BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកគ្រោងធ្វើឃាត Ibrahim Traoré និងមេដឹកនាំរដ្ឋប្រហារនីហ្សេហើយកំណត់អត្តសញ្ញាណរដ្ឋប្រហារបន្ទាប់នៅអាហ្វ្រិក

ថ្ងៃសុក្រ, 08 ខែកញ្ញា 2023 13:42  BeeTube News

Untitled-1-10
 

1. អាមេរិកគ្រោងធ្វើឃាត Ibrahim Traoré និងមេដឹកនាំរដ្ឋប្រហារនីហ្សេ

យោងតាមសារព័ត៌មាន The Press United ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញាបានអោយដឹងថា រដ្ឋាភិបាលអាមេរិកកំពុងពិចារណាថាតើត្រូវធ្វើឃាតមេដឹកនាំនៃរដ្ឋបាលយោធាថ្មីនៅក្នុងប្រទេសនីហ្សេដែលបានដណ្តើមអំណាចកាលពីចុងខែកក្កដាឬយ៉ាងណា នេះបើតាមសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បានព្រមានឡើង។ ខណៈពេលដែលសេតវិមាន"មិនពេញចិត្ត"ចំពោះព្រឹត្តិការណ៍នៅក្នុងប្រទេសអតីតអាណានិគមបារាំង ពួកគេមិនចង់ពឹងផ្អែកលើការធ្វើអន្តរាគមន៍យោធាពីប្រទេសជិតខាងក្នុងតំបន់របស់នីហ្សេនោះទេ នេះគឺជាការវាយតម្លៃដែលចេញផ្សាយដោយ SVR កាលពីថ្ងៃព្រហស្បតិ៍បានអះអាងឡើង។ ទីភ្នាក់ងាររុស្ស៊ីនេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនពិចារណាថាដំណោះស្រាយដោយ 'បណ្តាញធ្វើឃាត' នឹងប្រសើរជាងសកម្មភាពយោធាជ្រៀតជ្រែកពីដសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ។ ECOWAS បានគម្រាមវាយលុកប្រទេសនីហ្សេដើម្បីស្ដារប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអំណាចរបស់ខ្លួន លោក Mohamed Bazoum អោយឡើងកាន់តំណែងវិញ ប៉ុន្តែមកទល់ពេលនេះនៅមិនទាន់បានធ្វើសកម្មភាពនៅឡើយទេ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីសប្តាហ៍មុនថាប្រជាជាតិរបស់លោកនឹងគាំទ្រសកម្មភាពយោធាដោយប្លុកមួយនេះ។SVR បានចោទប្រកាន់ថា "តំណាងនៃសេវាកម្មពិសេសរបស់អាមេរិកកំពុងពិភាក្សាដោយផ្ទាល់ជាមួយដៃគូដែលអាចអនុវត្តការធ្វើឃាតនេះ" នៅក្នុងប្រទេសនីហ្សេ។ បេក្ខជនដែលសក្តិសមគឺអាចជាអ្នកដែលបានទទួល"ការបណ្តុះបណ្តាលពិសេសពីសាលារបស់មន្ទីរបញ្ចកោណ" និងជាអ្នកនៅក្នុងរង្វង់ក្រុមមេដឹកនាំអន្តរកាលទាំងនេះផងដែរ។

