BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម៉ូដកាបូបល្បីៗទាំង១០របស់Hermes

ថ្ងៃសុក្រ, 03 ខែកញ្ញា 2021 21:07  King Scorpio

នៅលើពិភពលោកនេះមានតែប៉ុន្មានម៉ាកប៉ុណ្ណោះដែលមានឈ្មោះបោះសម្លេងដូចអ៊ែកម៉េស (Hermes)។

Hermes ជាម៉ាកល្បីលំដាប់កំពូលរាប់ទសវត្សរ៍មកហើយ ទាំងគុណភាព និងស្រស់ស្អាតដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងវិស័យម៉ូដ បើទោះបីជា Hermes មិនធ្លាប់ជាក្រុមហ៊ុនច្នៃម៉ូដដូចបច្ចុប្បន្នក៏ដោយ។

លោក ថឺរី អ៊ែកម៉េស (Thierry Hermes) បានបង្កើតក្រុមហ៊ុនជំនួញនៅឆ្នាំ1837 លោកមិនដែលមានបំណងថានឹងផលិតកាបូប សម្លៀកបំពាក់អីឡើយ គឺលោកផលិតខ្សែក្រវ៉ាត់ និងកែប។ ភាពជោគជ័យចុងក្រោយរបស់លោក ធ្វើឲ្យលោកទទួលបានងារជាសិប្បករឆ្នើមបំផុតនៅទ្វីបអឺរ៉ុប ហើយធ្វើឲ្យលោកទទួលបានអតិថិជនជាមនុស្សកំពូលៗ ដូចជាអធិរាជរបស់រុស្សុីគឺព្រះអង្គ Nicolas II ស្តេច រាជបុត្រ និងប្រធានាធិបតីនានាទូូទាំងពិភពលោក។ ដោយសារតែអតិថិជនដ៏មានកិត្យានុភាពនោះហើយធ្វើឲ្យ Hermes មានឈ្មោះល្បីឋិតឋេរ និងយ៉ាងឆាប់រហ័សបែបសិប្បកម្មស្បែកប្រណិត ដែលបន្តទៅកូនរហូតដល់ចៅនៃត្រកូលHermesនេះ និងនៅតែបន្តរហូតដល់ទទួលបានជាកំពូលម៉ាក និងចេញម៉ូដបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

គោលការណ៍របស់កំពូលសិប្បករជនជាតិបារាំងរូបនេះគឺ រសនិយមបែបសាមញ្ញ ជាជាងភាពរញ៉េរញ៉ៃ, ច្នៃប្រឌិត ជាជាងភាពដដែលៗ ដើម្បីទុកជាការរំឭកដល់អតីតភាព និងឆ្លើយតមដោយក្តីស្រឡាញ់ចំពោះតំរូវការរបស់ជីវិតសម័យថ្មី។ បេះដូងរបស់Hermesគឺប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះខ្លួនឯង ដែលជាផ្លូវនាំឲ្យទទួលបាននូវភាពជោគជ័យយូរអង្វែងរបស់ម៉ាកនេះ។ បច្ចុប្បន្ន Hermes ជាម៉ាកដែលល្បីជាងគេក្នុងវិស័យម៉ូដ ដូចជាកាបូប កន្សែង សម្លៀកបំពាក់ គ្រឿងអលង្ការ ខ្សែក្រវ៉ាត់ គ្រឿងសង្ហារឹម ទឹកអប់ និងច្រើនមុខទៀត។ល។

ខាងក្រោមនេះជាកាបូបពេញនិយមរបស់Hermes :-

1. អ៊ែកម៉េស ខេលី Hermes Kelly 

​​

Hermes Kelly_25 Hermes Kelly 

អ្នកទាំងអស់គ្នាស្គាល់ Grace Kelly ដែរឬទេ? គាត់គឺជាតារាហូលីវូដដ៏ល្បីម្នាក់និងបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Rianier III នៃប្រទេសម៉ូណាកូ។ Kelly នេះហៅតាមឈ្មោះទ្រង់នេះឯង ដែលដំបូងឡើយកាបូបនេះច្នៃសម្រាប់ដាក់ស្បែកជើងជិះសេះនិងកែប ប៉ុន្តែកាបូបនេះបានទទួលការពេញនិយមខ្លាំងឡើង ខ្លាំងឡើង រហូតHermes សម្រេចច្នៃវាឲ្យចេញជាកាបូបដែលអាចកាន់ប្រើទូទៅបាន និងមានលក្ខណៈជាម៉ូដរបស់មនុស្សស្រី តូចជាងមុន ស្រាលជាងមុន ហើយវាក៏ក្លាយទៅជាកាបូបប្រចាំរបស់ព្រះនាង Grace Kelly។ បច្ចុប្បន្នកាបូបHermes Kelly ក្លាយទៅជាកាបូបកម្រ មិនថាមានកាបូបចេញថ្មីប៉ុណ្ណានោះទេកាបូបនេះនៅតែមានភ្ញៀវជាច្រើនចុះឈ្មោះតម្រង់ជួរចាំទិញជាហូរហែ។       

