BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កំពូលភាពយន្តទាំង៧ ដែលរកប្រាក់ចំណូលច្រើនបំផុត មកទល់នឹងឆ្នាំ​២០២២នេះ!

ថ្ងៃអង្គារ, 24 ខែឧសភា 2022 09:51  BeeTube News
  1. The Batman

The Batman ជាភាពយន្តដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមភាពយន្តទាំង១០។ រឿងនេះនិយាយអំពីឃាតករមួយដែលព្យាយាមតាមសម្លាប់ឥស្សរជននយោបាយសំខាន់ៗនៅក្នុងទីក្រុង Gotham ។ តួអង្គ Batman នៅក្នុងរឿងនេះត្រូវបានគេបង្ខំឲ្យស៊េីបអង្កេតអំពី អំពើពុករលួយដែលលាក់បាំងរបស់ទីក្រុង ហើយចោទសួរអំពីការជាប់ពាក់ព័ន្ធនៃគ្រួសាររបស់គាត់។ វាត្រូវបានផលិតដោយក្រុមហ៊ុន Warner Bros ហើយវាត្រូវបានគេចេញផ្សាយនៅថ្ងៃទី៤​ ខែមីនា ឆ្នាំ ២០២២ និងបានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តជាង ៤,៤១៧។ វាអាចរកចំណូលនៅក្នុងស្រុកបាន ៤៨.៣%= $ ៣៦៩,០៧៣,០២១ ហើយនៅលើឆាកអន្តរជាតិបាន ៥១.៧%= $៣៩៥,៥០០,០០០ និងនៅទូទាំងពិភពលោកបាន $៧៦៤,៥៧៣,០២១។ 

thebatman-newbutton-1643232430643

 

  1. Spider-Man: No Way Home

នេះគឺជារឿងដែលជាប់ចំណាត់ថ្នាក់លេខពីរ។ វារៀបរាប់អំពី ការបង្ហាញអំពីអត្តសញ្ញាណរបស់ Spiderman ហើយការសុំជំនួយរបស់ Peter ពី Doctor Strange។ នៅពេលដែលការប្រកបអក្សរខុស សត្រូវដ៏គ្រោះថ្នាក់មកពីពិភពផ្សេងទៀតចាប់ផ្តើមលេចឡើង​ ដែលបង្ខំឲ្យ Peter ត្រូវតែស្វែងរកនូវអត្ថន័យពិតនៃការក្លាយជា Spider-Man ។ វាត្រូវបានផលិតឡើងដោយក្រុមហ៊ុន Sony Pictures Entertainment (SPE) ហើយត្រូវបានចេញផ្សាយនៅថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០២១​ និងបានចាក់បញ្ចាំងនៅរោងភាពយន្តជាង ៤,៣៣៦។ នៅក្នុងស្រុក ភាពយន្តនេះអាចរកចំណូលបាន ៤២.៥ %= $ ៨០៤,៦១៧,៧៧២ នៅលើឆាកអន្តរជាតិ​បាន ៥៧.៥%=$១,០៨៨,០០០,០០០ ហើយនិងការចាក់បញ្ចាំងនៅទូទាំងពិភពលោកបាន $ ១,៨៩២,៦១៧,៧៧២។

MV5BZWMyYzFjYTYtNTRjYi00OGExLWE2YzgtOGRmYjAxZTU3NzBiXkEyXkFqcGdeQXVyMzQ0MzA0NTM@._V1_FMjpg_UX1000_

 

  1. Doctor Strange in the Multiverse of Madness 

រឿង Doctor Strange in the Multiverse of Madness គឺជាខ្សែរភាពយន្ត ដែលបានផលិតដោយ ក្រុមហ៊ុន Walt D​isney Studios Motion Pictures ។ វាគឺជាខ្សែរភាពយន្តបែបវេទមន្តចម្លែកដែលគ្រាន់តែ Doctor Stephen Strange សូត្រវេទមន្ត អាចបើកទ្វារទៅកាន់ច្រកចក្រវាឡជាច្រើន។ វាត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តជាង ៤,៥៣៤ និងរកចំណូលក្នុងស្រុកបាន ៤១.១%= $១៨៥,០០០,០០០ ហើយចាក់បញ្ចាំងជាលក្ខណៈអន្តរជាតិរកបាន ៥៨.៩%=$២៦៥,០០០,០០០ និងនៅទូរទាំងពិភពលោករកបាន $​៤៥០,០០០,០០០។ 

doctor-strange-in-the-multiverse-of-madness-clip-reveals-its_875h

 

