យោងតាមសារព័ត៌មាន CNN អ៊ុយក្រែនបានអះអាងថា ខ្លួនបានសម្លាប់លោក Adm Viktor Sokolov មេបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី រួមជាមួយនឹងមន្ត្រីចំនួន33 នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយរបស់ទីក្រុង Kyiv នៅលើឧបទ្វីបគ្រីមៀ។
-
កញ្ឆាត្រូវបានប្រើប្រាស់សំរាប់ព្យាបាលអតីតយុទ្ធជន
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញាបានអោយដឹងថា នៅក្នុងផ្ទះល្វែងតូចមួយនៃទីក្រុងគៀវ ទាហានដែលចប់ភារកិច្ចបានជួបជុំគ្នាជក់កញ្ឆា ដើម្បីបំភ្លេចរឿងរ៉ាវដែលពួកគេបានឃើញ។
ពួកគេមិនចង់អោយមាននរណាស្វែងរកពួកគេឃើញនោះទេ។ មិនថាឡើយនៅទីនេះ ដែលនៅឆ្ងាយពីទីតាំងជួរមុខក៏ដោយ កញ្ឆាគឺជារបស់ត្រូវរឹតត្បិតនៅក្នុងយោធា។
ទាហានម្នាក់ក្នុងចំណោមទាហានទាំងនោះកំពុងតែត្រូវបានព្យាបាលនូវជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្តរបស់លោកដែលហៅថា (PTSD)។
លោកបាននិយាយថា "សម្រាប់ខ្ញុំ កញ្ឆាពិតជាជួយបានច្រើន" ។ "បើគ្មានវាទេ ខ្ញុំមិនអាចគេងលក់ទេ។ វាជួយខ្ញុំអោយអាចសម្រាក។ អ្នកគ្រប់គ្នាគួរតែអាចប្រើប្រាស់វាបាន"។
កាលពីឆ្នាំមុនក្រសួងសុខាភិបាលបានប៉ាន់ប្រមាណថា 57% នៃប្រជាជនអ៊ុយក្រែនមានហានិភ័យក្នុងការវិវត្តទៅជាជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត PTSD ។
ប៉ុន្តែកញ្ឆាដែលអាចប្រើប្រាស់បានដោយទូលំទូលាយនៅតាមផ្លូវ និងត្រូវបានកាត់ទោសដោយបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន នៅតែមិនអាចធ្វើឡើងសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ទោះបីជាមានភស្តុតាងថាវាពិតជាអាចជួយបានក៏ដោយ។
-
អ៊ុយក្រែនអះអាងថាបានសម្លាប់មេបញ្ជាការកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី
យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញាបានអោយដឹងថា អ៊ុយក្រែនបានអះអាងថា ខ្លួនបានសម្លាប់លោក Adm Viktor Sokolov មេបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី រួមជាមួយនឹងមន្ត្រីចំនួន33 នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយរបស់ទីក្រុង Kyiv នៅលើឧបទ្វីបគ្រីមៀ។
យោធាអ៊ុយក្រែនបាននិយាយថា ការវាយប្រហារកាលពីថ្ងៃសុក្រលើទីស្នាក់ការកណ្តាលនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីនៅក្នុងទីក្រុង Sevastopol គឺកើតឡើងនៅចំពេលតំណាលគ្នាជាមួយនឹងកិច្ចប្រជុំរបស់មន្ត្រីកងទ័ពជើងទឹក។
កងកម្លាំងពិសេសបាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា“បន្ទាប់ពីការវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងនាវាសមុទ្រខ្មៅរុស្ស៊ី មន្ត្រី34នាក់បានស្លាប់ រួមទាំងមេបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីផងដែរ។ អ្នកនៅទីនោះ ១០៥ នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។”
ក្រសួងការពារជាតិរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការអះអាងរបស់អ៊ុយក្រែននេះនៅឡើយទេ។ ទីក្រុងមូស្គូធ្លាប់បានបញ្ជាក់ពីការវាយប្រហាររបស់អ៊ុយក្រែន ប៉ុន្តែបាននិយាយថាមានត្រឹមតែទាហានម្នាក់បានបាត់ខ្លួនប៉ុណ្ណោះជាលទ្ធផលនៃការវាយប្រហារនេះ។
-
Hunter Biden ទទួលបានប្រាក់ $250,000 ពីទីក្រុងប៉េកាំង
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញាបានអោយដឹងថា គណៈកម្មាធិការត្រួតពិនិត្យសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋបានកោះហៅធនាគារមួយសំរាប់កំណត់ត្រារបស់លោក Hunter Biden និងទទួលបានការផ្ទេរប្រាក់ពីរខ្សែពីជនជាតិចិនទៅកាន់លោក Hunter Biden ក្នុងឆ្នាំ 2019 ដែលបានចុះបញ្ជីផ្ទះរបស់លោកប្រធានាធិបតី Joe Biden នៅ Wilmington រដ្ឋ Delaware ជាអាសយដ្ឋានរបស់អ្នកទទួល។ ដោយខ្សែទី១មានទឹកប្រាក់ចំនួន $10,000 និងខ្សែទី២មានទឹកប្រាក់ចំនួន $250,000។
ប្រភពមួយបានប្រាប់ CNN ថាដីកាដែលត្រូវបានចេញស្ងាត់ៗកាលពីថ្ងៃចន្ទ គឺជាលើកដំបូងហើយដែលគណៈកម្មាធិការបានចេញដីកាទៅកាន់ធនាគារមួយសម្រាប់កំណត់ត្រារបស់លោក Hunter Biden ជាពិសេស។
ប្រធានផ្នែកត្រួតពិនិត្យសភាលោក James Comer បាននិយាយបន្ទាប់ពីការប្រកាសថា ដីកាកោះហៅនេះគឺមាន"ភាពជាក់លាក់ណាស់" ហើយថាការផ្ទេរប្រាក់ទាំងពីរខ្សែនេះគឺជាឧទាហរណ៍ដំបូងដែលក្រុមប្រឹក្សាបានរកឃើញថាលោក Hunter Biden បានទទួលប្រាក់ដោយផ្ទាល់ និងមិនមែនតាមរយៈក្រុមហ៊ុនអកម្មដែលយកមកបាំងមុខទេ។