BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តុលាការឧក្រិដ្ឋកម្មអន្តរជាតិICCគាំទ្រឲ្យមានការស៊ើបអង្កេតទៅលើសង្រ្គាមប្រឆាំងនឹងគ្រឿងញៀននៅហ្វីលីពីន

ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 17:56  Jasmine Tea

photo_2021-09-16_17-53-10(1)

អាំស្ទែរដាម -
ចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃទី១៥កញ្ញាបានអនុម័តយល់ព្រមឲ្យមានការស៊ើបអង្កេតជាផ្លូវការទៅលើរឿងដែលអាចចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលប្រព្រឹត្តិទៅនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Rodrigo Duterte នៅក្នុងបរិបទ “សង្រ្គាមប្រឆាំងនឹងគ្រឿងញៀន”។

តុលាការ ICC បាននិយាយនៅក្នុសេចក្តីថ្លែងការណ៍មួយថា ចៅក្រមបានអនុម័តទៅតាមសំណូមពររបស់រដ្ឋអាជ្ញារដើម្បីចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើការសម្លាប់មនុស្សក្នុងការបង្រ្កាបគ្រឿងញៀនដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការវិនិច្ឆ័យរបស់ចៅក្រមទៅលើសម្ភារៈដែលបង្ហាញដោយរដ្ឋអាជ្ញារនិងអ្វីដែលគេហៅថាយុទ្ធនាការសង្រ្គាមប្រឆាំងនឹងគ្រឿងញៀនមិនអាចធ្វើឲ្យគេមើលឃើញថាជាប្រតិបត្តិការរិតបន្តឹងក្នុងការអនុវត្តិច្បាប់ដោយស្របច្បាប់នោះទេប៉ុន្តែវាមានតម្លៃស្មើនឹងការវាយប្រហារជាប្រព័ន្ធទៅលើជនស៊ីវិលទៅវិញ។ ក្រុមសិទ្ធមនុស្សបានធ្វើការចោទប្រកាន់ទៅលើលោក Duterte ថាបានធ្វើការញុះញង់ឲ្យមានអំពើហឹង្សាររហូតដល់មានការសម្លាប់ហើយថាប៉ូលីសបានសម្លាប់ជនសង្ស័យដែលមានគ្រឿងញៀនហើយដែលគ្មានអាវុធនៅក្នុងដៃជាហ្វូងៗដែលជាផ្នែក១នៃយុទ្ធនាការបង្រ្កាប។

ក្រមសិទ្ធមនុស្ស ហ្វីលីពីន Karapatang បាននីយាយថាការធ្វើអត្ថាធិប្បាយរបស់តុលាការបានគូសបញ្ជាក់ឡើងវិញនូវមតិយោបល់និងទស្សនៈរបស់ជនរងគ្រោះនិងគ្រួសាររបស់គេ។

“Duterte និងបក្សពួករបស់គាត់គួរតែទទួលខុសត្រូវទៅលើបទឧក្រិដ្ឋអស់ទាំងនេះ “ ពួកគេនិយាយយ៉ាងដូច្នះ បន្ទាប់ពីការចេញសេចក្តីសំរេចរបស់តុលាការ។ នៅក្នុងសុន្ទរកថាមួយកាលពីខែមិថុនា លោកDuterteបានវាយបកទៅលើតុលាការនោះវិញថា លោកនឹងនៅតែបន្តការប្រយុទ្ធរបស់លោកប្រឆាំងនឹងគ្រឿងញៀន “ខ្ញុំមិនដែលប្រកែកទេ តុលាការអាចកត់ត្រាវាទុក អ្នកទាំងឡាយណាដែលបំផ្លាញប្រទេសខ្ញុំ ខ្ញុំនឹងសម្លាប់អ្នក “លោកបាននិយាយដូច្នេះ។

អ្នកនាំពាក្យរដ្ឋាភិបាលបានបន្ថែមទៀតថា លោកប្រធានាធិបតីនឹងមិនសហការជាមួយ ICC ទេហើយក៏មិនអនុញ្ញាត្តិឲ្យសមាជិកICC ចូលមកក្នុងប្រទេសដើម្បីបើកការស៊ើបអង្កេតដែរ។


ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 17:56  Jasmine Tea