Berlin,AP-
ប្រធាននៃអង្គការឋាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមឃ្លាំមើលដែលជាអ្នកជំនាញបេសកកម្មរបស់ UN កំពុងរង់ចាំធ្វើដំណើរទៅកាន់ រោងចក្រ Ziporiazgzgia ឥឡូវនេះកំពុងតែធ្វើដំណើរទៅកាន់ទីនោះ។ អគ្គនាយកនៃ IAEA Rafael Grossing បានរង់ចាំអស់រយៈពេលជាច្រើនខែ ដើម្បីចូលទៅកាន់រោងចក្រ Zaporizhzhia ដែលជារោងចក្របរិមាណូដែលធំជាងគេនៅក្នុងអឺរ៉ុប ដែលកំពុងតែកាន់កាប់ដោយកងទ័ពរុស្សី និងប្រតិបត្តិការណ៍ដោយពលករអ៊ុយក្រែន ចាប់តាំងតែពីថ្ងៃដំបូងនៃសង្រ្គាមដែលមានអាយុ៦ខែ។
ភាពជាបន្ទាន់បានកើនឡើងយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈដែលរុស្សីនិងអ៊ុយក្រែនបានបន្ទោសគ្នាទៅវិញទៅមក ក្នុងវាយប្រហារទៅលើឬក៏នៅក្បែររោងចក្រ ដែលបានធ្វើឲ្យមានការកើនឡើងនៃការភ័យខ្លាចថា ការប្រយុទ្ធគ្នានោះនិងបណ្តាលឲ្យមានការលេច និងសាយភាយនូវសារធាតុវិទ្យុសកម្ម។ កាលពីសប្តាហ៍មុន រោងចក្រនោះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ “ថ្ងៃនេះបានមកដល់ហើយ" Grossin បានសរសេរនៅលើ Twitter ដោយបានបន្ថែមថា IAEA ដែលមានមូលដ្ឋាននៅទីក្រុង វីយ៉េន “បេសកកម្មនៃការគាទ្រនិងជួយទ្រទ្រង់កំពុងតែដំណើរការ”។
“យើងនឹងត្រូវតែការពារនូវសុវត្តិភាព និងសន្តិសុខនៃអ៊ុយក្រែន និងរោងចក្រនុយគ្លេអ៊ែរដែលធំជាងគេនៅអឺរ៉ុប" លោកនិយាយ "មានមោទនភាពណាស់ក្នុងការដឹកនាំបេសកកម្ម ដែលនឹងស្ថិតនៅក្នុង Ziporiazhzhia នៅសប្តាហ៍ក្រោយនេះ"។ Groosi ដែលមិនបានផ្តល់នូវពេលវេលាដ៏ច្បាស់លាស់បន្ថែមទៀត ឬក៏បានផ្តល់នូវសេចក្តីលំអិតបន្ថែមទៀត បានបង្ហោះនូវរូបភាពរបស់លោកផ្ទាល់ និងអ្នកជំនាញការ១៣រូបទៀត។ អ៊ុយក្រែនបានចោទប្រកាន់រុស្សីថា បានចាប់យករោងចក្រនេះធ្វើជាចំណាប់ខ្មាំង បានផ្ទុកសព្វាវុធនៅក្នុងនោះ និងបានរៀបចំការវាយប្រហារពីជុំវិញរោងចក្រនោះ។
ទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនថា មិនបានប្រុងប្រយ័ត្នដោយបានធ្វើការបាញ់ផ្លោងទៅលើរោងចក្រនោះ ដែលរោងចក្រនៅក្នុង Zaporiazhzhia នេះមាន រ៉េអាកទ័រដល់ទៅ៦គ្រឿង។ IAEA បាន Twetted ថាបេសកកម្មនេះនឹងធ្វើការគណនានូវការខូចខាតនៃរោងចក្រ ហើយនឹងកំណត់នូវមុខងាររបស់សន្តិសុខ និងសុវត្តិភាពរបស់វា និងធ្វើការវាយតម្លៃនៃលក្ខ័ណរបស់អ្នកធ្វើការងារនៅក្នុងទីនោះ ព្រមទាំងរឿងដ៏ទៃផ្សេងទៀត។ រោងចក្រនេះកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពរុស្សី តែកម្មកររោងចក្រសុទ្ធសឹងតែជាជនជាតិអ៊ុយក្រែន ចាប់តាំងពីកម្មករធម្មតារហូតដល់វិស្វករជំនាញ ដែលជារោងចក្រផលិតអគ្គីសនី នៅដែលដើរដោយឋាមពលនុយគ្លេអ៊ែរដ៏ធំជាងគេនៅអឺរ៉ុប៕