BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Heng Visal និង Srey Nea ប្រកាសបទបញ្ចប់ស្នេហាអាថ៌កំបាំង

ថ្ងៃចន្ទ, 10 ខែតុលា 2022 15:30  BeeTube News

 

310551707_499604962020540_629702892411448558_n

ទស្សនិកជនប្រហែលជាបានដឹងខ្លះៗមកហើយថាកាលពីថ្ងៃទី០៩ ខែតុលាកន្លងទៅថ្មីៗនេះ លោកហេងវិសាល និងកញ្ញាស្រីនាបានធ្វើអោយផ្ទុះពត័មានកក្រើកនៅលើបណ្តាញសង្គម ដោយពួកគេមិនបានបង្ហាញទំនាក់ទំនងនោះពីមុនមកទេ។ ក្រោយពេលបញ្ចប់កម្មវិធីថ្មីៗ ស្រីនាបានធ្វើការ Add Story នៅលើបណ្តាញសង្គម Instagram រ​​​បស់នាងថានាងនឹងមានការបកស្រាយច្រើនអំពីទំនាក់ទំនងមួយនេះ ដែលពួកគេបានលាក់ពីទស្សនិកជនអស់ប្រហែលជា២ឆ្នាំ៣ឆ្នាំជាងនេះហើយ។ កន្លងមកធ្លាប់តែឃើញពួកគេទាំងពីរមានសកម្មភាពថតរឿងស្និទ្ធស្នាលនឹងគ្នាដូចជារឿង «ទេពច្យុតរបស់ខ្ញុំ» និងរឿង«សិស្សអាយុ២៧ឆ្នាំ»ជាដើម ទើបធ្វើអោយមហាជនមានការភន្ត័ច្រលំជាច្រើនថាដំបូងឡើយសកម្មភាពរបស់ពួកគេអាចត្រឹមជាការសម្តែង MV ប៉ុណ្ណោះ។ 

310648693_2443004186007114_6601029726465874694_n

គួររំលឹកផងដែរ នៅព្រឹកបន្ទាប់នៅថ្ងៃទី១០ ខែតុលា លោកហេងវិសាលក៏បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកអះអាងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកសូមអរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលស្រលាញ់គាំទ្រចូលចិត្តពួកគេទាំងពីរនាក់ ហើយក៏សូមអោយគ្រប់គ្នាទទួលបានភាពកក់ក្តៅត្រលប់ទៅវិញដូចដែលអ្នកទាំងអស់គ្នាបានផ្តល់មកកាន់ពួកគេទាំងពីរ។ គួរបញ្ជាក់ផងដែរព្រឹត្តិការណ៍ទាំងមូលគឺដំណើរការទៅយ៉ាងឆាប់រហ័ស ទស្សនិកជនជាច្រើនមានការចាប់ផ្តើមកត់សម្គាល់តាំងពីស្រីនា និងហេងវិសាលបង្ហោះវីឌីអូVlogមួយថា ចៃដន្យមែនទែន កូនខ្មែរពីររូបជួបគ្នានៅកន្លែងលក់ចិញ្ចៀន ដែលធ្វើអោយមានការចែករំលែកបន្តគ្នាជាច្រើន រហូតដល់មានការបែកធ្លាយរូបថតជាច្រើនសន្លឹកពីការរៀបចំនៅក្នុងកម្មវិធីភ្ជាប់ពាក្យមួួយនោះនៅក្នុងបណ្តាញសង្គមដោយមានរំលេចឈ្មោះកូនប្រុសកូនស្រីច្បាស់ៗ ទើបធ្វើអោយមហាជនអ្នកលេងលើបណ្តាញសង្គមផ្អើលឆោឡោពីដំណឹងពួកគេទាំងពីរនាក់ភ្ជាប់ពាក្យនឹងគ្នាស្ងាត់ៗ។ 

310762171_650521336429823_7893687732960008744_n

នៅថ្ងៃនៃកម្មវិធីផងដែរ លោកហេងវិសាលក៏បានបង្ហោះ Status ផងដែរបញ្ជាក់ប្រាប់ទស្សនិកជនថាពួកគេមិនបានថតសម្តែង MV រឺកម្មវិធីមួយណាទេ ពួកគេទាំងពីរគឺមែនទែនតែម្តង។ ដំណឹងនេះទាក់ទាញអោយអ្នកលេងបណ្តាញសង្គមនាំគ្នាកាត់តធ្វើវីឌីអូចម្រៀងអោយពួកគេទាំងពីរហើយចែករំលែកនៅលើបណ្តាញសង្គមជាហូរហែ និងមានការបង្ហោះ Troll លេងចុះឡើងផងដែរទាក់ទងនឹងរឿងរ៉ាវអ្នកទាំងពីរ។ ចំពោះមិត្តសិល្បករក៏ដូចជាInfluencerដទៃទៀតដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីរបស់អ្នកទាំងពីរក៏បានធ្វើការបង្ហោះចូលរួមត្រេកអរចំពោះអ្នកទាំងពីរយ៉ាងអ៊ឹកធឹកអ៊ឺធមផងដែរ​​​ ដែលនៅក្នុងនោះមានដូចជា Chacha, លោកជីដេវីត, លោកSeak, កញ្ញា​​​Mina, ពូជ្រួញ, ប៊ុនឡេង, សមាជិកក្រុមVeeza មានដូចជា Linda_Vee, Jasmine_Vee, Naro_Vee, Bola_Veeជាដើម។ ក្រៅពីនេះផងដែរទស្សនិកជនជាច្រើនក៏បានធ្វើការផ្គូរផ្គង Influencer មួយចំនួនជាមួយគ្នាផងដែរ ដូចជាលោក Seak ជាមួយ Mina, Linda_Vee ជាមួយNaro_Vee និងមួយគូទៀតមកចូលរួមជា Coupleតែម្តងគឺលោក Bola_Vee ជាមួយកញ្ញា Etozaa។ 

311372729_405129061816203_3720184406763164847_n

 

292638513_2443004126007120_4996740849896500232_n

 

297334243_663170395379331_6463226908787416562_n

 

311439560_494039752767412_3167946135368936234_n

 

309052993_444451397784478_176828970218567633_n

 


ថ្ងៃចន្ទ, 10 ខែតុលា 2022 15:30  BeeTube News