បន្ទាប់ពីមានពត៌មានកក្រើកនៅពេលបែកធ្លាយថាបទចម្រៀង«អភិជន»របស់លោកហេងត្រូវបានថតចម្លងពីបទ«Rolls Royce» របស់តារារ៉េបរុស្ស៊ី លោកហេងក៏បានចេញមុខបកស្រាយពីដំណើរការផលិតនៃបទចម្រៀងមួយនេះដែលផ្ទុយពីមតិមហាជនជាច្រើនបានចោទប្រកាន់លោក។ លោកបានបកស្រាយថាបទចម្រៀង«អភិជន»នេះបានកើតចេញពី Inspire នៃបទចម្រៀង «Roll Royce»ក៏ពិតមែន តែ Verse និង Lyric បទចម្រៀងគឺជាការធ្វើឡើងដោយខ្លួនឯង មិនបានថតចម្លងនោះទេ។ ថ្វីបើ Melody មានភាពស្រដៀងគ្នាតែកើតចេះពីការ Mix និងMaster ដោយខ្លួនឯងសុទ្ធសាធដែលកើតចេះពីការ Inspire នៃ Loop បទចម្រៀងតែប៉ុណ្ណោះ។ លោកហេងថែមទាំងបានអះអាងទៀតផងដែរថាប្រសិនបើបទចម្រៀងនេះពិតជាបានថតចម្លងមែននោះ ម្ល៉ោះហើយ Youtube នឹង Block Video របស់លោកបាត់ទៅហើយ។ ប៉ុន្តែជាក់ស្តែងកន្លងមកថ្មីៗនេះ មានទស្សនិកជនមួយចំនួនក៏បានធ្វើការខមមែនសាកសួរលោកហេងអំពីការលែងមើលឃើញបទចម្រៀង«អភិជន»របស់លោកនៅលើយូធូបទៀតទេ តែលោកហេងហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ដែលធ្វើអោយមហាជនមានចម្ងល់ជាខ្លាំង។ ប្រសិនបើទស្សនិកធ្លាប់បានដឹងស៊ីជំរៅពីការធ្វើ Business នៅលើយូធូប អ្នកទាំងអស់គ្នាក៏អាចប៉ាន់ស្មានដឹងចំពោះបញ្ហានេះជាមិនខាន។ ជាការពិតទៅក្រុមហ៊ុនយូធូបគឺជាក្រុមហ៊ុនចែកចាយបទចម្រៀងអនឡាញដែលទិញចម្រៀងពីក្រុមហ៊ុនឈ្មួញកណ្តាល SME ណាមួយតែប៉ុណ្ណោះមិនមែនទិញផ្ទាល់ពីក្រុមហ៊ុនផលិតចម្រៀងនោះទេ។ នៅក្នុងករណីរបស់លោកហេងផងដែរ វីដេអូចម្រៀង«អភិជន»របស់លោកហាក់ដូចជាត្រូវបាន Block ដោយក្រុមហ៊ុន SME ផ្ទាល់ដែលបានស្នើរសុំទៅកាន់ក្រុមហ៊ុន Youtube។ គួរបញ្ជាក់ផងដែរក្រុមហ៊ុន SME គឺជាក្រុមហ៊ុនឈ្មួញកណ្តាលដែលបានទិញចម្រៀងតពីក្រុមហ៊ុនផលិតចម្រៀង និងលក់តទៅអោយក្រុមហ៊ុនយូធូប ម្ល៉ោះហើយទើបជាពួកគេមានសិទ្ធិស្នើរសុំ Block បទចម្រៀងដែលគិតថាបានថតចម្លងពីបទចំរៀងដែលខ្លួនទិញយក។ ចុះទស្សនិកជនទាំងអស់គ្នាយល់យ៉ាងណាដែរថានេះអាចទេគឺជាមូលហេតុពិតប្រាកដដែលធ្វើអោយបទចម្រៀង«អភិជន» របស់លោកហេងត្រូវបាត់ពីយូធូប?