កាណាដាកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ផែនការរបស់ខ្លួនដើម្បីរារាំង ក្នុងការប្រើបច្ចេកវិទ្យាចិន Huawei និង ZTE 5G ដើម្បីការពារសន្តិសុខជាតិ ចូលរួមជាមួយនិងប្រទេសដ៏ទៃទៀត ដែលគេហៅថា Five Eyes ដែលជាបណ្តាញចែករំលែកចារកម្ម។ "យើងមានបំណង នឹងផាត់ចេញ Huawei និង ZTE ពីឧស្សហកម្មបណ្តាញ 5G” រដ្ឋមន្ត្រីក្រសួងឧស្សហកម្ម Francoi Philippe Champagne បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុង Ottawa ។ “អ្នកផ្គត់ផ្គង់ដែលមានឧបករណ៍ទាំងនេះបានតម្លើងរួចហើយ នឹងតម្រូវឲ្យបញ្ឈប់ការប្រើប្រាស់របស់ខ្លួន និងរើចេញនៅក្រោមផែនការដែលយើងបានប្រកាសនៅក្នុងថ្ងៃនេះ។
Champagne បានបន្ថែមថា ក្រុមហ៊ុននឹងតម្រូវឲ្យរុះរើចេញនូវសម្ភារៈ 5G របស់ខ្លួនឲ្យបានមុនខែមិថុនា ឆ្នាំ២០២៤ នឹងមិនត្រូវបានសងសំណងនោះទេ។ ក្រុមហ៊ុនដែលប្រើប្រាស់ សម្ភារះ 4G ត្រូវតែរើរុះចេាញឲ្យបានមុនឆ្នាំ២០២៧។ សេចក្តីសំរេចនេះ ដែលគេរំពឹងថាវាមានភាពទូលំទូលាយ ត្រូវបានពន្យារពេលនៅចំពេលដែលមានភាពតានតឹងខាងការទូតជាមួយនឹងប្រទេសចិនជាមួយនឹងសមាជិក Five Eyes ដែលមានប្រទេស កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និងនូវ៉ែលហ្សេឡង់ បានហាមឃាត់ចំពោះសម្ភារះទាំងអស់នេះរួចជាស្រេច។
នៅក្នុងខែកញ្ញា ឆ្នាំ២០១៨ កាណាដាបានប្រកាសជាលើកទី១ថា ខ្លួននឹងសើរើពិនិត្យឡើងវិញនូវលទ្ធភាពនៃការគំរាមកំហែង ចំពោះសន្តិសុខជាតិដោយយោងទៅតាមសម្ភារៈរបស់ Huawei ។ ប្រធានផ្នែកមន្រ្តីហិរញ្ញវត្ថុ Wang Meng Zhou ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដាតាមដីការរបស់សហរដ្ឋអាមេរិក បង្កើតឲ្យមានជម្លោះដ៏យូរអង្វែងជាមួយនឹងចិន ដែលជាចុងក្រោយបានបញ្ចប់នូវខែកញ្ញា ដោយការដោះលែង Meng ។ បន្ទាប់ពីការចាប់ខ្លួន Meng ជនជាតិកាណាដា២រូបក៏ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំជាមួយគ្នា ដោយទីក្រុងប៉េកាំងនិងបានរងការចោទប្រកាន់ពីការធ្វើចារកម្ម ជនជាតិកាណាដាទាំង២រូបក៏ត្រូវបានដោះលែងនៅក្នុងថ្ងៃជាមួយគ្នាជាមួយ Meng ដែរ។
បច្ចុប្បន្ននេះទំនាក់ទំនងការទូតរវាងចិននិងកាណាដា ត្រូវបានថមថយខ្លះៗ។កាលពីថ្ងៃពុធ ចិនបានដកចេញនូវការហាមឃាត់ចំនួន៣ឆ្នាំនូវការនាំចូលនៃគ្រាប់ធញ្ញជាតិ Canola របស់កាណាដា ដែលត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅនឹងការចាប់ខ្លួនរបស់ Meng ។ សេចក្តីសំរេចកាលពីថ្ងៃព្រហស្បតិ៍លេចចេញមក បន្ទាប់ពីក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកាណាដាបានធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់សម្ភារះ 5G របស់ក្រុមហ៊ុនផ្សេង។ ZTE មិនបានឆ្លើយតបភ្លាមចំពោះសំណូមពរក្នុងការធ្វើអត្ថាធិប្បាយ៕