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣​​ បាន​​ចុះត្រួត​ពិនិត្យ​ការងារជួសជុល នៅតាមការដ្ឋានប្រាសាទមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរ​ ដែលមាន​ដូចជា​ ប្រាសាទ​ភ្នំក្រោម ប្រាសាទមេបុណ្យខាងលិច ប្រាសាទបាគង និងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ​ជាដើម

ICC666117318672290_3415436314812251636_n (17) - choek sopon
ICC666117318672290_3415436314812251636_n (16) - choek sopon
ICC666117318672290_3415436314812251636_n (9) - choek sopon
ICC666117318672290_3415436314812251636_n (5) - choek sopon
ICC666117318672290_3415436314812251636_n (4) - choek sopon
 


ថ្ងៃចន្ទ, 12 ខែមិថុនា 2023 14:07  មានជ័យ