Newsweek-
នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal បានកោតសរសើរនូវការទទួលបាននូវជោគជ័យរាល់ការសន្យាដោយសារកងទ័ពរបស់ទីក្រុង Kyiv ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះជាមួយនឹងការវាយបករបស់កងទ័ពដែលបានស្ថិតនៅពីក្រោយខ្សែត្រៀមរបស់កងទ័ពរុស្សីនៅភាគឥសាន្តនៃប្រទេស ខណៈដែលបានធ្វើឲ្យមានការរីកចម្រើនផងដែរនៅភាគខាងត្បូង។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលយុទ្ធសាស្ត្ររបស់អឺរ៉ុបនៅ Yakata ដែលរៀបចំដោយមូលនិធិ Victor Pinchuk កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរដំណឹងពីសមរភូមិមុខដោយបានបញ្ជាក់ពីគោលបំណងដ៏ធំរបស់ទីក្រុង Kyiv ក្នុងការរំដោះទឹកដីទាំងអស់ដែលកាន់កាប់ដោយរុស្សីកាលពីឆ្នាំ២០១៤។
“នោះគឺជាលទ្ធផលដែលរំពឹងទុកនៅក្នុងការឈ្លានពានដែលពោរពេញទៅដោយឈាម នេះជាការប្រយុទ្ធដោយភេវរករ ដែលជាផ្នែកមួយរបស់រុស្សី” Shmylhal បាននិយាយអំពីការរុលទៅមុខក្នុងរយៈពេល៤៨ម៉ោងក្នុងពេលថ្មីៗនេះ “ខ្ញុំចង់បញ្ជាក់អំពិសីលធម៌នៃទាហានរបស់យើងដែលបានរុលទៅមុខក្នុងពេលនេះ” រឿងនេះវាអាចធ្វើទៅបានដោយសារការគាំទ្ររបស់ដៃគូរយើង។ លោកបានបន្ថែម ដោយកត់សម្គាល់នូវចំនួនដ៏ច្រើននៃអាវុធយុទ្ធភ័ណ្ឌដែលកំពុងផ្តល់ឲ្យដោយ NATO ដែលបានជួយបង្វែរនូវស្ថានការណ៍នៃការឈ្លានពានរបស់រុស្សី។ សេចក្តីរាយការណ៍បានចង្អុលបង្ហាញថា កាំភ្លើងផ្លោងដែលមានចម្ងាយឆ្ងាយរួមបញ្ចូលទាំង M142 ដែលជាប្រព័ន្ធរ៉ុក្កែតផលិតនៅសហរដ្ឋអាមេរិក និងរ៉ាដាប្រឆាំងទៅនឹងមីស៊ីល។
Shmyhal បានវែកញែកអំពី HIMARS ដោយកត់សំគាល់ថាជាឈ្មោះរបស់គ្រួសារនៅក្នុងអ៊ុយក្រែនដោយយោងទៅតាមភាពល្បីល្បាញជាសាធារណៈនិងការបំផ្លិចបំផ្លាញដែលមានផលប៉ះពាល់ទៅលើកងទ័ពរុស្សី ទីតាំងកងទ័ព ឃ្លាំងស្តុកអាវុធ និងឃ្លាំងសម្ភារៈនានា។ ការប្រជុំ YES នៅកណ្តាលទីក្រុង Kyiv វាពោរពេញទៅដោយដំណឹងនៃការចាប់យកទឹកដីរបស់កងទ័ពអ៊ុយក្រែនកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ រដ្ឋាភិបាលទីក្រុង Kyiv និងមន្ត្រីយោធាបានស្ថិតនៅក្នុងការប្រុងប្រយ័ត្នដោយបានជជែកអំពីការវិវត្ត្តិន៍នៅសមរភូមិមុខថាមិនសូវចាំបាច់។ "នេះវាបានចង្អុលបង្ហាញ យ៉ាងហោចណាស់ឆន្ទៈរបស់យើងនិងជារបៀបមួយដើម្បីឈ្នះនៅក្នុងសង្រ្គាមនេះ" លោកនិយាយ។
Mykhailo Podolyak ទីប្រឹក្សារជាន់ខ្ពស់របស់លោកប្រធានាធិបតី Volodymyr Zelensky បានសរសេរនៅក្នុង Twitter កាលពីរសៀលថ្ងៃសៅរ៍ថា វាមិនមែនជារដូវស្លឹកឈើលាស់របស់រុស្សីនោះទេតែវាជារដូវរងាររបស់អ៊ុយក្រែន វាជាការចាប់ផ្តើមនៃទីបញ្ចប់អធិរាជរុស្សី។ "នេះគឺជាការចាប់ផ្តើម នៃការសន្យាដ៏ច្បាស់លាស់មួយ Shmyhal បានប្រាប់អ្នកដែលចូលរួមស្តាប់នៅពេលដែលបានចោទសួរពីការវិវត្តិន៍ចុងក្រោយ" ។ ដំណឹងនេះមិនបានធ្វើឲ្យយើងអស់ទុក្ខកង្វល់នោះទេ លោកនាយករដ្ឋមន្ត្រីបាននិយាយ “យើងត្រូវតែដឹងពីតម្លៃរបស់វាតម្លៃវាខ្ពស់ណាស់”។