BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទចំរៀងថ្មី ស្រលាញ់ណាស់អូនអើយ (Thương Lắm Oun Ơi) របស់តារារ៉េបវៀតណាម Hoon ផ្សារភ្ជាប់នឹងវប្បធម៌ខ្មែរ

ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 09:41  BeeTube News

 

b27daf5072bf50ab93a6a374c728008a.1000x1000x1

តារាចំរៀងរ៉េបជនជាតិវៀតណាមម្នាក់មានឈ្មេាះថាHoonជាសិល្បករមកពីផលិតកម្ម G5 Entertainment ទើបតែបានបញ្ចេញបទចំរៀងថ្មីរបស់លោកដែលមានចំណងជើងថាស្រលាញ់ណាស់អូនអើយ និងចំណងជើងជាភាសាវៀតណាមថា Thương Lắm Oun Ơi ដែលបានធ្វើអោយបទចំរៀងរបស់លោកទទួលបានប្រជាប្រិយភាពជាខ្លាំងក្នុងប្រទេសវៀតណាមនិងលោតឡើងទទួលបានចំណាប់អារម្មណ៍ពីបរទេសថែមទៀត។ គួរបញ្ជាក់ផងដែរបទស្រលាញ់ណាស់អូនអើយរបស់លោក Hoon ត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៤ ខែកក្កដាកន្លងទៅនេះនៅលើឆាណែលយូធូបដែលមានឈ្មេាះថា G5R SQUAD Official ។ មូលហេតុដែលធ្វើអោយបទចំរៀងមួយនេះទទួលបានការគាំទ្រទាំងក្នុងប្រទេស និងក្រៅប្រទេសព្រេាះតែជាស្នាដៃថ្មីមួយដែលលាយច្នៃបានល្អជាប្រភេទតន្រ្តីសម័យទំនើបលាយជាមួយនឹងភ្លេងបូរាណហើយមានបូករួមថែមទាំងការច្រៀងរ៉េបទៀតផង។ 

maxresdefault (23)

ម្យ៉ាងវិញទៀតផងដែរទាំងទំនុកច្រៀងក៏មានសរសេររៀបរាប់ និងតាក់តែងប្រកបដោយអត្ថន័យល្អ និងពិរោះជាមួយការថតសម្តែងរំលេចយ៉ាងសក្តិសមគ្នាធ្វើអោយអាចឆ្លុះបង្ហាញឃើញពីការផ្សារភ្ជាប់គ្នារវាងវប្បធម៌របស់ជនជាតិខ្មែរ និងជនជាតិគីញបានយ៉ាងល្អ។ អត្ថន័យនៃបទចំរៀងនេាះត្រូវបានសរសេររៀបរាប់ជាភាសាវៀតណាម លាយជាមួយប៉ារ៉ូលភាសាខ្មែរបន្តិចបន្តួចដោយបានបកស្រាយអំពីបុរសម្នាក់កំពុងរួសរាន់ខ្លួនដោយក្តីសប្បាយរីករាយដែលជិតបានឃើញមុខកូនក្រមុំរបស់លោកនៅឯភូមិសាស្រ្តជនជាតិមួយផ្សេងទៀត។ នៅត្រង់ប៉ារូលដែលលោកបកស្រាយថាដូចទន្លេពីរដែលបានប្រសព្វគ្នាហាក់រៀបរាប់អំពីចំណងស្នេហ៍នៃវប្បធម៌នៃតំបន់ទាំងពីរនេះអ៊ីចឹងដែរ។ អ្នកគាំទ្រលើបណ្តាញយូធូបជាច្រើននាក់បានសរសើរពេញចិត្តជាមួយនឹងបទមួយនេះ ហើយពួកគេយល់ឃើញថាការលើកឡើងអំពីវប្បធម៌របស់ជនជាតិគីញ រួមបញ្ចូលគ្នាជាមួយនឹងជនជាតិខ្មែរបែបនេះពិតជាស្រស់ផូរផង់ខ្លាំងណាស់ មួយវិញទៀតដែរបទចំរៀងទៀតសោតដែលមានប៉ារ៉ូលជាភាសាវៀតណាមចំនែកបទភ្លេងវិញមានលក្ខណៈបែបខ្មែរនេះគឺពិតជាពិរេាះប្លែកផងដែរ។ 


ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 09:41  BeeTube News