BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP លើកទី ៣៦ 

ថ្ងៃសៅរ៍, 04 ខែកញ្ញា 2021 19:49  Northeast Monkey

s_01
S3
S2
 

នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងនាមអនុប្រធានសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានដឹកនាំគណៈប្រតិភូតំណាងគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP លើកទី៣៦ (36th Meeting of the ICAPP Standing Committee) រៀបចំឡើងដោយអគ្គលេខាធិការអង្គការ ICAPP តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ចំនួន ២៤រូប តំណាងគណបក្សនយោបាយមកពី ១៩ប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ចូហ្សេ ដឺវេណេស្យា (Jose de Venecia) ស្ថាបនិកអង្គការ ICAPP និងជាអតីតប្រធានសភាហ្វីលីពីន។
កិច្ចប្រជុំបានពិភាក្សាទៅលើលទ្ធផលការងារដែលសម្រេចបាន និងគ្រោងធ្វើនៅក្នុងឆ្នាំ២០២១ រួមមាន ការរៀបចំសន្និសីទពិសេសស្តីអំពីជម្ងឺរាតត្បាតកូវីដ-១៩ ការរៀបចំខួបលើកទី២០ឆ្នាំនៃការបង្កើតអង្គការ ICAPP ដែលគ្រោងនឹងរៀបចំនៅចុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១ និងរបៀបវារៈនៃកិច្ចប្រជុំសម្រាប់ឆ្នាំ២០២២ ជាពិសេស ការត្រៀមរៀបចំមហាសន្និបាតលើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសតួកគី។
 អង្គប្រជុំក៏បានពិភាក្សាលើបញ្ហាផ្សេងៗនៅក្នុងតំបន់រួមមាន ការបង្កើតវេទិកាធុរកិច្ច ICAPP ដើម្បីចូលរួមចំណែកក្នុងការស្តារនិងងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ការជំរុញកិច្ចសន្ទនាក្នុងក្របខណ្ឌ ICAPP លើប្រធានបទផ្សេងៗរួមមាន តួនាទីរបស់គណបក្សនយោបាយនៅអាស៊ី ការការពារបរិស្ថាន កិច្ចសន្ទនាអន្តរវប្បធម៌ ការលើកកម្ពស់វិស័យទេសចរណ៍ បញ្ញាសិប្បនិម្មិត (Artificial Intelligent) និងបញ្ហានៅអាហ្គានីស្ថាន ក៏ដូចជាការពង្រីកវិសាលភាព និងកិច្ចសហប្រតិបត្តិការរបស់ ICAPP ទៅកាន់ទ្វីបផ្សេងៗរួមមាន អឺរ៉ុប អាមេរិកឡាទិន និងអាហ្វ្រិក និងជាពិសេស ការចូលជាអង្គការសង្កេតការណ៍ នៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងសុន្ទរកថាដោយបានធ្វើការអំពាវនាវដល់គណបក្សជាសមាជិក ICAPP បង្កើតសាមគ្គីភាពគ្នាជាអន្តរជាតិ ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលនៃជម្ងឺរាតត្បាត លើកកម្ពស់សមភាពវ៉ាក់សាំង និងកសាងភាពសាំសហគមន៍ជាសកល ដោយច្រានចោលការប៉ុនប៉ងយកបញ្ហាជម្ងឺរាតត្បាតសកលនេះជារឿងនយោបាយ។ ជាមួយគ្នានេះផងដែរ លោកជំទាវ ក៏បានជម្រាបជូនអង្គប្រជុំប្រកបដោយភាពជឿជាក់ អំពីការយកចិត្តទុកដាក់ដ៏ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជម្ងឺកូវីត-១៩ រួមមាន យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ការលើកកម្ពស់សមភាពវ៉ាក់សាំង ក្នុងទិសដៅបង្កើតភាពសាំសហគមន៍ ដែលមកទល់ពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ប្រជាជនចំនួន ៩លាននាក់ គឺស្មើនឹង ៩០,២%នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់រាប់បញ្ចូលចំនួនកុមារ និងយុវវ័យ ដែលមកទល់ពេលនេះចាក់បានចំនួន ៧២,៥៨% នៃចំនួន១.៩៦៦.៩៣១នាក់ ដែលត្រូវចាក់ ព្រមទាំងប្រជាពលរដ្ឋដែលបានចាក់ដូសទី៣ ឬដូសជំរុញនៅឡើយទេ។ សរុបមក កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាជនលើសពី ១០លាននាក់ ស្មើនឹងប្រមាណ ៦៥,២៥%នៃប្រជាជនសរុប ១៦លាននាក់។
នៅក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការវប្បធម៌ លោកជំទាវ បានជំរុញឱ្យបង្កើនការអភិវឌ្ឍបន្ថែមទៀតនូវរបៀងវប្បធម៌ ដើម្បីលើកកម្ពស់សន្តិភាព សុខដុមនីយកម្ម និងវិបុលភាពរួមគ្នា ដោយឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រ ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក។
ជាចុងក្រោយ ឯកឧត្តម ចូហ្សេ ដឺវេណេស្សា បានថ្លែងសុន្ទរកថាបិទ ដោយបានវាយតំលៃខ្ពស់ទៅលើស្មារតីនៃការចូលរួមរបស់សមាជិកនីមួយៗប្រកបដោយការយកចិត្តទឹកដាក់ខ្ពស់ សាមគ្គីភាព និងស្និទ្ធស្នាលជាទីបំផុត។ ឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកនូវការបន្តពូនជ្រុំប្រព័ន្ធពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពទូទាំងសកលលោក កំឡុងពេល និងក្រោយវិបត្តិនៃជម្ងឺកូវីត-១៩៕


ថ្ងៃសៅរ៍, 04 ខែកញ្ញា 2021 19:49  Northeast Monkey