សួស្តី អ្នកទាំងអស់គ្នា! ខ្ញុំឈ្មោះ Hoon! ជាម្ចាស់បទចំរៀង«ស្រលាញ់ណាស់អូនអើយ» ដែលមានចំណងជើងជាភាសាវៀតណាមថា«Thương Lắm Oun Ơi»។ ហើយខ្ញុំក៏ជាសមាជិកម្នាក់របស់ក្រុម G5R Squad ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម G5 Entertainment។ ការពិតទៅនៅពេលដែលបទចំរៀង«Thương Lắm Oun Ơi (ស្រលាញ់ណាស់អូនអើយ)»ចេញភ្លាម ហើយបន្ទាប់មកក៏ទទួលបានការគាំទ្រស្រលាញ់ចូលចិត្តជាច្រើនពីសំណាក់ទាំងទស្សនិកនៅក្នុងប្រទេសវៀតណាម និងនៅក្នុងប្រទេសកម្ពុជា Hoon មានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងមែនទែន ដែលអាចពាំនាំយកវប្បធម៌ដ៏ស្រស់ផូរផង់របស់ប្រទេសកម្ពុជាមកបង្ហាញនៅក្នុងបទចំរៀងមួយនេះទៅកាន់អ្នកគាំទ្រទាំងអស់នៅពាសពេញពិភពលោក។
តើអ្វីទៅធ្វើអោយ Hoon ចង់សរសេរចំរៀងមួយនេះឡើង?
អ្វីដែលធ្វើអោយខ្ញូំចាប់ផ្តើមសរសេរចំរៀងមួយនេះគឺព្រោះខ្ញុំមានគំនិតមួយចង់បង្ហាញពីបុរសជនជាតិវៀតណាមម្នាក់ដែលចង់សារភាពស្នេហ៍របស់គាត់ទៅកាន់នារីជនជាតិខ្មែរ។ ដូច្នេះហើយទើបគាត់ព្យាយាមរៀនពាក្យពេចន៍សារភាពស្នេហ៍ជាភាសាខ្មែរខ្លះៗដើម្បីយកឈ្នះបេះដូងមនុស្សស្រីដែលគាត់ស្រលាញ់។ ចុងក្រោយពិតជាអរគុណខ្លាំងមែនទែនចំពោះអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាទាំងអស់។ អរគុណអ្នកទាំងអស់គ្នាដែលបានស្តាប់ហើយចូលចិត្តបទចំរៀងមួយនេះរបស់ខ្ញុំ។