ក្រោយពីចេញផ្សាយជាផ្លូវការកាលពីថ្ងៃ ១០ ខែមិថុនា ឆ្នាំ ២០២២មក ពេលនេះ បទ “រសជាតិយ៉ាងម៉េច” របស់លោក វណ្ណដា មានចំនួនអ្នកចូលទៅស្តាប់កើនឡើងដល់ ១ M និង ជាង៤ពាន់ខំមិន រួចទៅហើយនៅលើ YouTube។ ថ្វីត្បិតតែលោកវណ្ណដា ជាបង្អែមក៏មែន តែជាបង្អែមដែលគ្រប់គ្នាចូលចិត្ត ពីព្រោះថាគ្រប់បទចម្រៀងទាំងអស់សុទ្ធសឹងតែជាបទសម្រឹតសម្រាំងជាមួយទឹកដៃដ៏ល្អឥតខ្ចោះនៃការតែងនិពន្ធ និងការផលិតបទភ្លេងផងដែរ។ លើកនេះ The King is Slaying Again ជាមួយ នឹងបទចម្រៀងមនោសញ្ចេតនារបស់ខ្លួន ដែលបានជាប់នៅក្នុងតារាង Spotify របស់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដូចជា នៅក្នុងប្រទេស សាំងហ្គាពួរ (Spotify New Music Friday Singapore Playlist) ដែលបានជាប់ចំណាត់ថ្នាក់នៅក្នុងលេខរៀងទីបី នៅក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ីជាប់ ហ្វីលីពីន និងឥណ្ឌូណេស៊ីជាប់ផងដែរ។
ចំណែកឯនៅក្នុងប្រទេសកម្ពុជាវិញ តាមរយៈកម្មវិធី Apple Music How’s It Taste របស់លោក វណ្ណដា គឺឋិតនៅចំណាត់លេខមួយ កំពូលតារាងតែម្តង នៅក្នុងចំណោម Top 100 ដែលតាមពីក្រោយដោយបទ “Angel Baby” របស់តារាចំរៀង Troye Sivan។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាបទទីពីររបស់លោកហើយដែលបានជាប់នៅក្នុងតារាង Music Playlists ប្រចំាប្រទេសនៅក្នុងតំបន់។
អត្ថបដោយ គុយដង់