BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកនឹង​មិន​ស្តាយ​ក្រោយចំពោះអ្វី​ដែល​អ្នក​ធ្វើ​នោះ​ទេ អ្នកនឹងស្ដាយក្រោយ​ចំពោះ​អ្វី​ដែល​អ្នក​មិន​បាន​ធ្វើ - Hugh Jackman

ថ្ងៃពុធ, 25 ខែឧសភា 2022 08:47  វេទិកាជោគជ័យ

Hugh Jackman មានអាយុត្រឹមតែ 8 ឆ្នាំប៉ុណ្ណោះ នៅពេលដែលម្តាយរបស់គាត់បានចាកចេញពីគ្រួសារ។ ថ្ងៃមួយ ពេលគាត់ត្រឡប់មកពីរៀនវិញ ម្តាយរបស់គាត់ក៏ទៅបាត់ទៅហើយ ដូច្នេះឪពុករបស់គាត់ត្រូវមើលថែកូនៗតែម្នាក់ឯង។ វា​ជា​បទពិសោធន៍​ដ៏​ឈឺចាប់​បំផុត​មួយ ​ដែល​បាន​លងបន្លាច​គាត់​អស់រយៈពេល​ជាច្រើន​ឆ្នាំ។ គាត់តែងតែរង់ចាំនាងត្រលប់មកផ្ទះវិញជាយូរណាស់មកហើយ ហើយជាច្រើនឆ្នាំបានកន្លងផុតទៅ, វាបានធ្វើឲ្យបេះដូងរបស់គាត់ពោរពេញទៅដោយកំហឹងយ៉ាងខ្លាំង។ គាត់ថែមទាំងធ្លាប់បោកក្បាលរបស់គាត់នឹងទូរសៀវភៅដែករបស់គាត់នៅឯសាលារៀនទៀតផង។ គាត់​ក៏​ធំ​ឡើង​ទៅ​ជា​ក្មេង​ដែលមានការភ័យ​ខ្លាច​ខ្លាំង, គាត់​ខ្លាច​ទីងងឹត, គាត់​ខ្លាចទីខ្ពស់, ហើយ​វា​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួនគាត់គ្មានអ្វីដែលអស្ចារ្យទាល់តែសោះ ហើយវាបណ្តាលឲ្យបេះដូងរបស់គាត់មានកំហឹងកាន់តែខ្លាំង។ គាត់​ស្អប់​អារម្មណ៍​នោះណាស់ ដូច្នេះ​​មធ្យោបាយ​មួយ​ដើម្បី​បញ្ចេញ​កំហឹង​របស់​គាត់, គាត់​បាន​ងាក​មក​លេង​កីឡាបាល់ឱប។ មួយវិញទៀត, ផ្លូវទៅកាន់ភាពជោគជ័យរបស់គាត់មិនលឿន និងងាយស្រួលនោះទេ។

hugh-jackman-could-have-been-deported-from-the-us-if-he-didnt-name-drop-wolverine-001

គាត់​ត្រូវ​ធ្វើ​ការងារ​គ្រប់​ប្រភេទ​មុន​នឹង​ក្លាយ​ជា​តារា​សម្ដែង។ ការងារ​មួយ​ក្នុង​ចំណោម​ការងារ​ទាំង​នោះ​គឺ​ការ​ផ្តល់​ខិត្តប័ណ្ណ និងប័ណ្ណផ្សព្វផ្សាយ។ ហើយ​កាល​នៅ​រៀន​វិទ្យាល័យ គាត់​បាន​ធ្វើ​ការ​នៅ​ហាង 7-Eleven ក្បែរ​នោះ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ គាត់បានព្យួរឈ្មោះមួយឆ្នាំ ហើយបានធ្វើការនៅប្រទេសអង់គ្លេសជាគ្រូបង្រៀនផ្នែកអប់រំកាយ។ មុន​នឹង​ក្លាយ​ជា​តារា​ល្បី លោក Hugh Jackman ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​បម្រើ​ការ​នៅ​ស្ថានីយ​ប្រេង និង​ជា​ធ្វើតួ​ត្លុក​ផង​ដែរ។ ក្នុងនាមជា Coco តួត្លុក គាត់នឹងសម្តែងនៅឯពិធីជប់លៀងកុមារក្នុងតម្លៃ 50 ដុល្លារ។ ដូច្នេះ គាត់​ចាប់ផ្តើម​ដំបូង​ក្នុង​នាម​ជា​អ្នក​សម្តែង​ជា​តួ​ត្លុក។ នៅមហាវិទ្យាល័យ គាត់ចាប់ផ្តើមក្លាយជាអ្នកសារព័ត៌មាន ប៉ុន្តែនៅឆ្នាំទី ៤ គាត់ក៏សម្រេចចិត្តចូលរៀនថ្នាក់ល្ខោន ហើយគាត់ក៏បានស្រលាញ់ការសំដែង។ ដូច្នេះហើយ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានចុះឈ្មោះចូលរៀនពេញម៉ោងក្នុងសាលាល្ខោន ហើយការសម្រេចចិត្តនោះ ថ្ងៃនេះបានធ្វើឱ្យគាត់ក្លាយជាតារាសម្តែងដ៏មានប្រជាប្រិយភាពបំផុតម្នាក់នៅក្នុងហូលីវូដ។

