BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការកាន់ដៃគ្នាមានអត្ថប្រយោជន៍ ដែលមិននឹកស្មាន ដល់ខួរក្បាលរបស់អ្នក

ថ្ងៃសុក្រ, 18 ខែមីនា 2022 09:09  BeeTube News

ជារឿងធម្មតានោះទេ ការកាន់ដៃមនុស្សជាទីស្រឡាញ់ច្បាស់ជាធ្វើឱ្យអ្នកសប្បាយចិត្ត ប៉ុន្តែនោះមិនមែនជាឥទ្ធិពលសាមញ្ញនោះទេ។ នៅពេលដែលដៃគូស្នេហាកាន់ដៃគ្នា រលកខួរក្បាលរបស់ពួកគេធ្វើការស៊ីសង្វាក់គ្នា ហើយអ្នកពិតជាអាចបន្ធូរបន្ថយការឈឺចាប់របស់ដៃគូរបស់អ្នកបាន នេះបើយោងតាមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Colorado និងសាកលវិទ្យាល័យ Haifa (តាមរយៈ Healthline)។

LGBTQ1000x1000

ការសិក្សា​វិទ្យាសាស្ត្រ​ពីមុន​បាន​សិក្សា​ថា ការ​រំញោច​ដោយ​ការ​ប៉ះ​គ្នា អាច​រំខាន​ដល់​ការ​បញ្ចូល​ការឈឺចាប់​នៅ​ខួរឆ្អឹងខ្នង​។ ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ការឈឺចាប់ និងការយល់ចិត្តចំពោះការឈឺចាប់អាចធ្វើឱ្យផ្នែកដូចគ្នានៃខួរក្បាល "មានប្រតិកម្មក្នុងផ្លូវអារម្មណ៍" ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា នៅពេលដែលគូស្នេហ៍នៅក្នុងបន្ទប់ជាមួយគ្នា រលកខួរក្បាលរបស់ពួកគេបានធ្វើការស៊ីសង្វាក់គ្នា។ រលកខួរក្បាលរបស់ពួកគេបានស៊ីសង្វាក់គ្នាភាគច្រើន នៅពេលដែលពួកគេកាន់ដៃគ្នា ខណៈពេលដែលដៃគូម្នាក់បានទទួលការរំញោចកំដៅ។ ការកាន់ដៃគ្នាអាចបន្ធូរបន្ថយការឈឺចាប់ដូចជាការធ្វើសមាធិ និងលំហាត់ដកដង្ហើមជាដើម ខណៈពេលដែលអ្នកស្រាវជ្រាវនៅតែមិនយល់ពីយន្តការនៅពីក្រោយនេះ ពួកគេបានកត់សម្គាល់ថា ការប៉ះគ្នាគឺមានឥទ្ធិពលខ្លាំង។ ការសិក្សាបាននិយាយថា "ការកើនឡើងភស្តុតាងបង្ហាញថា ការប៉ះគ្នាដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រាស្រ័យទាក់ទងរវាងបុគ្គល ដែលមានប្រសិទ្ធភាពដល់ការយល់ឃើញ និងសុខុមាលភាពរបស់យើង"។ "ជាការពិត ការយល់ចិត្ត ដើរតួយ៉ាងសំខាន់ក្នុងការទំនាក់ទំនងសង្គម និងការកាត់បន្ថយការឈឺចាប់" ។

how-to-tell-when-holding-hands-means-more

ទោះបីជាការស៊ីសង្វាក់គ្នារវាងខួរក្បាលរបស់អ្នកជាមួយដៃគូរបស់អ្នក ប្រៀបដូចជាការប្រឌិតបែបវិទ្យាសាស្ត្រក៏ដោយ លោក David Linden, Ph.D., អ្នកកែសម្រួល Think Tank: 40 Neuroscientists Explore the Biological Roots of Human Experience បានពន្យល់ថាវាគ្រាន់តែជាវិទ្យាសាស្ត្រប៉ុណ្ណោះ។ គាត់បានប្រាប់ Healthline ថា ពួកគេគ្រាន់តែមានប្រតិកម្មទៅនឹងការជំរុញមួយ។ លោកបានបន្ថែមថា ការរកឃើញនេះមិនត្រឹមតែស្តាប់ទៅផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែក៏សមហេតុផលផងដែរ ដោយពិចារណាលើអ្វីដែលអ្នកវិទ្យាសាស្ត្រយល់អំពីការយល់ដឹងនៃការឈឺចាប់។ ការកាន់ដៃអាចជួយសម្រាលការឈឺចាប់របស់មនុស្សជាទីស្រឡាញ់តាមរបៀបដូចគ្នានឹងការធ្វើសមាធិ ឬលំហាត់ដកដង្ហើម Linden បានប្រាប់ Healthline ថា "ទំនាក់ទំនងសង្គមវិជ្ជមានមានរសជាតិអារម្មណ៍ពិសេសចំពោះវា" ។ "ទោះយ៉ាងណា រឿងទាំងនេះមានដែនកំណត់។ ពួកគេមិនអាចបំបាត់ការឈឺចាប់បានទេ ប៉ុន្តែពួកគេអាចធ្វើឲ្យធូរស្រាលបាន"៕


ថ្ងៃសុក្រ, 18 ខែមីនា 2022 09:09  BeeTube News