BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Lapid និយាយប្រឆាំងទៅនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីថា មិនអាចអត់អោនឲ្យបាន ដែលនិយាយថា Hitler មានឈាមជ័រជាជនជាតិ Jewish

ថ្ងៃចន្ទ, 02 ខែឧសភា 2022 16:38  គុន ច័ន្ទរដ្ឋា

81oG0iM4BVL

រដ្ឋមន្ត្រីក្រសួងការបរទេស Yair Lapid កាលពីថ្ងៃច័ន្ទបាននិយាយប្រឆាំងទៅនឹងសមភាគីរុស្សីរបស់លោក Sergei Lavrov ក្នុងការដែលនិយាយថា មេដឹកនាំ Nazi, Adolf Hitler មានឈាមជ័រជាជនជាតិ Jewish និងថា Jews ស្ថិតនៅក្នុងចំណោមប្រជាជាតិដែលប្រឆាំងនឹង Jewish ខ្លាំងជាងគេ។ Lavrov បានចេញនូវពាក្យសំដីនេះក្នុងអម្លុងពេល ដែលធ្វើកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ 6 អ៊ីតាលី ដែលនៅក្នុងនោះបាននិយាយថា លោកប្រធានធិបតីអ៊ុយក្រែន Volodymyr Zelensky មានឈាមជ័រជាជនជាតិ Jewish និងមិនបានកាត់នូវពាក្យថា ការឈ្លាពានក្នុងអ៊ុយក្រែនមានន័យថា កំចាត់ពួក Nazi នៅក្នុងប្រទេស។

“នេះគឺជាការធ្វើអត្ថាធិប្បាយដែលមិនអាចអត់អោនឲ្យបាន និងជាពាក្យសំដីដ៏អាស្រូវ” Lapid បាននិយាយ។ ជនជាតិជ្វីបមិនបានសម្លាប់ខ្លួនគេនៅក្នុងសភាពបែបហ្នឹងនោះទេ” សណ្ឋានឬទ្រង់ទ្រាយដែលទាបបំផុតនៃការប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនជាតិជ្វីប គឺជាការបន្ទោសជនជាតិជ្វីបខ្លួនឯងក្នុងការប្រឆាំងទៅនឹងជនជាតិជ្វីប។ ការមិនព្រមលះបង់នូវទ្រឹស្តីក្នុងការឃុបឃិតដែលថា មេដឹកនាំ Nazi, Adolf Hitler មានឈាមជ័រដូនតាជាជនជាតិជ្វីប ហើយបានជំរុញឲ្យមានការស្អប់ខ្ពើមចំពោះជនជាតិជ្វីប និងការកាប់សម្លាប់ជនជាតជ្វីបចំនួន៦លាននាក់ ត្រូវបានប្រឌិតឡើងដោយអ្នកប្រវត្តិសាស្រ្ត ដែលជារឿងគួរឲ្យអស់សំណើច។

Lapid បាននិយាយថាឯកអគ្គរដ្ឋទូតរុស្សី Anatoly Viktorov នឹងត្រូវបានកោះហៅសំរាប់ការនិយាយមិនសូវស្រួល បើយោលទៅតាមក្រសួងការបរទេស Viktorov ត្រូវបានកោះហៅនេះក្នុងការសន្ទនាដើម្បីបំភ្លឺ។ ការដែលនិយាយប្រឆាំងទៅនឹងការស្អប់ជនជាតិជ្វីបត្រូវបានធ្វើឡើងនៅព្រឹកម៉ិញនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Aidan Roll បាន Twitted ដោយបាននិយាយថា ពាក្យសំដីរបស់លោក Lavrov គឺជាផ្នែកមួយ ដែលមានការទោរទន់ទៅរកការរំខាន ដែលមានលក្ខណៈជាហាយនភាព ដោយមេដឹកនាំរុស្សីនៅចំពេលដែលឈ្លានពានប្រទេសអ៊ុយក្រែន។

WhatsApp-Image-2022-02-13-at-7.32.43-PM-e1644794601485 (1)

ការឆ្លើយតបរបស់ក្រសួងការបរទេសបានលេចចេញមកបន្ទាប់ពីមានការថ្កោលទោសជាច្រើនពីសំណាក់មន្ត្រីក្នុងរដ្ឋាភិបាលអ៊ីស្រាអែលទៅលើពាក្យសំដីនេះ។ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ Yoaz Handel បានហៅពាក្យសំដីរបស់ Lavrov ថាជាការបោកប្រាស់ និងថាមាននៅគោលបំណងនឹងវិនិច្ឆ័យទៅលើរឿងដ៏ព្រៃផ្សៃរបស់រុស្សី ដែលបានធ្វើនៅក្នុងអ៊ុយក្រែន។ "សំរាប់ភាពគ្រប់គ្រាន់នៃប្រវត្តិសាស្រ្ត Hitler ពុំមានឈាមជ័រជាជនជាតិជ្វីបទេ ហើយអ្វីដែលកំពុងកើតឡើងនៅក្នុងអ៊ុយក្រែនគឺជារឿងគ្រោះថ្នាក់ណាស់" លោកប្រាប់វីទ្យុកងទ័ព៕


ថ្ងៃចន្ទ, 02 ខែឧសភា 2022 16:38  គុន ច័ន្ទរដ្ឋា