4000

តួអង្គដែលបានផ្លាស់ប្តូរអាជីពទាំងមូលរបស់គាត់ និងធ្វើឱ្យគាត់ល្បីល្បាញទូទាំងពិភពលោកគឺការដើរតួជា Superhero Wolverine ឬមនុស្សចចក នៅក្នុងស៊េរីខ្សែភាពយន្ត X-Men ហើយគាត់អាចដើរតួអង្គនេះបានយ៉ាងល្អឥតខ្ចោះ ដោយគាត់បានប្រើតួអង្គនេះដើម្បីបញ្ចេញកំហឹងតាំងពីក្មេងរបស់គាត់។ ប៉ុន្តែសូម្បីតែបន្ទាប់ពីទទួលបានភាពជោគជ័យក៏ដោយ ក៏គាត់មានអារម្មណ៍ថា នៅក្នុងជីវិតរបស់គាត់ដូចនៅខ្វះអ្វីម្យ៉ាង។ គាត់ និង​ប្រពន្ធរបស់គាត់​ចង់​មាន​កូន​ខ្លាំង​ណាស់ ប៉ុន្តែ​ក្រោយ​ពីការរលូត​កូន​ប៉ុន្មានដងមក ប្ដី​ប្រពន្ធមួយគូរ​នេះ​មាន​អារម្មណ៍​ខក​ចិត្តជាខ្លាំង ប៉ុន្តែ​ក្រោយ​យក​ពួកគេបានសុំកូនចិញ្ចឹមពីរនាក់។ ទី​បំផុត អ្វី​គ្រប់​យ៉ាង​បាន​សុខសាន្តសម្រាប់គាត់។ ការ​ក្លាយ​ជា​ឪពុក​ម្ដាយ​បាន​ធ្វើ​ឱ្យ​គាត់​បើក​ចិត្ត ​និង​រក​វិធី​អភ័យទោស​ដល់​ម្ដាយ​របស់​គាត់។ គាត់បានដឹងថា ម្តាយរបស់គាត់មានជំងឺធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេយ៉ាងធ្ងន់ធ្ងរ ដែលដើរតួយ៉ាងសំខាន់ក្នុងជីវិតរបស់គាត់ ដូច្នេះសព្វថ្ងៃនេះពួកគាត់ក៏មានទំនាក់ទំនងល្អនឹងគ្នាឡើងវិញ ហើយទីបំផុត Hugh Jackman អាចបំបាត់កំហឹងរបស់គាត់ដែលបានបំពុលជីវិតរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំ។ គាត់​បាន​រក​ឃើញ​សន្តិភាព គាត់​ប្រើ​ការ​ធ្វើ​សមាធិ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ដើម្បីបង្រៀនចិត្តគំនិតរបស់គាត់។

skynews-hugh-jackman-doctor_5473226

“ឥឡូវនេះខ្ញុំធ្វើសមាធិពីរដងក្នុងមួយថ្ងៃរយៈពេលកន្លះម៉ោង។ នៅក្នុង​ការ​ធ្វើ​សមាធិ ខ្ញុំ​អាច​បោះ​បង់​អ្វីៗ​ទាំង​អស់។ ខ្ញុំមិនមែនជា Hugh Jackman ខ្ញុំមិនមែនជាឪពុក ខ្ញុំមិនមែនជាប្តី, ខ្ញុំគ្រាន់តែចូលទៅក្នុងពិភពមួយដ៏មានឥទ្ធិពល ដែលបានបង្កើតអ្វីៗគ្រប់យ៉ាង។”ដូច្នេះហើយ ក្មេងៗដែលធ្លាប់ភ័យខ្លាចស្ទើរតែគ្រប់បែបយ៉ាង សព្វថ្ងៃនេះ បានក្លាយជាបុរសដែលប្រឈមមុខនឹងការភ័យខ្លាចទាំងអស់ មិនថាវាគួរឱ្យខ្លាច ឬអាក្រក់យ៉ាងណានោះទេ។ គាត់មិនអនុញ្ញាតឱ្យការភ័យខ្លាចរារាំងគាត់បានទៀតទេ។“ខ្ញុំតែងតែមានអារម្មណ៍ថា ប្រសិនបើអ្នកត្រលប់ទៅរកភាពភ័យខ្លាច នោះខ្មោចនៃការភ័យខ្លាចមិនបាត់ទៅណាឡើយ។ វាធ្វើឱ្យមនុស្សចុះខ្សោយ។ ដូច្នេះ ខ្ញុំតែងតែនិយាយថា ខ្ញុំអាចធ្វើបាន ចំពោះរឿងដែលខ្ញុំខ្លាច។ ខ្ញុំ​មិន​ខ្លាច​ក្នុងការបោកប្រាស់ខ្លួនឯងនោះ​​ទេ។ នៅក្នុង​ជីវិត អ្នក​នឹងមិន​ស្តាយ​ក្រោយចំពោះអ្វី​ដែល​អ្នក​ធ្វើ​នោះ​ទេ តែអ្នកនឹងស្ដាយក្រោយ​ចំពោះ​អ្វី​ដែល​អ្នក​មិន​បាន​ធ្វើ»។

hugh-jackman-main-khu-210824-0c6707

 


ថ្ងៃពុធ, 25 ខែឧសភា 2022 08:47  វេទិកាជោគជ័យ