BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីបានជារុស្ស៊ីមិនអាចបំផ្លាញអាវុធ HIMARS របស់អ៊ុយក្រែនបាន?

ថ្ងៃសុក្រ, 22 ខែកក្កដា 2022 10:42  BeeTube News

កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅនេះ ប្រទេសរុស្ស៊ីបានអះអាងជាផ្លូវការថាបានបំផ្លាញ អាវុធ HIMARS ចំនួនពីររបស់អ៊ុយក្រែនរួចមកហើយ។ ជាភ័ស្តុតាង ពួកគេ​បាន​ចេញផ្សាយ​វីដេអូ​ចម្លែក​មួយ​ដែលមើលឃើញព្រាលៗមិនសូវច្បាស់។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ការវាយ​​​ប្រហាររបស់​អ៊ុយក្រែនមក​លើ​ឃ្លាំង​រំសេវ​របស់​រុស្ស៊ី​បាន​កើន​ឡើង​ជាលំដាប់វិញ។  ជាក់ស្តែងនៅថ្ងៃទី 11 ខែកក្កដាប្រទេសអ៊ុយក្រែនបានបំផ្លាញឃ្លាំងអាវុធផ្គត់ផ្គង់របស់រុស្ស៊ីដ៏ធំមួយនៅក្នុងទីក្រុង Novaya Kakhovka ដែលស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។មិនតែប៉ុណ្ណេាះបន្ទុះរឹតតែធំក៏បានកើតឡើងដោយមានសាក្សី​នៅ​លើ​បណ្តាញ​សង្គម​បាននិយាយ​ថាឃើញមានបង្អួច​ផ្ទះ​ហោះ​ប៉ើងចេញ​មក​ក្រៅរយៈចំងាយ​២​គីឡូម៉ែត្រ។ ម្យា៉ងវិញទៀតនៅជុំវិញឃ្លាំងរំសេវនេាះទៀតសោតមានរថយន្តដឹកសាំងប្រហែល 40 គ្រឿងទៀតពោរពេញទៅដោយប្រេងឥន្ធនៈ។ ទាំងអស់នេះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារមួយដោយ HIMARS ។ ជារៀងរាល់ថ្ងៃប្រទេសអ៊ុយក្រែនបានបំផ្លាញគោលដៅធំៗពីបួនទៅប្រាំបីនៅក្នុងប្រទេសរុស្ស៊ី។ ប្រការនេះបានជំរុញអោយរុស្សុីខិតខំរិះរកមធ្យោបាយដើម្បីទប់ទល់នឹងជំនួយអាវុធមីស៊ីលរបស់អាមេរិកដល់ប្រទេសអ៊ុយក្រែនជាបន្ទាន់។ រុស្ស៊ី​បាន​ប្រកាស​យ៉ាង​ច្បាស់​អំពី​ការ​ព្យាយាមតាម​ប្រមាញ់​អាវុធ HIMARS វិញ។​ បច្ចុប្បន្ន​នេះ​វាជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​សម្រាប់​កងទ័ព​រុស្ស៊ី​ចាប់​តាំង​ពី​ចាប់ផ្តើម​សង្រ្គាម​មក។ ប្រសិនបើរកមិនឃើញដំណោះស្រាយទេ ឧត្តមភាពរបស់រុស្ស៊ីក្នុងការក្តោបក្តាប់អាវុធយុទ្ធភណ្ឌនឹងត្រូវនាំមុខ។ ហើយអ៊ុយក្រែននឹងទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់នៅលើសមរភូមិនេះ។ ប៉ុន្តែតើរុស្ស៊ីអាចបំផ្លាញអាវុធ HIMARS បានទេ? ជាក់ស្តែងឃើញថាបន្ទាប់​ពី​បាញ់​មី​ស៊ី​លភ្លាម មិនដល់ប៉ុន្មាន​នាទី HIMARS ក៏ហេាះចេញ​ក្នុង​ល្បឿនយ៉ាងលឿនទៅដល់គោលដៅហើយ។ វា​ជា​ប្រព័ន្ធ​ចល័ត​ខ្លាំង​ណាស់ ដូច្នេះ​ជនជាតិ​រុ​ស្ស៊ី​នឹង​មិន​អាច​បំផ្លាញ​វា​ដោយកាំជ្រួចមីស៊ីល​របស់​ពួក​គេ​ឡើយ។ អាវុធ HIMARS មិនឈរនៅក្នុងទឹកដីបើកចំហនេាះទេ។ ប្រទេសអ៊ុយក្រែនយល់ពីយុទ្ធសាស្ត្រច្បាស់លាស់របស់ពួកគេ ហើយលាក់វានៅក្នុងកន្លែងផ្ទុកសម្ងាត់យ៉ាងពិសេស។ នោះហើយជាមូលហេតុដែលសូម្បីតែកាំជ្រួច "caliber" របស់រុស្ស៊ីក៏មិនអាចរកឃើញ HIMARS ដែរ ព្រោះកាលីបឺរមិនអាចបំផ្លាញគោលដៅដែលផ្លាស់ទីបានទេ។ ហើយ HIMARS មានចលនាថេរ ឬជ្រកក្នុងគោលដៅពិសេស។ HIMARS អាចត្រូវបំផ្លាញបានដោយអ្នកមកកំទេចប៉ុណ្ណោះ ដែលត្រូវបញ្ជូនមកទឹកដីអ៊ុយក្រែន ប៉ុន្តែវាពិបាកធ្វើណាស់ ព្រោះ HIMARS ត្រូវបានការពារយ៉ាងរឹងមាំដោយកងកម្លាំងពិសេសអ៊ុយក្រែន។ វាក៏បានប្រែក្លាយថាប្រព័ន្ធប្រឆាំងយន្តហោះ S-400 របស់រុស្ស៊ីមិនអាចបាញ់ទម្លាក់មីស៊ីល HIMARS បានទេ។ ការពេញនិយមរបស់របស់ S-400 គឺផ្អែកទៅលើការឃោសនា ហើយមិនទាន់បានសាកល្បងនៅក្នុងសង្គ្រាមទំនើបនៅឡើយទេ។ កាំជ្រួច​របស់​វា​ហោះ​យឺត​ជាង​កាំជ្រួច HIMARSនេាះទេ ។ លើសពីនេះទៀត វាទំនងថា កាំជ្រួចរបស់អាមេរិកមានស្រទាប់ការពាររ៉ាដាមួយចំនួន ដែលធ្វើឲ្យពួកគេពិបាកក្នុងការចាប់។ មិនត្រឹមតែប៉ុណ្ណោះ HIMARS ក៏អាចបំផ្លាញប្រព័ន្ធ S-400 ដោយខ្លួនឯងបានយ៉ាងងាយផងដែរ។ អ៊ុយក្រែន​បាន​បញ្ជាក់​ថា ពួក​គេ​បាន​គ្រប់​គ្រង​ការ​បំផ្លាញ S-400 ជាច្រើន​រួច​ទៅ​ហើយ។ ទាំងអស់នេះបង្ហាញពីភាពថយក្រោយរបស់រុស្ស៊ីទៅលើបច្ចេកវិទ្យាលោកខាងលិច។ ប្រសិនបើអ្នកមិនអាចការពារខ្លួនអ្នកប្រឆាំងនឹងមីស៊ីល HIMARS តើអ្នកនឹងការពារខ្លួនអ្នកយ៉ាងដូចម្តេចពីអាវុធនុយក្លេអ៊ែររបស់អ្នក? រុស្ស៊ីហាក់ដូចជាទទេរស្អាត និងគ្មានអ្វីការពារ។ S-400s បានបង្ហាញថាដូចជាត្រូវបានវាយតម្លៃលើសពេកហើយ។ ប្រធានាធិបតីទួរគី Erdogan ដែលបានជ្រុលខ្លួនទិញ S-400រួចមកនេាះ ប្រហែលវាជាការទិញចុងក្រោយគេបង្អស់នៃប្រព័ន្ធបែបនេះនៅក្នុងពិភពលោកហើយ។ កាលពីថ្ងៃទី ១១ ខែកក្កដា សហរដ្ឋអាមេរិកបានបញ្ជាក់ជាផ្លូវការថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីល MGM 140 ដែលមានរយៈចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រ។ កាំជ្រួច​នេះ​គឺ​អាច​បត់បែន​បាន​ហើយ​មាន​ទំហំ​ ២៤ អ៊ីង (៦១០ មីលីម៉ែត្រ)។ បើ​ដូច្នោះ​មែន អ៊ុយក្រែន​នឹង​មាន​ប្រៀប​ខ្លាំង​ជាង​កងទ័ព​រុស្ស៊ី។ វានឹងមិនមែនជាចំនុចបញ្ហាទៀតទេថាតើកាំភ្លើងធំប៉ុន្មានដែលរុស្ស៊ីមាន។ វានឹងមិនមានអ្វីត្រូវតទល់បាញ់ជាមួយ។ នេះ​នឹង​ក្លាយ​ជា​ចំណុច​របត់​មួយ​ក្នុង​សង្រ្គាម​រុស្ស៊ី-អ៊ុយក្រែន។ជាមួយនឹងកាំជ្រួចនេះ អ៊ុយក្រែនអាចបំផ្លាញស្ពាន Crimean យ៉ាងងាយស្រួល។ 

ប្រែសម្រួលដោយ Vatey

 


ថ្ងៃសុក្រ, 22 ខែកក្កដា 2022 10:42  BeeTube News