ខាងក្រោមនេះ វាគឺជាខ្សែរភាពយន្តដ៏ល្បីល្បាញទាំង ៦ ដែលបង្កប់ទៅដោយអត្ថន័យ និងសាច់រឿងដ៏ជូរជត់ បែបប្រវត្តិសាស្ត្រ និង ការសម្លាប់រង្គាល ហើយដែលបានឋតនៅក្នុងប្រទេសម្ពុជានិងបានជាប់នៅក្នុងកំណត់ត្រារបស់ Heritage Line។ នៅទីនេះ យើងសូម review តែអត្ថន័យខ្លី និង ខ្លឹមៗប៉ុណ្ណោះ ហើយបើទស្សនិកជនចង់ដឹងអត្ថន័យសាច់រឿងពេញ សូមចូលទៅមើលនៅក្នុង YouTube បន្ថែមបាន៖
4. ឡារ៉ា ក្រូហ្វ៖ ថមប៍ រេ៉ដឺ ឆ្នាំ ២០០១ (Lara Croft: Tomb Raider -2001)
នៅក្នុងចំណោមខ្សែរភាពយន្តបីខាងលើ Lara Croft: Tomb Raider-2001 ឬ ភាពយន្តរដូវក្តៅឆ្នាំ ២០០១ ប្រហែលជាភាពយន្តល្បីជាងគេ ដែលសម្តែងដោយកំពូលតារាហូលីវ៉ូដ Angelina Jolie។ វាគឺជាភាពយន្តបែបផ្សងព្រេង និងលាយលំទៅដោយឆុតឆាកប្រយុទ្ធគ្នា ជាមួយនឹងទេសភាពនៃឧទ្យាននៅវិញពិភពលោក ជាពិសេស ផ្ទាំងទស្សនិយភាពនៃប្រាសាទតាព្រហ្មដ៏អាថ៍កំបាំងរបស់កម្ពុជា។ ឈុតដែលពិសេសនៅក្នុងរឿងនេះគឺ នៅពេលដែលតួអង្គ ឡារា៉ ក្រូហ្វ (Lara Croft) តាមប្រមាញ់រកវត្ថុបុរាណមួយនៅក្នុងប្រាសាទតាព្រហ្មដែលហ៊ុមព័ទ្ធដោយព្រៃជុំវិញ និងឬសដើមឈើធំៗលាតសន្ធឹងពីលើប្រាសាទ។ ទោះជាយ៉ាងណាក៏ដោយ ភាពយន្តនេះបានបំបែកឯកទគ្គកម្ម Box Office សម្រាប់ភាពយន្តដែលសម្របតាមវីដេអូហ្គេម ហើយរឿងនេះក៏ជាដើមហេតុមួយដែលជំរុញឲ្យ Angelina Jolie ចាប់ចិត្តជាមួយនឹងប្រទេសកម្ពុជាផងដែរ។ នៅឆ្នាំបន្ទាប់ នាងបានត្រឡប់មកកម្ពុជាម្តងទៀត ដើម្បីយកកូនចិញ្ចឹមដំបូងរបស់នាង គឺ Maddox ហើយនៅឆ្នាំ ២០១៧ នាងបានដឹកនាំរឿង “មុនដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ”។
3. មុនដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ ឆ្នាំ ២០១៧ (First, They Killed My Father-2017)
ឥឡូវងាកមកមើល ភាពយន្តទីបីវិញម្តង គឺរឿង “ដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ” ដែលជាខ្សែរភាពយន្តភាគហើយដែលរៀបរាប់មិនទាន់ទៅណាឆ្ងាយទេអំពីសម័យកាលដ៏អាប់អួរពីអតីតកាលរបស់កម្ពុជា។ វាត្រូវបានសរសេរដោយ អ្នកនិពន្ធ លួង អ៊ុង និងដឹកនាំសម្តែងដោយ អ្នកស្រី អែនជែលីណា ចូលី (Angelina Jolie) នៅក្នុងឆ្នាំ ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែរភាពយន្តនេះ បាននិយាយរៀបរាប់អំពីជិវិតនិងបទពិសោធន៍ពិតរបស់អ្នកនិពន្ធយ៉ាងច្រើន ជាពិសេសនៅកំឡុងពេលគាត់នៅពីក្មេងក្នុងឆ្នាំ១៩៧៥ ហើយដែលឪពុករបស់គាត់ជាមន្ត្រីយោធានៃកងយោធពលខេមរភូមិន្ទ ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម ហើយបងប្អូនបង្កើតរបស់គាត់ចំនួន៦នាក់ ត្រូវបានបញ្ជូនទៅជំរុំការងារទាំងបង្ខំ និងអ្នកស្រី អ៊ុង ខ្លួនឯងផ្ទាល់ដែលទើបតែមានអាយុ ៥ឆ្នាំ ត្រូវបានបញ្ជូន ឲ្យទៅធ្វើជាទាហានកុមារ។ ក្រោយពីចាក់បញ្ចាំងចប់ “មុនដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ” ត្រូវបានវាយតម្លៃដោយ Golden Globes ថាជាភាពយន្តភាសាបរទេសល្អបំផុត ហើយឥឡូវនេះអាចចាក់ផ្សាយនៅលើ Netflix បាន។
2. រូបភាពដែលបាត់ ២០១៣ (The Missing Picture-2013)
ភាពយន្តដែលជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងបញ្ជីរបស់ Heritage Line នេះ គឺរឿង “រូបភាពដែលបាត់” ដែលបានឋតនៅក្នុងឆ្នាំ២០១៣ ហើយវាគឺជារឿងដែលរៀបរាប់អំហេតុការណ៍ដ៏ខ្មៅងងឹតដែលបានកើតឡើងនៅក្នុងរបបប៉ុលពតតាមរយៈខ្សែរអាត់សម្លេងឯកសារថតទុក និងប្រើរូបចម្លាក់ដីឥដ្ធសម្រាប់បង្ហាញពីសកម្មភាពរបស់មនុស្សនៅក្នុងព្រឹត្តិការណ៍នោះ។ ខ្សែរភាពយន្តដែលបង្កើតឡើងដោយលោក រិទ្ធី ប៉ាន់នេះ បានទទួលពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់កំពូលនៅក្នុងមហោស្រពភាពយន្តទីក្រុង កាន ឆ្នាំ ២០១៣ (Cannes 2013) និងកម្មវិធីពានរង្វាន់ Academy Awards លើកដំបូងរបស់ប្រទេសកម្ពុជាជាមួយនឹងការតែងតាំងសម្រាប់ភាពយន្តភាសាបរទេសល្អបំផុត។
1. វាលពិឃាត ឆ្នាំ១៩៨៤ (The Killing Fields -1984)
រឿងវាលពិឃាតគឺត្រូវបានគេដាក់ឲ្យជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងចំណោមភាពយន្តល្បីៗដែលបានឋតនៅកម្ពុជា។ ខ្សែរភាពយន្តនេះ គឺជារឿងភាគដែលបានរៀបរាប់ទាក់ទងនឹងខ្សែរជីវិតពិតរបស់អ្នកកាសែតកម្ពុជាពីររូប គឺលោក ឌឹត ព្រន (Dith Pran) និង លោក ស៊ីដនី ស្កែនប៊ឺក (Sydney Schanberg) ដែលជាជនជាតិអាមេរិក។ ពួកគេគឺជាសាក្សីរស់នៃអំពើរឃោរឃៅដែលប្រព្រឹត្តិឡើងដោយទាំងភាគីអាមេរិកនៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជានិងនៅពេលដែលកម្ពុជាឋិតនៅក្រោមការកាន់កាប់របស់ពួកខ្មែរក្រហម។ មិនត្រឹមតែ ស្កែនប៊ឺកខ្លួនឯងនោះទេដែលទទួលបានរង្វាន់ Pulitzer សម្រាប់ការរាយការណ៍ពត៏មានអំពីជម្លោះបានល្អ សូម្បីតែភាពយន្ត វាលពិឃាត ក៏នឹងទទួលបានការឈរឈ្មោះ៧ដងនៅក្នុងការប្រកួតពានរង្វាន់អូស្ការផងដែរ ហើយដែលបីនៅក្នុងនោះនឹងទទួលបានជ័យជម្នះ ជាមួយនឹងរូបភាពល្អបំផុត។
ប្រែសម្រួលដោយ៖ ម៉ៅ គុយដង់