ពិធីភ្ជាប់ពាក្យរបស់ Content Creator ពីររូបបានឆាប់ឆក់យកចំណាប់អារម្មណ៍របស់ទស្សនិកជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរមានភាព Private ខ្លាំងណាស់ពីមុនមករហូតដល់អ្នកគាំទ្ររបស់ពួកគេលាន់មាត់និយាយថាកន្លងមកអ្នកទាំងពីរធ្វើស៊ីបោកចិត្តហ្វេនៗ តែបើទោះជាយ៉ាងណាមហាជនទូទៅបានអោយតំលៃជារួមកោតសរសើរនូវទំនាក់ទំនងច្បាស់លាស់របស់ពួកគេ ក៏ដូចជាបានចូលរួមអបអរសាទរដល់កំពូលអាយដលទាំងពីររបស់ពួកគេដែលទីបំផុតអាចបង្ហាញទំនាក់ទំនងស្នេហាជាផ្លូវការ និងចែករំលែកជាមួយមនុស្សជុំវិញបាន។ លោកហេងវិសាល និងកញ្ញាជាស្រីនាទើបតែបញ្ចប់ពិធីភ្ជាប់ពាក្យរបស់ពួកគេទៅដោយរលូន តែប្រធានបទអំពីអ្នកទាំងពីរនៅតែមានជាហូរហៀនៅលើបណ្តាញសង្គម ស្តែងឡើងដូចជាការបើកឡើងគាស់កកាយវីដេអូចាស់ៗរបស់ពួកគេមកវិញ និងពេលថ្មីៗនេះក៏មានវីដេអូមួយចំនួនដែលអ្នកទាំងពីរបានបង្ហោះឡើងនៅពេលអាចបង្ហាញទំនាក់ទំនងជាសាធារណៈជាមួយគ្នាហើយ។
ក្នុងពេលថ្មីៗនេះផងដែរ លោកហេងវិសាលទើបតែបានបង្ហោះសារថ្មីមួយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក ដោយលោកបានសរសេររៀបរាប់ត្រួសៗថាត្រឹមរយៈពេល៧ថ្ងៃមកនេះ លោកទទួលបានការអាចរកប្រាក់ចំនូលបាន៣២០០ដុល្លាពីការទស្សនានៅលើហ្វេសប៊ុក ដែលវាមិនគួរអោយជឿ ថាក្តីស្រលាញ់និងការគាំទ្ររបស់ទស្សនិកជនមកកាន់ពួកគេទាំងពីរគឺធំសម្បើមយ៉ាងនេះ ដូចនេះលោកក៏ចង់ចែករំលែកក្តីស្រលាញ់ទទួលបានពីបណ្តាអ្នកទាំងអស់គ្នាមកកាន់ក្មេងៗនៅក្នុងប្រទេសយើងខ្លះផង។
ដូចនេះក៏សំរេចចិត្តប្រគល់លុយ២០០០ដុល្លាមកកាន់មន្ទីរពេទ្យគន្ធបុប្ផា និង២០០០ដុល្លាទៀតមកកាន់មន្ទីរពេទ្យកុមារអង្គរ ដោយក្នុងនោះផងដែរមានលុយរបស់ពួកគេទាំងពីរនាក់៨០០ដុល្លាផងដែរបង្គ្រប់ទៅលើនោះ។ លោកហេងវិសាលឆ្លៀតបន្ថែមទៀតថាសូមធ្វើបុណ្យជាមួយគ្នាផងដើម្បីជួបគ្នានៅជាតិក្រោយទៀត។ មនុស្សជាច្រើនបានបង្ហាញការគាំទ្រសកម្មភាពមួយនេះរបស់លោកខ្លាំងណាស់ ហើយក៏មានអ្នកខ្លះទៀតបានឆ្លៀតធ្វើការសំណូមពរអោយលោកបរិច្ចាកទៅកាន់កន្លែងមួយចំនួនទៀតផងដែរដូចជាកន្លែងសង្គ្រោះសត្វ Paw Family Cambodia។