BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រាបសុវត្ថិបញ្ចេញបទចម្រៀងចង្វាក់ HipHop ជាលើកដំបូងនៅឆ្នាំ២០២២នេះតាមរយៈបទ "THE LEGEND"

ថ្ងៃពុធ, 16 ខែវិច្ឆិកា 2022 16:18  BeeTube News

ps (1)

កំពូលតារាចម្រៀងជើងចាស់ពហុជំនាញនៃផលិតកម្ម Galaxynavatra លោកព្រាបសុវត្ថិបានបញ្ចេញបទចំរៀងស្ទាយល៍ថ្មីមួយបែបទៀតរបស់ខ្លួនតាមរយៈបទ "THE LEGEND" ដែលបានចេញផ្សាយកាលពីថ្ងៃទី០២ ខែវិច្ឆិកាកន្លងទៅនេះ។ បទចំរៀងមួយបទនេះបានធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលមែនទែន មិនថាអ្នកគាំទ្រចាស់រឺក្មេង ព្រោះមិនដែលធ្លាប់ឃើញលោកព្រាបសុវត្ថិបញ្ចេញបទចំរៀងបែបហ៊ីបហប់ កាចៗ អួតអាងលើកតម្កើងខ្លួនឯងពីមុនបែបនេះមកទេ។​​​ ជាពិសេសបទចំរៀងមួយនេះគឺហាក់តាក់តែងឡើងរៀបរាប់អំពីតថភាពនៃជីវិតរបស់លោកតែម្តងប្រៀបដូចជាដំណើររបស់ The Legend ក្នុងវិស័យតន្រ្តីនៅកម្ពុជា។ 

ps1

ឆ្លុះបញ្ចាំងតាមរយៈទំនុកចំរៀងមួយចំនួនក្នុងបទចំរៀងដូចជា "មនុស្សម្នាសប្បាយមើលខ្ញុំតាមទូរទស្សន៍លេងតែសំឡេងតែមិនលក់កិត្តិយសខំធ្វើការដើម្បីកេរ្តិ៍ ដើម្បីឈ្មោះខិតឱ្យជិតចូលឱ្យដល់មិនដេកស្ងាបអេះពោះ» ជាដើម។ លោកព្រាបសុវត្ថិបានប្រឡូកក្នុងវិស័យតន្រ្តីកម្ពុជាជាង២៥ឆ្នាំទៅហើយ ដែលការលះបង់ប្រឹងប្រែងគួបផ្សំនឹងការដុសខាត់សមត្ថភាពរបស់លោកបានរួមចំណែកធ្វើអោយតន្រ្តីនៅកម្ពុជាមានការរីកចំរើន ហើយលោកក៏សក្តិសមទទួលបានការគាំទ្រជាច្រើនលើសលប់ពីអ្នកគាំទ្រម៉ឺនឆ្នាំរបស់លោកមិនថាក្នុងទំរង់សិល្បៈបែបណា។​​​ 

ps2

យ៉ាងណាមិញការបញ្ចេញបទចង្វាក់ហ៊ីបហប់ជាលើកដំបូងរបស់លោកក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងក៏ស្របពេលមានការព្រួយបារម្ភដែលបទចំរៀងមួយនេះអាចមានកំហុសឆ្គងទៅលើចំណុចត្រង់ណាមួយដូចជាចង្វាក់ភ្លេង រឺប៉ារូលចំរៀងមិនសមរម្យជាដើម។ ប៉ុន្តែជាក់ស្តែងតន្រ្តីគឺអាចនិយាយបានថាគ្មានដែនកំណត់នោះទេថ្វីបើបទចំរៀងហ៊ីបហប់មួយបទនេះស្តាប់ទៅមានលក្ខណៈរាងក្លាយបន្តិចខុសប្លែកពីបទហ៊ីបហប់ដទៃទៀត តែនៅតែមានគុណតំលៃរបស់វា សរុបមកមិនថាប៉ារ៉ូលចម្រៀង រឺចង្វាក់ភ្លេងក្តីសុទ្ធតែជាសិល្បៈច្នៃប្រឌិតដែលមហាជនអាចមានសិទ្ធិបើកទូលាយក្នុងការទទួលយក ពេញចិត្តរឺមិនពេញចិត្តទៅតាមចំណង់ចំណូលចិត្តរៀងខ្លួន។

ps4


 


ថ្ងៃពុធ, 16 ខែវិច្ឆិកា 2022 16:18  BeeTube News