នៅថ្ងៃទី១៨ខែកក្កដា អ៊ុយក្រែនបានចាប់ផ្តើមវាយប្រហារទៅលើស្ពានចម្បងមួយឈ្មោះ Antonov ដែលស្ថិតនៅក្នុងទីក្រុង Kherson ជាលើកទី១។ ការខូចខាតយ៉ាងដំណំដែលបន្សល់ទុកដោយសារប្រព័ន្ធរ៉ុក្កែត HIMARS ដូចជាម្ជុលដែលចាក់ចូលទៅក្នងបេតុងរបស់ស្ពានទាំងនោះអ៊ីចឹង។ ថ្ងៃបន្ទាប់មកអ៊ុយក្រែនបានធ្វើការវាយប្រហារដោយរ៉ុក្កែត HIMARS ម្តងទៀត ដែលជាលទ្ធផលធ្វើឲ្យចរារចរណ៍នៅលើស្ពានត្រូវបានបញ្ឈប់ ។ ប្រឡោះប្រហោងដែលបានបង្ហាញនៅលើស្ពានដែលខូចខាតដោយសារការវាយប្រហាររបស់អ៊ុយក្រែន វានឹងបណ្តាលឲ្យមានគ្រោះថ្នាក់បើសិនជាការធ្វើចរាចរណ៍នៅតែបន្ត ដូច្នេះការធ្វើចរាចរណ៍នៅលើស្ពានត្រូវផ្អាកជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុល ។ បើសិនជាអ៊ុយក្រែនធ្វើការវាយប្រហារបន្តជាច្រើនដងទៀត ស្ពាននឹងមិនអាចប្រើប្រាស់បានទៀតទេ។ ប៉ុន្តែអ្នកដឹងទេថាហេតុអ្វីបានជា អ៊ុយក្រែនវាយប្រហារទៅលើស្ពាននេះ? ការពិតវាជាផ្នែកមួយនៃផែនការក្នុងការវាយប្រហាររបស់អ៊ុយក្រែន។
នៅក្នុងអំឡុងពេលនៃថ្ងៃទី១នៃសង្រ្គាម ខណៈដែលរុស្សីវាយចូលទៅដល់ Kherson ពួកគេបានចាត់ចែងគ្រប់គ្រងទឹកដីស្ទើរតែទាំងអស់ក្នុងតំបន់ Kherson នៅផ្នែកខាងស្តាំនៃត្រើយទន្លេ Dnipr ដែលនេះវាបានធ្វើឲ្យខុសឬក៏ក្បត់ទៅនឹងឆន្ទៈប្រជាពលរដ្ឋនិងមន្ត្រីគ្រប់គ្រងនៅនឹងកន្លែងក្នុងតំបន់។ នៅក្នុងរយៈពេល២ទៅ៣ខែ រុស្សីបានកសាងស្ពានមួយនៅត្រើយម្ខាងដែលឆ្លងកាត់ទន្លេ Dnipro ទាហានរុស្សីចំនួន១៥,០០០នាក់ និងយុទ្ធោបករណ៍ជាច្រើនបានបោះទីតាំងនៅទីនោះ។ មិនយូរមិនឆាប់កងទ័ពរុស្សីទាំងនោះនឹងបើកការឈ្លានពានជាបន្តទៅទៀតទៅក្នុងទឹកដីអ៊ុយក្រែន។ រុស្សីមានស្ពាន៣ដែលត្រូវឆ្លងកាត់នៅទីនោះ មួយគឺជាស្ពានដែលតភ្ជាប់ផ្លូវជាតិស្ពានទី២តភ្ជាប់ផ្លូវដែក និងស្ពានមួយទៀតឆ្ពោះទៅកាន់ទំនប់នៅក្នុងតំបន់ Novokakhua ។
ស្ពានដែលឆ្ពោះទៅកាន់ទំនប់ត្រូវបានការពារដោយប្រព័ន្ធរ៉ាដាទំនើប ។ កងទ័ពរបស់អ៊ុយក្រែនបានដុតបំផ្លាញប្រព័ន្ធការពារនោះមួយរួចមកហើយ ប៉ុន្តែមុខព្រួញដ៏សំខាន់របស់ទីបញ្ជាការអ៊ុយក្រែនគឺស្ពានដែលតភ្ជាប់ផ្លូវជាតិនិងស្ពានដែលតភ្ជាប់ផ្លូវដែក ព្រោះស្ពានទាំង២នេះបានតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃតំបន់ Kherson ដែលជាផ្លូវដ៏សំខាន់សំរាប់ដឹកជញ្ជូនចរន្តផ្គត់ផ្គង់ភ័ស្តុភារផ្តល់ឲ្យកងទ័ពរុស្សី។ អ៊ុយក្រែនកំពុងរៀបចំផែនការដើម្បីវាយបកត្រឡប់ទៅវិញក្នុងគោលបំណងចាប់យកទឹកដីខ្លះដែលរុស្សីកាន់កាប់ក្នុងរយៈពេល២,៣ថ្ងៃខាងមុខ ដូច្នេះរឿងដំបូងដែលគេត្រូវធ្វើ គឺបំផ្លាញស្ពានទាំងនោះចោល ដូច្នេះកងទ័ពរុស្សីនឹងត្រូវទុកចោលដោយគ្មានការផ្គត់ផ្គង់នូវស្បៀងអាហារថ្នាំពេទ្យនិងគ្រាប់រំសេវ។
បើសិនជាទន្លេនោះមិនមានស្ពានសំរាប់ឆ្លងទេ ទាហានរុស្សីនឹងត្រូវជាប់ក្នុងអន្ទាក់ហើយនឹងត្រូវបានឡោមព័ទ្ធទាំងស្រុង។ ស្ពានដែលតភ្ជាប់ផ្លូវដែកមានការងាយស្រួលក្នុងការបំផ្លាញដោយមីស៊ីល ដើម្បីបង្កើតបញ្ហាសំរាប់រុស្សី។ រហូតមកដល់ពេលនេះអ៊ុយក្រែនមិនទាន់បានបំផ្លាញស្ពាននោះនៅឡើយទេ ប្រហែលជាចង់ផ្តល់ឱកាសឲ្យទាហានរុស្សីចាកចេញពីទីនោះ មុនពេលដែលវានឹងហួសពេល ប៉ុន្តែបើសិនជាអ៊ុយក្រែនបំផ្លាញស្ពានទាំង២នោះចោល កងទ័ពរុស្សីនឹងត្រូវធ្លាក់ចូលទៅក្នុងការឡោមព័ទ្ធ។ នេះអាចជាការចាប់ផ្តើមនូវការវាយបកត្រឡប់ទៅវិញយ៉ាងធំរបស់កងទ័ពអ៊ុយក្រែន។