Vancouver-
នាយកប្រតិបត្តិក្រុមហ៊ុនទូរស័ព្ទដៃចិន Huawei ត្រូវបានដោះលែងកាលពីថ្ងៃសុក្រ ទី២៤ កញ្ញា បន្ទាប់ពីជាប់ឃុំឃាំងនៅក្នុងផ្ទះ ក្នុងប្រទេសកាណាដាអស់រយៈពេលជិត៣ឆ្នាំ ។ ការសម្របសម្រួលជាមួយនឹងក្រសួងយុត្តិធ៌មអាមេរិកបានធ្វើឡើងដើម្បីព្យួរទោសចំពោះចោទការប្រកាន់ទៅលើអ្នកស្រី ដែលជារឿងរ៉ាវដ៏ចម្រូងចម្រាស់នាំឲ្យមានទំនាក់ទំនងមិនសូវល្អរវាងទីក្រុងប៉កាំងជាមួយនិងទីក្រុងវ៉ាស៊ីនតោននិង អូតាវ៉ា ក្នុងរយៈពេលកន្លងមក ។
អ្នកស្រី Meng ដែលមានអាយុ ៤៩ឆ្នាំ ត្រូវជាកូនស្រីរបស់លោក REN Zengfei ស្ថាបនិកដែលមានប្រាក់រាប់ពាន់លានដុល្លារនៃក្រុមហ៊ុនទូរស័ព្ទHuawei ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនៅក្នុងការធ្វើសាវនាការជំនុំជម្រះក្នុងតុលាការ នៃក្រុង Vancouver បន្ទាប់ពីប៉ុន្មានម៉ោងក្រោយមកនៃការប្រកាសរបស់រដ្ឋអាជ្ញារអាមេរិកនៅទីក្រុង ញូវយ៉ក ដែលបានថ្លែងថាការចោទប្រកាន់នេះត្រូវបានព្យួរនិងទម្លាក់ចោលទៅថ្ងៃមុខ។
ភ្លាមៗនោះអ្នកស្រីក៏បានឡើងយន្តហោះធ្វើដំណើរទៅកាន់ទីក្រុងZhenzhen ក្នុងដំណើរវិលត្រឡប់មកកាន់ប្រទេសចិនវិញ ចាប់តាំពីមានការចាប់ខ្លួនអ្នកស្រីនៅព្រលានយន្តហោះអន្តរជាតិ Vancouver ក្នុងនាមអាជ្ញាធរអាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ២០១៨។ មន្រ្តីកាណាដានៅពេលនេះ អាចមានសង្ឃឹមថាការដោះលែងអ្នកស្រីឲ្យមានសេរីភាព នឹងនាំឲ្យចិនដោះលែងជនជាតិកាណាដា២រូប គឺធុរជន Michael Spavo ហើយនិងអតីតអ្នកការទូត Michael Kovrig ដែលត្រូវបានចាប់ខ្លួននិងដាក់ពន្ធនាគារពីបទចារកម្ម បន្ទាប់ពីអ្នកស្រីMeng ត្រូវបានឃាត់ខ្លួន ដែលក្រុមបស្ចឺមប្រទេសបានរិះគន់ចិនថា “ជាការចាប់ខ្លួនការទូត”។
ក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីមានការដោះលែងឲ្យមានសេរីភាពឡើងវិញ អ្នកស្រីMeng បាននិយាយថា “ ខ្ញុំសូមសំដែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រអស់ពីដួងចិត្តចពោះស្ថានទូតចិនក្នុងប្រទេសកាណាដា ក្នុងការគាំទ្រជាប្រចាំដោយឥតងាករេ “ “ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះជីវិតខ្ញុំបានក្រឡាប់ដាំក្បាលចុះ ហើយវាជាពេលវេលាដែលរំខានដល់ខ្ញុំក្នុងនាមជាម្តាយ ជាប្រពន្ធ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមួយ “។