ក្រោយព្រឹត្តិការណ៍នៃការប្រគំតន្រ្តីគំរប់ខួប២៥ឆ្នាំរបស់សែលកាតបានកន្លងទៅកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២២នេះ បណ្តាអ្នកគាំទ្រជាច្រើនបានធ្វើការចែករំលែកវីដេអូ Highlight ខ្លីៗមួយចំនួនផ្តិតយករូបភាពការប្រគំតន្រ្តីនោះនៅលើបណ្តាញសង្គម Tik Tok ដោយនៅក្នុងបទចំរៀងរួមគ្នា «I am me» របស់ក្រុមបារមីដែលមានលោកវណ្ណដា Sophia Kao Vanthan និង Polarix ក៏បានធ្វើអោយអ្នកគាំទ្ររំភើបចង់ដឹងចង់ស្តាប់កាន់តែខ្លាំងនូវបទថ្មីរបស់ពួកគេដែលមិនធ្លាប់លឺពីមុនមក។
កាលពីពេលថ្មីៗនេះបទចម្រៀង «I am me» របស់ក្រុមបារមីត្រូវបានដាក់បញ្ចូលជាបទចម្រៀងពាណិជ្ជកម្មរបស់សែលកាតនិងអាចរកស្តាប់បានជាផ្លូវការហើយនៅកម្មវិធី Cellcard Play។ គួរបញ្ជាក់ផងដែរបទចម្រៀងមួយនេះគឺជា Version ទី២ បន្ទាប់ពីបទរបស់ពាណិជ្ជកម្មសែលកាតមួយដែលបានចេញផ្សាយតាំងពីឆ្នាំ២០១៣មកម្ល៉េះមានចំណងជើងថា I am me say it clear របស់ Dj Kdeb។ បន្ថែមពីលើនេះក្រុមហ៊ុនសែលកាតក៏បានដាក់បញ្ចូលបទចម្រៀងពាណិជ្ជកម្មចាស់ៗល្បីរបស់ខ្លួនទៅក្នុងកម្មវីធី Cellcard Play ផងដែរដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗដែលនៅក្នុងនោះមានដូចជាបទMy cellcard world, I am me និង Wonderful World 2021។ យ៉ាងណាមិញផងដែរមហាជនចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងថាតើនាពេលអនាគតលោកវណ្ណដាក៏អាចមានគំរោងសហការជាមួយ Dj ក្តិបដែររឺទេ?
ត្រលប់ទៅមើលពាណិជ្ជកម្មចាស់នៃបទ I am me say it clear របស់ Dj ក្តិបក៏ឃើញថាមានឡើងនៅវត្តមានរបស់លោកតាគង់ណៃតាំងពីពេលនោះមកម្ល៉េះដែរ បានសេចក្តីថាក្រុមហ៊ុនសែលកាតបានលើកស្ទួយដល់លោកព្រឹទ្ធាចារ្យតាំងពីយូរណាស់មកហើយ និងមានទំនាក់ទំនងរហូតមកដល់ពាណិជ្ជកម្មស៊ីលសែលកាត Time to Rise របស់លោកវណ្ណដានេះទៅទៀត ដូចនេះហាក់បីដូចជាមានភាគរយខ្លះដែរថានាពេលអនាគតសែលកាតអាចនឹងបញ្ចូលសិល្បកររបស់ពួកគេសហការជាមួយគ្នាដូចជារវាងលោកវណ្ណដា និងDj ក្តិបជាដើម។ យ៉ាងណាមិញផងដែរបទ «I am me» គឺជាបទដ៏សក្តិសមមួយសំរាប់ក្រុមបារមីយកមកច្រៀងឡើងនៅក្នុងថ្ងៃគំរប់ខួប២៥ឆ្នាំនៃការប្រគំតន្រ្តីរបស់សែលកាត។