កាលពីថ្ងៃទី 3 ខែកុម្ភៈ HyunA បានចែករំលែកវីដេអូឃ្លីបរបស់នាង និងដៃឆ្វេងរបស់មិត្តប្រុស Dawn ដែលមានចិញ្ចៀនគូរ រួមជាមួយនឹងសារថា "ពិតណាស់ ចម្លើយគឺ យល់ព្រម" ជាមួយនឹង emojis ការយំស្រក់ទឹកភ្នែក។ ការបង្ហោះនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនជឿថា ពួកគេបានភ្ជាប់ពាក្យនឹងគ្នាហើយ បន្ទាប់ពីទាក់ទងគ្នាជាង ៥ឆ្នាំ។
HyunA និង Dawn បានបញ្ជាក់ថា ពួកគេបានទាក់ទងគ្នាអស់រយៈពេល 2 ឆ្នាំ នៅក្នុងខែសីហា ឆ្នាំ 2018។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលគូស្នេហ៍តារារូបនេះមានពាក្យចចាមអារ៉ាមអំពីការភ្ជាប់ពាក្យ ដោយសារការបង្ហោះលើបណ្ដាញសង្គម។
គួរបញ្ជាក់ផងដែរថា កញ្ញា HyunA ជាអតីតសមាជិកក្រុមចម្រៀង 4Minutes និងជាតារាចម្រៀងទោលផងដែរ ដោយចម្រៀងល្បីៗដូចជា Bubble Pop, Trouble Maker, Ice Cream និងបទផ្សេងៗជាច្រើនទៀត៕
អត្ថបទដកស្រង់ពី Germaine-Jay
បកប្រែនិងកែសម្រួលដោយ Mr. Blue