BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រសិទ្ធភាពនៃអាវុធទំនើបនៃអ៊ុយក្រែន HIMARS ធ្វើឲ្យមានការខ្វាយខ្វល់នៅក្នុងរុស្សី

ថ្ងៃអង្គារ, 12 ខែកក្កដា 2022 09:06  គុន ច័ន្ទរដ្ឋា

630_360_1656946137-179 (1) (1)

The Moscow Times-

ឥស្សរៈជនដែលនិយមវិមានក្រឹមឡាំងបានបញ្ចេញនូវការខ្វាយខ្វល់ដ៏កម្រជាសាធារណៈបន្ទាប់ពីអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចបានធ្វើឲ្យអ៊ុយក្រែនទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការវាយប្រហារទៅលើរុស្សីដែលមានមុខព្រួញឆ្ងាយពីសមរភូមិមុខ។ M142 ដែលបានបញ្ជូនដោយសហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែនកាលពីខែមុនហាក់ដូចជាបង្ហាញនូវប្រសិទ្ធភាពនិងបានធ្វើឲ្យខូចខាតនូវទីតាំងយោធារបស់រុស្សី។ "ប្រព័ន្ធការពារដែនអាកាសរុស្សី បានប្រែទៅជាគ្មានប្រសិទ្ធភាព ប្រឆាំងទៅនឹងការវាយប្រហារដ៏ធំដោយ ប្រព័ន្ធមីស៊ីល HIMARS" Girkin ដែលមានឈ្មោះមួយទៀតហៅថា Strelkos  បានសរសេរសារតាម Telegram កាលពីថ្ងៃអាទិត្យ។

Alexander Sladkov អ្នកឆ្លើយឆ្លងព័ត៌មានដ៏ធំអំពីសង្រ្គាមនៃប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋ Russia 1 បាននិយាយកាលពីថ្ងៃច័ន្ទថា អ៊ុយក្រែនបានវាយប្រហារដោយជោគជ៏យទៅលើទីបញ្ជាការរុស្សី។ "មីស៊ីលនិងកាំភ្លើងផ្លោងអ៊ុយក្រែនបានវាយប្រហារទៅលើមជ្ឍមណ្ឌលបញ្ជាការជាច្រើនលើក ដែលបានទទួលលទ្ធផលដ៏ប្រសើរ ទីបញ្ជាការតូច ប៉ុន្តែសំខាន់" Sladkov បាននិយាយនៅលើ Telegram ។ HIMARS អាចវាយប្រហារដល់គោលដៅដែលមានចម្ងាយជាង៧០គ.ម.ដែលមានន័យថា អ៊ុយក្រែនអាចដាក់ពង្រាយនូវប្រព័ន្ធជើងទម្រមីស៊ីលធុនស្រាលដែលមានបច្ចេកវិទ្យាខ្ពស់ឲ្យនៅក្រៅរង្វង់ប្រតិបត្តិការណ៍កាំភ្លើងផ្លោងរបស់រុស្សី។

របាយការណ៍ពីអាជ្ញាធរក្នុងតំបន់បំបែករដ្ឋ និងទីកន្លែងដែលរុស្សីកាន់កាប់ក្នុងអ៊ុយក្រែន ក៏បានចង្អុលបង្ហាញថាការវាយប្រហារបានក្លាយទៅជារឿងមួយដ៏គ្រោះថ្នាក់កាន់តែខ្លាំងនិងបាតបង់ជីវិតច្រើន។ មន្ត្រីនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសខ្លួនឯង បាននិយាយកាលពីថ្ងៃច័ន្ទថា យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានស្លាប់និងជាង១០នាក់រងរបួសនៅក្នុងភូមិ Stapano-Krinka បន្ទាប់ពីរងការវាយប្រហារដោយ HIMARS របស់អ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនក៏បានប្រើ HIMARS ផងដែរវាយប្រហារទៅលើទីក្រុង Alchevsk និងភូមិ Irmino នៅចុងសប្តាហ៍នេះ បើយោលទៅតាមអាជ្ញាធរបំបែករដ្ឋ។

ទាំង Stepano -Kirinka និង Alchevsk មានចម្ងាយប្រហែលជាជាង១០គ.ម.ពីសមរភូមិមុខ។ នៅក្នុងTelegram ដែលបង្ហោះ គេឃើញមានរូបភាពវីឌីអូជាច្រើនដែលមានភ្លើងឆេះ ,អ្នកសារព័ត៌មាននៃទូរទស្សន៍រដ្ឋរុស្សី Andrei Rudenko បាននិយាយកាលពីថ្ងៃអាទិត្យថា ខាងអ៊ុយក្រែន ទំនងជាប្រើ HIMARS ដើម្បីវាយប្រហារមកលើឃ្លាំងស្តុកគ្រាប់នៅក្នុងក្រុង Shakhtask និង Torez ។ ការបាញ់ប្រហារនិងសម្លេងផ្ទុះបានលាន់លឺយ៉ាងខ្លាំងស្ថានភាពគួរឲ្យតក់ស្លុតណាស់។ យោធាអ៊ុយក្រែនបានបាញ់ប្រហារមកលើឃ្លាំងគ្រាប់និងមូលដ្ឋានកងទ័ពរំសេវចំនួន១៤ដង នៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្សីកាលពី២សប្តាហ៍មុន។


ថ្ងៃអង្គារ, 12 ខែកក្កដា 2022 09:06  គុន ច័ន្ទរដ្ឋា