BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកបញ្ជូន Howitzer, Radar និងគ្រាប់បន្ថែមទៀត ក្នុងកញ្ចប់ជំនួយថវិការយោធា ១០០ លានដុល្លារ

ថ្ងៃសុក្រ, 20 ខែឧសភា 2022 16:34  គុន ច័ន្ទរដ្ឋា

7162398

សហរដ្ឋអាមេរិកនឹងបញ្ជូនឲ្យអ៊ុយក្រែននូវកាំភ្លើងផ្លោង Howitzer ចំនួន១៨គ្រឿងទៀត ដែលជាផ្នែកមួយនៃកញ្ចប់ថវិការជំនួយយោធាចំនួន១០០លានដុល្លារចុងក្រោយ ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យប្រធានមន្ទីប៉ង់តាហ្គោន John Kirby បាននិយាយ។ កញ្ចប់ថវិការនេះនឹងរួមបញ្ចូលផងដែរ រថយន្តបច្ចេកទេសដើម្បីអូសសណ្តោង Howitzer 155mm M777, កាំភ្លើងផ្លោង១៨ដើម និងរ៉ាដាសំរាប់ប្រឆាំងនិងកាំភ្លើងផ្លោង លោកបាននិយាយ។ ជាមួយនឹងថវិការបន្ថែមចំនួន១០០លានដុល្លារ សហរដ្ឋអាមេរិកបច្ចុប្បន្ននេះបានផ្តល់ជំនួយសរុប ៣,៩ពាន់លាន ផ្នែកជំនួយយោធាចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

“ខ្ញុំមិនអាចផ្តល់ឲ្យអ្នកនូវកាលបរិច្ឆេទច្បាស់លាស់ថា តើពេលណាសម្ភារះទាំងអស់នោះទៅដល់អ៊ុយក្រែន ប៉ុន្តែអ្នកអាចស្រមៃឃើញរូបភាពដែលយើងបានធ្វើរឿងនេះកាលពីអតីតកាល ដែលយើងនឹងមិនអង្គុយលើដៃយើងទេ” Kirby បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរប៉ង់តាហ្គោន “យើងនឹងបញ្ជូនសម្ភារៈទាំងនោះភ្លាមៗ”។ ជាមធ្យមភាគ វានឹងត្រូវការពេលវេលាប្រហែល៤ថ្ងៃរវាងពេលដែលកញ្ចប់ជំនួយយោធាត្រូវបានអនុមត្តិ ដើម្បីដឹកចេញទៅអឺរ៉ុប មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកបាននិយាយ។

211021-M-UR958-005

Howitzer ១៨គ្រឿងនិងផ្នែកដែលបន្ថែមរបស់វា ដែលត្រូវបានដាក់បន្ថែមទៅនឹងចំនួនលើកមុន៩០គ្រឿង ដែលសហរដ្ឋអាមេរិកបានបញ្ជូនទៅឲ្យអ៊ុយក្រែនកាលពីដំបូងដែលជាជំនួយកញ្ចប់យោធា។ កាំភ្លើងផ្លោងនេះវាមានលក្ខណៈសំខាន់ជាពិសេស ខណៈដែលការប្រយុទ្ធបានផ្តោតទៅលើតំបន់ Donbas នៃអ៊ុយក្រែនភាគខាងកើត ដែល Kirby បាននិយាយថាទាមទារឲ្យមានអាវុធដែលមានរយៈចម្ងាយឆ្ងាយ។

កញ្ចប់ថវិការចំនួន១០០លានដុល្លារនេះ បានបិទបញ្ចប់នូវការអនុមត្តិមូលនិធិនៅក្នុងជំនួយនៃការបន្ថែមរបស់សភា ដែលបានឆ្លងកាលពីខែមីនា រួមបញ្ចូលទាំងថវិការ៦,៥ពាន់លានដុល្លារទៀត សំរាប់ជំនួយសន្តិសុខសំរាប់អ៊ុយក្រែន។ សភាកាលពីថ្ងៃព្រហស្បតិ៍ បានអនុមត្តិនូវពង្រាងច្បាប់ថ្មីចំនួន៤០ពាន់លានដុល្លារទៀត ដែល Kirby បាននិយាយថា ១១ពាន់លានដុល្លារសំរាប់យោធាអ៊ុយក្រែន។ "អនាគតនៃកញ្ចប់ថវិការដែលនឹងត្រូវបញ្ចេញមកទៀត វាអានឹងប្រហែល យ៉ាងហោចណាស់ ដោយយោងទៅតាមចរន្តនៃតម្រូវការ ដែលមើលទៅភាគច្រើនដូចជាអ្វីដែលយើងបានធ្វើពីអតីតកាល" លោកបាននិយាយ។ "យើងនឹងធ្វើការវាស់វែងរឿងរ៉ាវទាំអស់នេះឲ្យបានសមរម្យ ដូច្នេះអ៊ុយក្រែននឹងបានទទួលនូវអ្វីដែលគេត្រូវការនៅក្នុងការប្រយុទ្ធដែលគេកំពុងតែជាប់ផុង ហើយការប្រយុទ្ធនោះអាចនឹងផ្លាស់ប្តូរទាន់ពេលវេលា"៕


ថ្ងៃសុក្រ, 20 ខែឧសភា 2022 16:34  គុន ច័ន្ទរដ្ឋា