c-133
b-139
a-222
 

2. អាមេរិចកំណត់អត្តសញ្ញាណបន្ទាប់នៅអាហ្វ្រិក

យោងតាមសារព័ត៌មាន Financial Times ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញាបានអោយដឹងថា អ្នកវិភាគបាននិយាយថា វាមិនអាចទៅរួចនោះទេក្នុងការនិយាយអោយប្រាកដថាប្រទេសណាមួយនឹងរងគ្រោះដោយរដ្ឋប្រហារបន្ទាប់នៅអាហ្វ្រិច ប៉ុន្តែភាពខ្វះខាតនៃប្រព័ន្ធនយោបាយនៃប្រទេសមួយចំនួននឹងផ្តល់ការណែនាំថាអ្នកដឹកនាំណាខ្លះនឹងងាយរងគ្រោះនាពេលបន្ទាប់។ ក្នុងនោះផងដែរ មានលោក Paul Biya ដែលជាប្រមុខរដ្ឋរបស់ប្រទេសកាមេរូនតាំងពីឆ្នាំ 1982 និងជានាយករដ្ឋមន្ត្រីតាំងពីពេលមុននោះផងដែរ គឺកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះមេដឹកនាំដែលអាចរងគ្រោះដោយរដ្ឋប្រហារខ្ពស់។ លោក François Conradie អ្នក​វិភាគ​នៅ​ទីប្រឹក្សា​ Oxford Economics Africa បាន​និយាយថា«ប្រធានាធិបតីកាមេរូនដែលមានអាយុ 90 ឆ្នាំត្រូវបានមើលឃើញយ៉ាងទូលំទូលាយថាពុករលួយខ្លាំង» និងលឺមកថាចង់ឱ្យកូនប្រុសរបស់លោកឈ្មោះ Franck ស្នងតំណែងរបស់លោក គឺកំពុងត្រូវបានមើលឃើញថាជាគោលដៅមួយដែលមិនសមរម្យ។ ចំណែកមេដឹកនាំដទៃទៀតមានដូចជារបបរបស់លោក Denis Sassou Nguesso ប្រធានាធិបតីសាធារណរដ្ឋកុងហ្គោ ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ 1997 ។ លោក Teodoro Obiang ដែលជាប្រធានាធិបតីកាន់អំណាចយូរជាងគេបំផុតរបស់ពិភពលោកដែលបានគ្រប់គ្រងអេក្វាទ័រហ្គីណេចាប់តាំងពីការបណ្តេញពូរបស់លោកកាលពី 44 ឆ្នាំមុន។ និងលោក Faure Gnassingbé របស់ប្រទេសតូហ្គោ ដែលជាប្រធានាធិបតីចាប់តាំងពីឆ្នាំ 2005 ដែលបានស្នងតំណែងបន្តពីឪពុករបស់លោក សុទ្ធតែមានហានិភ័យប្រសិនបើមេទ័ពរបស់ប្រទេសពួកគេផ្លាស់ប្តូរ និងមិនពេញចិត្តលើការគ្រប់គ្រងដ៏យូររបស់ពួកគេ។ យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា លោក Mahamat Idriss Déby Itno ប្រធានាធិបតីប្រទេសឆាដដែលបានចូលកាន់តំណែងពីឪពុករបស់លោក ក៏ជាមុខសញ្ញាផងដែរ។ លោក Déby ត្រូវបានមើលឃើញយ៉ាងទូលំទូលាយថាខ្វះភាពទាក់ទាញ និងមានមហិច្ឆតារក្សាអំណាចរបស់ឪពុកលោក។

f-127
e-132
d-139
 

3. យោធា​Gabon​ថា​ប្រធានាធិបតី​ធ្លាក់​ពីតំណែង​អាចធ្វើដំណើរក្រៅប្រទេស

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី០៧ ខែកញ្ញាបានអោយដឹងថាលោក Ali Bongo Ondimba ដែលត្រូវបានទម្លាក់ចេញពីតំណែងជាប្រធានាធិបតី Gabon កាលពីសប្តាហ៍មុនក្នុងរដ្ឋប្រហារដែលបានបញ្ចប់ការកាន់កាប់អំណាចអស់ជាច្រើនទសវត្សរ៍របស់គ្រួសារលោកនៅក្នុងប្រទេសអាហ្វ្រិកកណ្តាលនោះ លែងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះទៀតហើយហើយមានសេរីភាពក្នុងការចាកចេញពីប្រទេស នេះបើតាមរបបយោធាបាននិយាយ។សុខភាពរបស់លោក Bongo មានការព្រួយបារម្មណ៍ជាយូរណាស់មកហើយ បន្ទាប់ពីលោកបានកើតជំងឺដាច់សរសៃឈាមខួរក្បាលកាលពីប្រាំឆ្នាំមុន ហើយជារឿយៗត្រូវបានគេឃើញលោកដើរជាមួយឈើច្រត់។  យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីយប់ថ្ងៃពុធថាលោកនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសដើម្បីថែទាំសុខភាព។ សេចក្តី​ប្រកាស​របស់​យោធា​បាន​ចេញមកនៅពីរថ្ងៃបន្ទាប់ពីមេដឹកនាំរដ្ឋប្រហារលោកឧត្តមសេនីយ៍ Brice Oligui Nguema ដែលជាបងប្អូនជីដូនមួយរបស់ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញបានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់ហ្គាបុង។ បន្ទាប់ពីធ្វើសច្ចាប្រណិធានកាលពីថ្ងៃច័ន្ទ លោកឧត្តមសេនីយ៍Nguemaបានសន្យាថានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ប៉ុន្តែមិនបានបញ្ជាក់ថានឹងប្រព្រឹត្តទៅនៅពេលណា ឬដោយរបៀបណានោះទេ។

i-122
h-124
g-126
 


ថ្ងៃសុក្រ, 08 ខែកញ្ញា 2023 13:42  BeeTube News