Aljazeera-
ក្រសួងការពារជាតិរុស្សីបាននិយាយថាកងទ័ពរបស់ខ្លួនបានបំផ្លាញ ប្រព័ន្ធរ៉ុក្កែត HIMARS ៤គ្រឿង នៅក្នុងអ៊ុយក្រែនក្នុងដើមខែនេះ។ "ចន្លោះពេលពីថ្ងៃទី៥ទៅដល់ថ្ងៃទី២០ខែកក្កដា ប្រព័ន្ធរ៉ុក្កែត HIMARS និងរថយន្តដែលសំរាប់ដឹកប្រព័ន្ធនេះត្រូវបានបំផ្លាញ" រុស្សីនិយាយនៅក្នុងការឆ្លើយឆ្លងព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃសុក្រ។ ទីក្រុង Kyiv បានបដិសេធអំណះអំណាងរបស់ទីក្រុងមូស្គូ ដោយហៅវាថាជាព័ត៌មានប្រឌិតដែលមានគោលបំណងគាស់រំលើងនូវការគាំទ្ររបស់បស្ចឹមប្រទេសចំពោះអ៊ុយក្រែន។ អ៊ុយក្រែនបានចោទប្រកាន់រុស្សីក្នុងការរឺតបន្តឹងនូវការវាយប្រហារតាមរយះមីស៊ីលមកលើទីក្រុង ក្នុងរយះពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការប៉ុនប៉ងដោយចេតនាដើម្បីបំផ្លាញជីវិតប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋជាច្រើនពាន់នាក់ត្រូវបានបាត់បង់ជីវិត និងទីក្រុងធំតូចជាច្រើនត្រូវបានកំទេចដោយការវាយប្រហាររបស់រុស្សី ដែលសូម្បីតែទីក្រុងដែលនៅឆ្ងាយពីខ្សែរត្រៀមក៏ត្រូវរងនូវការវាយប្រហារដែរ។ ទីក្រុងមូស្គូបានប្រកែកថាខ្លួនបានបាញ់ដោយចេតនាមកលើជនស៊ីវិលនិងបាននិយាយថា រាល់មុខព្រួញទាំងអស់គឺសុទ្ធតែជាជំរុំយោធា។ ទោះជាយ៉ាងណាក៏ដោយ ក៏មានគ្រាប់ដែលបាញ់បានរយះឆ្ងាយរបស់រុស្សីជាច្រើនបានបាញ់ខុសគោលដៅ ហើយបណ្តាលឲ្យរងគ្រោះដល់ជនស៊ីវិល ពីព្រោះទីក្រុងមូស្គូបានបង្កើននូវការប្រើប្រាស់ ប្រព័ន្ធការពារដែនអាកាសដែលមានរយៈចម្ងាយឆ្ងាយដើម្បីបំពេញបន្ថែមនូវចំពោះការខ្វះខាតនៃមីស៊ីលដែលសំរាប់ប្រើនៅលើដីក្នុងរវង្វង់ប្រតិបត្តិការណ៍ខ្លី នេះបើយោលទៅតាមប្រភពចារកម្មយោធាអង់គ្លេសធ្វើបច្ចុប្បន្នភាព។
ទន្ទឹមគ្នានោះដែរអ៊ុយក្រែនបានទទួលនូវការមកដល់នៃប្រព័ន្ធមីស៊ីល HIMARS ចំនួន៨គ្រឿងដែលអាចធ្វើឲ្យមានការប្រែប្រួលល្បែងសង្រ្គាមនៅក្នុងអ៊ុយក្រែន ដែលរហូតមកដល់ពេលនេះបានចូលមកដល់ខែទី៦ហើយ។ អាវុធដ៏ទំនើបនេះមានភាពប្រាកដប្រជាណាស់និងអាចបាញ់បានរយះចម្ងាយឆ្ងាយជាងប្រព័ន្ធកាំភ្លើងផ្លោងដ៏ទៃទៀត ដែលអនុញ្ញាតិឲ្យអ៊ុយក្រែនរាវរកនិងធ្វើការវាយប្រហារទៅលើឃ្លាំងគ្រាប់របស់រុស្សីដែលនៅឆ្ងាយក្រោយខ្សែរត្រៀមទៅទៀត។ ទីក្រុងមូស្គូ បានចោទប្រកាន់ពួកបស្ចឺមប្រទេសថាបានអូសបន្លាយទំនាស់ដោយផ្គត់ផ្គង់អាវុធដែលបាញ់បានចម្ងាយឆ្ងាយដល់អ៊ុយក្រែន។
ការវិនិច្ឆ័យរបស់រុស្សីនៅពេលនេះ គឺមានការប៉ុនប៉ងនឹងពង្រីកការកាន់កាប់ទឹកដីអ៊ុយក្រែនបន្ថែមទៀត ទៅឆ្ងាយពី តំបន់ Donbas នៅភាគខាងកើតដើម្បីការពារខ្លួន។ នៅថ្ងៃទី៦ខែកក្កដា ដែលទើបតែប៉ុន្មានថ្ងៃដែលប្រព័ន្ធរ៉ុក្កែត HIMARS មកដល់អ៊ុយក្រែន ក្រសួងការពារជាតិរុស្សីបាននិយាយថា ខ្លួនបានបំផ្លាញវាអស់២គ្រឿង ដោយបានបញ្ចេញនូវវីឌីអូដែលថាខ្លួនបានវាយប្រហារនោះ។អ៊ុយក្រែនបានបដិសេធនូវអំណះអំណាងរបស់រុស្សី និងបាននិយាយថាគេបានប្រើប្រាស់អាវុធដែលផ្តល់ឲ្យដោយសហរដ្ឋអាមេរិកនេះ កំទេចកងកម្លាំងរុស្សីនិងអាវុធយុទ្ធភ័ណ្ឌបានយ៉ាងច្រើន៕