2. អ៊ែកម៉េស ឡឺបូលីឌឺ Hermes Le Bolide

handbags-hermes CaptioHermes Le Boliden


 

កាបូបនេះចេញនៅឆ្នាំ1923ជាកាបូបដំបូងដែលមានខ្សែរ៉ូតរបស់ម៉ាកHermesនេះ។

3. អ៊ែកម៉េស ឈែកឈេ មីឌី Hermes Cherche Midi

 

Hermes CHerche CaptiHermes Cherche Midion

កាបូបនេះដាក់ឈ្មោះតាមឈ្មោះរបស់ផ្លូវមួយនៅសង្កាត់ហ្សង់ហ្យឺម៉ង់ឌេភ្យែ(Saint Germain des Pres) ដែលនៅមិនឆ្ងាយពីទីតាំងរបស់ហាងHermesប៉ុន្មានទេ។

 

4. អេវឺឡាញ Hermes EVERLYNE 

Hermes EVERLYNE Hermes EVERLYNE 

 

5. អ៊ែកម៉េស ដាប់បលសេន Hermes Double-Sens 

Hermes Double-Sens Hermes Double-Sens 

 

6. អ៊ែកម៉េស ប៊ឺគឃីន Hermes’s Birkin

Hermes’s Birkin Hermes’s Birkin

កាបូបម៉ូដនេះល្បីជាងម្ចាស់កាបូបដែលមានឈ្មោះថា ជេន ប៊ឺកឃីន(Jane Birkin)ទៅទៀត។ Jane Birkin ជាតារាចម្រៀងជនជាតិអង់គ្លេស ថ្ងៃមួយគាត់បានជួបនាយករបស់ក្រុមហ៊ុន Hermes ហើយគាត់ បានប្រាប់ទៅនាយកនោះថា គាត់ចង់បានកាបូបមួយដែលអាចកាន់ដើរជាមួយកូនស្រីនិងអាចដាក់របស់របរបានច្រើន ប៉ុន្តែគាត់រកមិនបានម៉ូដដែលមើលទៅស្អាតពេញចិត្តគាត់សោះ ក្រោយមកនាយកក្រុមហ៊ុន Hermes ក៏បានប្រាប់ឲ្យគាត់គូសច្នៃម៉ូដដែលគាត់ចង់បាន បន្ទាប់មកក្រុមហ៊ុនក៏បានឲ្យសិប្បករជំនាញប្រចាំក្រុមហ៊ុនធ្វើការផលិតកាបូបនេះជាពិសេសសម្រាប់ Jane Birkin។ តាំងពីពេលនោះមក Birkin ជាកាបូបដែលកម្រ និងពិបាកទិញបំផុតដោយសារភាពសាមញ្ញនិងស្អាតលេចធ្លោរបស់ម៉ូដនេះសូម្បីតែតារាល្បីដូចជា Victoria Beckham ក៏និយមប្រើដែរ។

7. អ៊ែកម៉េស សុីលសុីតធី Hermes Silkcity

Hermes Silkcity Hermes Silkcity

 

8. អ៊ែកម៉េស វិចតូរៀ Hermes Victoria 

 

Hermes Victoria Hermes Victoria 

ម៉ូដនេះចេញនៅឆ្នាំ1997 ដែលឈ្មោះវិចតូរៀនេះដាក់តាមឈ្មោះទឹកជ្រោះដ៏ល្បីមួយនៅអាហ្រ្វិចក។

9. អ៊ែកម៉េស ប្រាយដាដូ (Bridado Hermes)

Bridado Hermes (Bridado Hermes)

ជាប្រភេទសាក់កាដូដែលអាចស្ពាយនៅពីក្រោយក៏បាន ស្ពាយចំហៀងក៏បាន។

 

10. អ៊ែកម៉េស ឃ្លីក Hermes Clic

Hermes Clic Hermes Clic

 

Hermes គឺជានិមិត្តសញ្ញាតំណាងឲ្យប្រទេសបារាំងដែលមានជំនាញខាងសិប្បកម្មផលិតពីស្បែកប្រណិត។

លោកអ្នកអាចបញ្ជាទិញម៉ូដកាបូបប្រភេទនេះលើ Page Instalgram: https://www.instagram.com/ruesainthonore2020/

អត្ថបទដកស្រង់ និងកែសម្រួល

                         


ថ្ងៃសុក្រ, 03 ខែកញ្ញា 2021 21:07  King Scorpio