  1. Sonic the Hedgehog 2 

វាគឺជាខ្សែរភាពយន្ត បែបផ្សងព្រេង ប្រយុទ្ធ និងកំប្លែង។ វានិយាយអំពី Dr Robotnik ដែលត្រឡប់មកផែនដីវិញជាមួយនឹងសម្ព័ន្ធមិត្តថ្មី គឺ Knuckles the Echidna, Sonic ហើយនិង Tails ដែលជាមិត្តថ្មីរបស់គាត់។ ភាពយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Paramounts Pictures ហើយបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ និងបានចាក់ផ្សាយនៅរោងភាពយន្តជាង ៤,២៣៤។​ វារកចំណូលក្នុងស្រុកបាន ៤៨.៦%= $១៦៩,៩០១,៤៧១ ហើយនៅរោងភាពយន្តអន្តរជាតិរកបាន ៥១.៤%= $១៧៩,៥០០,០០០ ហើយនៅទូទាំងពិភពលោករកបាន​ $៣៤៩,៤០១,៤៧១។ 

16485709639515

 

  1. Uncharted 

វាគឺជាខ្សែរភាពយន្តបែបផ្សងព្រេង​ និងមានឆុតឆាកប្រយុទ្ធគ្នាដ៏ជក់ចិត្តផងដែរ។ វានិយាយអំពី Nathan Drake ដែលជាក្មេងឆ្លាតហើយត្រូវបានជ្រើសរើស ឲ្យចូលក្រុមជាមួយដោយអ្នកប្រមាញ់កំណប់ Victor “Sully” Sullivan ដើម្បីទទួលបានទ្រព្យសម្បត្តិដែលប្រមូលបានដោយ Ferdinand Magellan ហើយដែលបានធ្វើឲ្យបាត់បង់ទៅ អស់រយៈពេល៥០០ឆ្នាំមុនដោយ House of Moncada ។ ក្រុមហ៊ុន Sony Pictures Entertainment (SPE) បានផលិតភាពយន្តនេះឡើង ហើយបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២២ និងបានចាក់បញ្ចាំងនៅរោងភាពយន្តជាង​៤,២៧៥។ វារកប្រាក់ចំណូលក្នុងស្រុកបាន ៣៧.១%= $១៤៦,៥២៤,២០២ នៅលើឆាកអន្តរជាតិរកបាន ៦២.៩%= $២៤៨,៦០០,០០០ និងនៅទូទាំងពិភពលោកបាន $ ៣៩៥,១២៤,២០២។ 

MV5BMWEwNjhkYzYtNjgzYy00YTY2LThjYWYtYzViMGJkZTI4Y2MyXkEyXkFqcGdeQXVyNTM0OTY1OQ@@._V1_

 

  1. The Lost City 

វានិយាយអំពីបុរសម្នាក់និងស្រ្តីម្នាក់ដែលវង្វេងចូលទៅក្នុងទីក្រុងបូរាណមួយដែលគេបោះបង់ចោល​ ហើយបានជួបនៅហេតុការណ៍ផ្សេងៗ។ វាជាខ្សែរភាពយន្តដែលផលិតដោយ ក្រុមហ៊ុន Paramount Pictures និងបានចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ វាត្រូវបានចាក់បញ្ចាំងនៅតាមរោងភាពយន្តជាង ៤,២៥៣ ហើយអាចរកចំណូលក្នុងស្រុកបាន ៥៨%= $៩៤,៣៨៩,២៦៤ នៅលើឆាកអន្តរជាតិរកបាន ៤២%= $៦៨,៤០០,០០០ និងនៅទូទាំងពិភពលោករកបាន $១៦២,៧៨៩,២៦៤។ 

16522967948434

 

  1. Sing 2 

ភាពយន្តទី៧គឺជារឿងគំនូរជីវជលបែបកំប្លែង ហើយបើបានមើលហើយប្រាកដជាធ្វើឲ្យអ្នកមិនស្តាយលុយនោះទេ។ តួអង្គ Buster Moon និងមិត្តភ័ក្តិរបស់គាត់ ត្រូវតែធ្វើយ៉ាងណាបញ្ចុះបញ្ចូលតារា រ៉ុក Clay Calloway ឲ្យចូលរួមជាមួយពួកគេសម្រាប់ការបើកកម្មវិធីថ្មីមួយ។ វាផលិតដោយក្រុមហ៊ុន Universal Pictures ហើយបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២២ និងបានចាក់ផ្សាយនៅតាមរោងកុន ជាង ៣,៨៩២។ ការចាក់ផ្សាយនៅក្នុងស្រុកវារកចំណូលបាន ៤០.១%= $១៦២,៧៩០,៩៩០ និងនៅរោងកុនអន្តរជាតិរកបាន ៥៩.៩%= $២៤៣,២៤៤,០០០ ហើយនៅទូទាំងពិភពលោករកបាន $៤០៦,០៣៤,​៩៩០។     

65ee3eb9-3c1b-4227-90f6-570acac4a873

បកប្រែដោយ៖ ម៉ៅ គុយដង់​


ថ្ងៃអង្គារ, 24 ខែឧសភា 2022 09:51  BeeTube News